home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​

គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​

គេង​បាន​​ឆ្អែត​គ្រប់​គ្រាន់ នឹង​​ជួយ​ឱ្យ​ចៀស​ផុត​ពី​បញ្ហា​ខូច​ ឬ​បាត់​បង់​កោសិកា​ខួរ​ក្បាល នេះ​​បើ​តាម​លទ្ធផល​ស្រាវជ្រាវ​​វិទ្យាសាស្រ្ត​​​ថ្មី​មួយ​។

ការ​ស្រាវជ្រាវ​រួម​គ្នា​រវាង​​ក្រុម​ការងារ​​នៃ​សាកលវិទ្យាល័យ​ Bristol ចក្រ​ភព​អង់គ្លេស និង​មន្ទីរពេទ្យ​ Hamburg ប្រទេស​អាល្លឺម៉ង់​​បាន​រក​ឃើញ​ថា ដំណេក​មិន​គ្រប់​គ្រាន់ អាច​ឈាន​ដល់​ការ​បាត់​បង់​កោសិកា​ល្អ​ៗ​របស់​ខួរ​ក្បាល។ ការ​សិក្សា​បាន​ធ្វើ​ឡើង​ជា​គំរូ ដោយ​​បាន​ពិសោធ​ទៅ​លើ​សត្វ​កណ្តុរ​។

អត្ថបទពាក់ព័ន្ធ៖

ការ​ពិសោធ​បាន​ចែក​​កណ្តុរ​ជា​​បី​ក្រុម ដោយ​១​ក្រុម​ ត្រូវ​គេ​ដាក់​ឱ្យ​វា​ដេក​តាម​ចិត្ត​ចង់ ឯ​ក្រុម​ទី​២ បាន​ដាក់​​​បច្ចេកវិទ្យា​រំខាន​ដំណេក​​​រយៈ​ពេល​៨​ម៉ោង ទើប​បាន​ឱ្យ​ពួក​វា​ដេក និង​ក្រុម​ទី​៣ បាន​ដាក់​ការ​​រំខាន​ដំណេក​រហូត​៥​ថ្ងៃ​ជាប់​គ្នា ដើម្បី​ឱ្យ​កណ្តុរ​ក្រុម​ទី​៣​មាន​បញ្ហា​ដំណេក​រ៉ាំ​រ៉ៃ​ ក្នុង​បំណង​ឱ្យ​ដឹង​​ពី​ឥទ្ធិពល​នៃ​អាការៈ​នោះ​។

ជា​លទ្ធផល​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​​ឃើញ​ថា មាន​កោសិកា Astrocytes ជា​កោសិកា​គ្រប់​គ្រង​​កោសិកា​ប្រព័ន្ធ​ប្រសាទ បាន​​​​​ជម្រះ​ (ស៊ី) កោសិកា​ប្រសាទ​មួយ​ចំនួន​ ក្នុង​រាង​កាយ​សត្វ​កណ្តុរ​ដែល​មិន​បាន​ទទួល​ដំណេក​គ្រប់​គ្រាន់ ដោយ​កណ្តុរ​ក្រុម​ទី​២​ កោសិកា Astrocytes ស៊ី​អស់ចំនួន​៨% និង​កណ្តុរ​ក្រុម​ទី​៣​ កសិកា​ Astrocytes ​ស៊ីអស់​រហូត​ដល់​​​១៣.៥% ច្រើន​ជាង​ពីរ​ដង​នៃសត្វកណ្ដុរក្រុម​ទី១​​ដែលបាន​ដេក​គ្រប់​គ្រាន់។

ឃើញ​ពី​បញ្ហា​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​បាន​បង្ហាញ​ឱ្យ​ មនុស្ស​គ្រប់​វ័យ​គួរ​ទទួល​ទាន​ដំណេក​ឱ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ចៀស​ឆ្ងាយ​ពី​បញ្ហា​​ខាង​លើ​នេះ។ ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​មុន​ៗ ដំណេក​មិន​គ្រប់​គ្រាន់​ក៏​បង្ក​ផល​​ប៉ះ​ពាល់​មួយ​ចំនួន​ទៀត ​ដូច​ជា​​សមត្ថភាព​ចង​ចាំ​របស់​ខួរ​ក្បាល និង​អារម្មណ៍​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ដើម៕ ​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 20/01/2020
ត្រួតពិនិត្យដោយ ទូច សុខា
x