home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

តិចនិកថែរក្សាស្បែកសម្រាប់ស្រីៗ មុន និងក្រោយហាត់ប្រាណ

តិចនិកថែរក្សាស្បែកសម្រាប់ស្រីៗ មុន និងក្រោយហាត់ប្រាណ

យើងដឹងហើយ ការ​ហាត់ប្រាណ ជួយឲ្យ​សុខភាពល្អ និង​អារម្មណ៍ល្អ ហើយ​ការបញ្ចេញ​ញើស ក៏ជួយ​ដល់​សុខភាពស្បែក​ផងដែរ។ ប៉ុន្ដែ​បើសិន​មិនមាន​តិចនិក​ថែរក្សា​ត្រឹមត្រូវទេ វាអាច​បំផ្លាញ​ស្បែក​ទៅវិញ។ ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​ស្បែក​កាន់តែ​ស្អាត ខាងក្រោម​នេះ ជា​តិចនិច ដែល​យើង​គួរធ្វើ មុន និង​ក្រោយ​ហាត់ប្រាណ។

១. ចង់សក់ទៅក្រោយ

មិនថា សក់ប្រវែង​ប៉ុនណា​នោះទេ យើងត្រូវ​ចងសក់​ទៅខាងក្រោយ ដើម្បី​កុំឲ្យ​វាមក​ប៉ះនឹង​ផ្ទៃមុខ។ នេះដោយសារ​តែ​ពេល​ហាត់ប្រាណ យើង​ចេញញើស ហើយ​ញើសនេះ រួមជាមួយ​ផលិតផល​ថែទាំ​សក់ អាច​ជ្រាបចូល​ក្នុង​រន្ធញើស និង​បណ្ដាល​ឲ្យ​ប្រេះស្បែក​មុខ។

២. កុំប៉ះផ្ទៃមុខ

ពពួក Germs និងបាក់តេរី ដែល​ជាប់នៅ​លើ​ឧបករណ៍​ហាត់ប្រាណ អាច​បណ្ដាល​ឲ្យ​យើង​កើតមុន និង​ឆ្លងមេរោគ។ ដូច្នេះ កុំយក​ដៃ ប៉ះ​មុខ នៅពេល​ហាត់ប្រាណ តែបើហូរ​ញើស​ច្រើន យើង​អាច​យក​កន្សែង​ស្អាត ជូត​សម្អាត​បាន។

៣. កុំ Makeup ពេល​ហាត់ប្រាណ

វាជារឿង​ចាំបាច់​បំផុត ក្នុង​ការសម្អាត​គ្រឿង Make up ចេញពី​ផ្ទៃមុខ មុនពេល​ហាត់ប្រាណ ចេញ​ញើស។ ស្បែកមុខ​របស់​យើង អាច​រងការ​ប៉ះពាល់ នៅពេល​គ្រឿង Make up និង​ញើស​រលាយ​ចូល​គ្នា ជ្រាបចូល​រន្ធ​ញើស ហើយ​បណ្ដាល​ឲ្យ​រមាស់ និង​ប្រេះស្បែក។

៤. សម្អាត​ស្បែកមុខ ក្រោយ​ហាត់ប្រាណ

ក្រោយហាត់ប្រាណ ប្រើគ្រឿងសម្អាត (Cleanser) ដែល​ត្រូវជាមួយ​ស្បែកមុខ​របស់​យើង ហើយ​សម្អាត​វា​ចេញពី​មុខ​ឲ្យ​អស់ ដើម្បី​កុំឲ្យ​ជ្រាប​ចូល​រន្ធញើស។

៥. សម្អាតរាងកាយ

ក្រោយហាត់ប្រាណ ចេញញើស​ហើយ យើងត្រូវ​ដោះខោអាវ​ចេញ ព្រោះខោអាវ​នោះ ជាប់ញើស និង​ជាតិពុល ដែល​ចេញពី​រាងកាយ​របស់​យើង។ បើយើង​មិនដោះចេញ​ភ្លាមទេ ជាតិពុល​អាច​ជ្រាបចូល​តាម​រន្ធញើស និង​បណ្ដាល​ឲ្យ​កើត​មុនលើ​រាងកាយ។ ជាមួយ​គ្នានេះ យើង​ក៏ត្រូវ​ងូតទឹក សម្អាត​រាងកាយ​ឲ្យ​បាន​លឿន​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 28/10/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត