Ureteral cancer (មហារីកបំពង់បង្ហូរនោម)

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 29/01/2019 . អាន 4 នាទី
Share now

និយមន័យ

១- អ្វី​ជា​ជំងឺ​មហារីក​បំពង់​បង្ហូរ​នោម?

មហារីក​បំពង់​បង្ហូរ​នោម​ ​ជា​ជំងឺកើត​នៅ​ក្នុង​បំពង់​សម្រាប់នាំ​ទឹក​នោម ​ពី​តម្រង​នោម ទៅ​កាន់​ប្លោក​នោម។ ទោះ​ជា​ករណី​កម្រ ប៉ុន្តែ​មហារីក​នៅ​តែ​អាច​លូត​លាស់​ក្នុង​ប្រព័ន្ធ​ទឹក​នោម ហើយស្រដៀង​ទៅ​នឹង​មហារីក​ប្លោក​នោម ព្រោះ​​កោសិកា​​ក្រាល​ក្នុង​បំពង់​បង្ហូរ​នោម​ ដូចគ្នា​ជាមួយ​​កាសិកា​​ក្នុង​ប្លោក​នោម។ អ្នក​មាន​ជំងឺ​មហារីក​បំពង់​បង្ហូរ​នោម​ ភាគ​ច្រើន​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​មហារីក​ប្លោក​នោម ហេតុ​នេះ​គ្រូពេទ្យ​នឹង​ធ្វើ​តេស្ដ​មួយ​ចំនួន រក​មើល​សញ្ញា​នៃ​មហារីក​ប្លោក​នោម។

២- ​កើតឡើង​ញឹកញាប់​ដែរ​ទេ?

មហារីក​ប្រភេទ​នេះ ​កម្រ​ជួប​ប្រទះ​ណាស់ ប៉ុន្តែ​ជា​ធម្មតា​កើត​ចំពោះ​មនុស្ស​ចាស់ និង​អ្នក​មាន​ប្រវត្តិ​ធ្លាប់​កើត​មហារីក​ប្លោក​នោម​ប៉ុណ្ណោះ។

រោគសញ្ញា

៣- រោគ​សញ្ញា​មហាមាន​អ្វី​ខ្លះ?

រោគសញ្ញា​ទូទៅ​របស់​មហារីក​បំពង់​បង្ហូរ​នោម​​មាន៖

– ឈាម​ក្នុង​ទឹក​នោម
– ឈឺ​ចង្កេះ
– នោម​ឈឺ
– អស់​កម្លាំង
– ស្រក​ទម្ងន់​​គ្មាន​មូល​ហេតុ។

អាច​មាន​រោគសញ្ញា​ដទៃ​ទៀត មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​មាន​ចម្ងល់ ឬ​ប្រទះ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា ហេតុនេះ​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​បង្ក​ឲ្យ​កើត​មហារីក​បំពង់​បង្ហូរ​នោម​ក៏​ពិត​មែន ប៉ុន្តែ​គ្រូពេទ្យ​អាច​ដឹង​ថា​មាន​មហារីក​នេះ ​ពេល​កោសិកា​ក្នុង DNA នៃ​បំពង់​បង្ហូរ​នោម​វិវត្ត​ខ្លួន​មិន​ប្រក្រតី។ ការ​វិវត្តនៃ​កោសិកា​ទាំង​នោះ អាច​បំបែក​ខ្លួន​យ៉ាង​លឿន ​និង​មិន​ងាប់​ទៅវិញ​ដោយ​ឯកឯង​ ដូចកោសិកា​ធម្មតា​ទេ និង​កាន់​រីក​ធំ​ឡើងៗ ​បិទ​ផ្លូវ​បង្ហូរ​នោម ​ឬ​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ទៀតនៃ​រាង​កាយ។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​បំពង់​បង្ហូរ​នោម​មាន​ដូច​ជា៖

– អាយុ​ ជា​កត្ដា​ប្រឈម​ខ្ពស់​កើត​មហារីក ព្រោះ​មនុស្ស​ភាគ​ច្រើន​អាច​ដឹង​ថាខ្លួន​មាន​មហារីក​អំឡុង​​ពេល​ឈាន​ចូល​វ័យ​ចន្លោះ ៧០-៨០ ឆ្នាំ។

– ធ្លាប់​កើត​មហារីក​ប្លោក​នោម ឬ​តម្រង​នោម​ ​អាច​ប្រឈម​មុខ​ខ្ពស់​ជាមួយ​មហារីក​បំពង់​បង្ហូរ​នោម។

– ជក់​បារី​ បង្កើន​ហានិភ័យ​កើត​មហារីក​បំពង់​បង្ហួរ​នោម ​ក៏​ដូច​ជា​មហារីក​មហារីក​បំពង់​ទឹក​នោម ក្នុង​នោះ​មាន​ទាំង តម្រង​នោម​ និង​ប្លោក​នោម។

រោគវិនិច្ឆ័យ និងការ​ព្យាបាល​

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​នឹង​ពិនិត្យ​រាងកាយ ​ពោះ ​ដោយ​យក​ចិត្ដ​ទុក​ដាក់ ក៏ដូចជាធ្វើការ​ពិនិត្យ​ទឹក​នោម​ដើម្បី​រក​មើល​ មានឈាម​ក្នុង​ទឹក​នោម ឬ​យ៉ាង​ណា។ មួយ​វិញ​ទៀត នៅ​ពេល​រកឃើញ​យើង​មាន​ជំងឺ​ស្លេក​ស្លាំង តេស្ត​រាប់​គ្រាប់​ឈាម (CBC) អាច​នឹង​ត្រូវ​ធ្វើ​ឡើង។ លើស​ពី​នេះ​ ​គ្រូពេទ្យ​អាច​នឹង​វិភាគ​លើ​កាសិកា​នៅ​ក្នុង​ទឹក​នោម​ តាម​រយៈ ​មីក្រូស្គូប​ ដើម្បី​រក​មើល​កោសិកា​មហារីក​ផង​ដែរ។

