តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្វែងយល់ពីរបៀបសង្គ្រោះបឋម ពេលមានករណីបាក់ធ្មេញ

    ស្វែងយល់ពីរបៀបសង្គ្រោះបឋម ពេលមានករណីបាក់ធ្មេញ

    ការ​បាក់ធ្មេញ អាច​បណ្ដាល​ឲ្យ​បះ៉ពាល់​ដល់អាយុជីវិត​របស់​យើងបាន។ ប្រសិន​បើយើង​​ជួបឧបទ្ទវហេតុ​ណា មួយ​និង​ធ្វើឲ្យ​បាក់ធ្មេញគឺជារឿងត្រូវស្វែងរកការព្យាបាល។ ប៉ុន្តែយើង​​ចាំបាច់​ត្រូវស្វែងរកការព្យាបាលជា​បន្ទាន់​ បើ​សិនជា​មាន​គ្រោះថ្នាក់​ដល់​បាត់បង់ស្មារតី ឬុមានរបួសធ្ងន់ធ្ងរ។

    ទម្រង់​ការ​ក្នុង​ការ​ជួយ​សង្គ្រោះ​ធ្មេញ​ដែល​របូត​ចេញ

    ១.​​ រើស​យក​ធ្មេញ​ដែល​បាក់​ឬ​កម្ទេច​បំណែក​ធ្មេញ

    យើងត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នៅ​ពេល​រើស​ធ្មេញ​ ព្រោះថាការ​រក្សាធ្មេញ​បាន​ល្អ​​បង្កើន​ភាព​ជោគជ័យ​ក្នុង​ការ​​ដាក់​បញ្ចូល​វិញ។ យ៉ាង​ណា​ក៏​ដោយ​គឺ​មិន​ត្រូវ​ប៉ះ​ផ្នែក​ឫស​ធ្មេញ​ឡើយ​ ដោយ​កាន់​តែ​ផ្នែក​ក្បាល​ធ្មេញ​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​ធ្មេញ​ប្រឡាក់​​ដី​ ឬ​របស់​អ្វី​ផ្សេង​ទៀត​យើង​​ត្រូវ​លាង​ធ្មេញ​នោះ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ថ្មមៗ​តិច​ជាង​១០​វិនាទី តែហាម​ដុះ ​ឬ​សម្អាត​ជាមួយ​អាល់កុល។

    អត្ថបទ​ពាក់ព័ន្ធ៖

    ២. ការ​ដាក់​បញ្ចូល​ឬ​រក្សា​ធ្មេញ​ទុក

    ដំបូងយើង​​ត្រូវ​ខ្ពុរ​មាត់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ព្យាយាម​ដាក់​ធ្មេញ​ដែល​របូត​ចេញ​ចូល​ទៅ​ក្នុង​រណ្ដៅ​ធ្មេញ​វិញ។បន្ទាប់​មក​ត្រូវ​ខាំ​កុំប្រ៉េស​ដើម្បី​ទប់​ធ្មេញ​ឲ្យ​ជាប់​នឹង​កន្លែង។ ប្រសិន​ជាយើង​​មិន​អាច​ដាក់​បញ្ចូល​វិញ​បាន​ទេ​ឬ​ធ្មេញ​មាន​ការ​បែក​បាក់​គួរ​ត្រាំ​នៅ​ក្នុង​ទឹក​ដោះ​គោ​សុទ្ធ។ ​ប្រសិន​បើ​យើង​គ្មាន​ទឹក​ដោះ​គោ​ទេ​អាច​រក្សា​ទុក​ក្នុង​មាត់​រវាង​សាច់​ថ្ពាល់ ​និង​អញ្ចាញ​ធ្មេញ​ដើម្បី​បង្ការ​កុំ​ឲ្យ​ធ្មេញ​ស្ងួត។

    ៣. គ្រប់​គ្រង​ការ​ហូរ​ឈាម​និង​ការ​ឈឺ​ចាប់

    យើង​អាច​បញ្ឈប់​ការ​ហូរ​ឈាម​ជាមួយ​កុំប្រ៉េស​ដែល​បាន​សម្លាប់​មេរោគ​ ឬ​ក្រណាត់​អាវ។ ប្រសិន​បើ​តំបន់​ជុំវិញ​កន្លែង​បាក់​ធ្មេញ​មាន​ការ​ហើម ​និង​ឈឺ​ចាប់​អាច​ប្រើ​កុំប្រ៉េស​ត្រជាក់​មក​ជំនួស​បាន។ សម្រាប់​ថ្នាំ​ដែល​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​មាន​ដូចជា ​ibuprofen​ ឬ​acetaminophen។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៤. ស្វែង​រក​ការ​ព្យាបាល