នៅ​មាន​តេស្ដ​មួយ​ចំនួន​ទៀត អាច​ធ្វើ​ទៅ​បាន​ដូច​ជា៖

– ស្កេន CT នៅពោះ
– ឆ្លុះ​កាំ​រស្មីអ៊ិច នៅ​ទ្រូង
– ឆ្លុះ​តម្រង​នោម
– ស្កេន​អឹមរ៉ាយ​ MRI នៅ​ពោះ​
– ស្កេន​តម្រង​នោម
– ឆ្លុះ​ប្លោក​នោម​ និង​បំពង់​បង្ហួរ​នោម
– ឆ្លុះ​ប្លោក​នោម ​ដោយ​ចាក់​សារធាតុ​គីមី​តាម​សរសៃឈាម

តេស្ដ​ខាង​លើ​នេះ​អាច​បង្ហាញ​ឲ្យ​ដឹង​ពី​ដុំ​ ឬ​ឃើញ​ថា​មហារីក​កំពុង​រាល​ដាល ឬ​យ៉ាង​ណា។

៨- ព្យាបាល​ដោយ​វិធី​ណា?

គ្រូពេទ្យ​នឹងស្នើ​វះកាត់​យក​ផ្នែក​ទាំង​អស់ ​ឬផ្នែក​ខ្លះ​នៃ​តម្រង​នោម (កាត់​តម្រង​នោម) អាច​កាត់​ទាំង​ផ្នែក​ខ្លះ​នៃ​ប្លោក​នោម​ ក៏ដូចជា ​ជាលិកា​នៅ​ជុំវិញ​ ឬ​កូន​កណ្ដុរ​ជា​ដើម។ ករណី មាន​ដុំសាច់​ក្នុង​បំពង់​បង្ហូរ​នោម គ្រូពេទ្យ​នឹង​​កាត់​យក​ អំឡុង​ពេល​កាត់​តម្រង​នោម​តែ​ម្តង។ បើ​មហារីក​នេះ​រាល​ដាល​ចេញ​ទៅ​ក្រៅ​តម្រង​នោម​ ឬ​បំពង់​បង្ហូរ​នោម ពេទ្យ​នឹង​ព្យាបាល​យើង​ដោយ​ប្រើ​សារធាតុ​គីមី។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

គ្មាន​វិធី​ណា​មួយ មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ទេ តែ​ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះៗ​អាច​ជួយ​កែ​ខៃ​បាន ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូនទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ស្រីៗពពោះ ប្រើថ្នាំ​ប្រឆាំង​ជំងឺបាក់​ទឹក​ចិត្ត​ កូនកើតមកអាចប្រឈមជំងឺអូទីស្សឹម

អូទីស្សឹម - ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ស្រ្តី​មាន​ផ្ទៃ​ពោះ​​ដែល​​ប្រើ​​ថ្នាំ​​ប្រឆាំង​​ជំងឺ​បាក់​ទឹក​ចិត្ត ជាពិសេស​នៅ​​ចុង​ត្រី​មាសទី​២

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Chamnan Amrith
សុខភាពម្ដាយ, ពពោះ 11/08/2020 . អាន 3 នាទី

ក្រោយនាំចូលជនជាតិចិន ១៣ នាក់​ផ្ទុក COVID-19 កម្ពុជាផ្អាកជើងហោះហើរមកពីហ្វីលីពីន

COVID-19-តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​ប្រកាស​នៅ​លើ​ផេក​ហ្វេសប៊ុក​ផ្លូវការ​ថា កម្ពុជា​សម្រេច​ផ្អាក​ជើង​ហោះហើរ​មក​ពី​ប្រទេស​ហ្វីលីពីន​មួយ​...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

លោកជំទាវ ឱ វណ្ណឌីន បកស្រាយករណីអ្នកលាប់ឡើងវិញ តែមិនប្រកាសឲ្យដឹង

COVID-19 - នៅ​ថ្ងៃ​នេះ​ក្រសួង​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​លាប់ COVID-19 ឡើង​វិញ​មែន ជា​បុរស​អាយុ ២៩ឆ្នាំ រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

អ្នកប៉ះពាល់ជាមួយបុរសលាប់ពី COVID-19 នៅត្បូងឃ្មុំ ទាំង ៤៧នាក់ លទ្ធផលតេស្ដអវិជ្ជមានទាំងអស់

COVID-19 -​ ចំពោះ​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​បុរស​ខាង​លើ​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក និង​ត្រូវ​បាន​ប្រមូល​យក​សំណាក​យក​ទៅ​...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

ឫសដូងបាត

ជិះកង់ធ្វើឲ្យឫសដូងបាតកាន់តែធ្ងន់ធ្ងរឬយ៉ាងណា?

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 2 នាទី
អាហារសម្រាប់កូន

បន្លែ ផ្លែឈើទាំងនេះ​ល្អ​ខ្លាំងសម្រាប់អូនៗ ពិសេសពេលម៉ាក់ៗចាប់ផ្ដើមផ្ដាច់ដោះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Chamnan Amrith
ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 3 នាទី
ទ្វារមាស

ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 3 នាទី
ចង្អោរ

ក្រោយ​ញ៉ាំ​អាហារ​ហើយ​ចេះ​តែ​ចង្អោរ អាច​​មក​ពី​កត្តា​ទាំង​ប៉ុន្មាន​នេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 2 នាទី