    ប្រសិន​បើ​យើង​ដឹង​ថា​ខ្លួន​ជួប​ឧបទ្ទវហេតុ​ហើយ​បាក់ជ្រុះ​​ធ្មេញ​តែ​ម្ដង​នោះ​យើង​​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​ជា​បន្ទាន់។ កុំ​ភ្លេច​យក​ធ្មេញ​ឬ​បំណែក​ធ្មេញ​ដែល​បាក់​ទៅ​ជាមួយ​ផង។ ទោះ​បី​ជា​យើង​បាន​ដាក់​ធ្មេញ​ចូល​ក្នុង​រណ្ដៅ​ធ្មេញ​វិញ​បាន​ក៏​ដោយ​ យើង​​ត្រូវ​ធ្វើ​ការ​តាម​ដាន​និង​ពិនិត្យ​ដដែល។ បំណែក​ធ្មេញ​ដែល​បាក់​ក៏​ត្រូវ​ការ​ការ​ព្យាបាល​ថែទាំ​ដូច​គ្នា។

    ការ​ថែរក្សា​ក្រោយ​ពេល​ដាក់​បញ្ចូល​ធ្មេញ​វិញ

    រឿង​ដំបូង​ដែល​ត្រូវ​តែ​ចាំ​ទុក​ក្រោយ​ពេល​ដាក់​បញ្ចូល​ធ្មេញ​រួច​នោះ​គឺ​ទទួល​ទាន​បាន​តែ​ភេសជ្ជៈ​ត្រជាក់​ប៉ុណ្ណោះ​ និង​ហាម​ញ៉ាំ​អ្វី​ទាំង​អស់​រហូត​ដល់​អស់​សារធាតុ​ថ្នាំ​ស្ពឹក។ ក្នុង​អំឡុង​ពេល​ថ្ងៃ​ដំបូង​ហាម​ទទួល​ទាន​អាហារ​ ឬ​ភេសជ្ជៈ​ក្ដៅ។ ហាម​ប៉ះ​ពាល់​ធ្មេញ​ដែល​ដាក់​នោះ​ជាមួយ​អណ្ដាត​ឬ​ម្រាម​ដៃ។ ហាម​ធ្វើ​សកម្មភាព​អ្វី​ដែល​ប្រើ​កម្លាំង​ជ្រុល​ដូចជា​រត់​ប្រណាំង​ឬ​ទៅ​កន្លែងហាត់ប្រាណ។

    ការ​ហើម​នឹង​បាត់​ទៅ​វិញ​ក្រោយ​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ។ យើងអាច​ជួយ​សម្រួល​ការ​ហើម​ដោយ​ការ​ស្អំ​ទឹក​កក​រុំ​ជាមួយ​កន្សែង។ ប៉ុន្តែ​ហាម​មិន​ឲ្យ​ស្អំ​ទឹក​កក​លើ​ថ្ពាល់​លើស​រយៈ​ពេល​១០​នាទី​ក្នុង​មួយ​ដង​នោះ​ទេ។ ក្រោយ​មក​បាន​មួយ​ថ្ងៃ​ដំបូង​បន្ទះ​ដុំ​ក្ដៅ​គឺ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ទឹក​កក។ ការ​ឈឺ​ចាប់​ដែល​មាន​ក្រោយ​ការ​ដាក់​បញ្ចូល​​ធ្មេញ​វិញ​នោះ​យើង​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន។ អំឡុង​ពេល​២​ទៅ​៣​ថ្ងៃ​ដំបូង​ក្រោយ​ការ​ដាក់​បញ្ចូល​ធ្មេញ​គួរ​ប្រើ​ថ្នាំ​ដែល​មាន​ដូស​ខ្ពស់។ ប្រសិន​បើ​ការ​ឈឺ​ចាប់​មិន​បាត់​ក្នុង​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ​ឬ​កន្លែង​ជុំវិញ​ធ្មេញ​ដាក់​ចូល​មាន​ការ​ឈឺ​ចាប់​ឬ​ហើម​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​ជំនាញ​ឲ្យ​បាន​ឆាប់​រហ័ស។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Treatment for Broken or Knocked-Out Teeth. http://www.webmd.com/first-aid/broken-or-knocked-out-teeth-treatment. Accessed May 18, 2017.

    Guidelines for aftercare of your mouth. https://theimplantcentre.com/patient-care-costs/patient-care/treatment-aftercare/.  Accessed May 18, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: