សប្តាហ៍ទី៤៖ គភ៌ប៉ុនណាហើយ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/02/2019
Share now

ការលូតលាស់គភ៌

គភ៌​ក្នុង​ផ្ទៃ​អាយុ​បាន ​​ សប្តាហ៍​មាន​ទំហំ​តូច​មែន​ទែន គឺ​ប៉ុន​គ្រាប់ល្ង ឬ​ប្រវែង​​ ២២ មិល្លី​ម៉ែត្រប៉ុណ្ណោះ ហើយ​​​នឹង​រីក​លូត​លាស់​ឥត​ឈប់​ឈរ​នៅ​សប្តាហ៍​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត។

ទឹក​ភ្លោះ និង​ថង់​ទឹក​ភ្លោះ​បាន​បង្កើត​ឡើង​នៅសប្តាហ៍​ទី​ ៤ ​នេះ ដើម្បី​ការពារ និង​ចិញ្ចឹម​អំប្រ៊ីយ៉ុង​សិន​ មុន​ពេល​សុក​លូត​លាស់​ពេញ​លក្ខណៈ ហើយ​ទាញ​យក​សារធាតុ​ចិញ្ចឹម​ពី​ម្ដាយ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ក្រោយ។ អំប្រ៊ីយ៉ុង គឺ​មាន​ជាលិកា ​៣ ​ស្រទាប់ ដែល​ស្រទាប់​ក្នុង​នឹង​វិវត្ត​ទៅ​ជា​ប្រព័ន្ធ​រំលាយ​អាហារ ថ្លើម សួត ចំណែក​ស្រទាប់​កណ្ដាល​នឹង​វិវត្ត​ទៅ​ជាសរីរាង្គ​ផ្សេង​ទៀត​ដូច​ជា បេះដូង ប្រដាប់​ភេទ ឆ្អឹង ក្រលៀន និង​សាច់ដុំ រីឯ​ស្រទាប់​ក្រៅ​នឹង​វិវត្ត​ទៅ​ជា​ប្រព័ន្ធប្រសាទ សក់ ស្បែក និង​ក្រចក។

បម្រែបម្រួលរាងកាយ

១- រាងកាយអាចប្រែប្រួលអីខ្លះ?
ការ​កាច់​សំបុក​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​សប្ដាហ៍​នេះ ដែល​មា​នអ័រម៉ូន​ឈ្មោះ hCG បាន​បញ្ចេញ​ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​​ការ​តាំង​ទីរបស់​អំប្រ៊ីយ៉ុង ហើយ​វា​ក៏​ដើរ​តួនាទី​ផ្សេង​ទៀត​ដូចជា​ទប់​ស្កាត់​ការ​មាន​រដូវ​ជាថ្មី។ ​វត្តមាន​របស់​វា​នេះ​ហើយ​ដែល​បញ្ជាក់​ថា​ស្រីៗ​យើង​កំពុង​មាន​គភ៌ ដែល​ពេល​ខ្លះ​វា​អាច​ឲ្យ​ជា​រោគ​សញ្ញា​ស្រដៀង​នឹង​ការ​មក​រដូវ​ ស្រីៗ​មួយ​ចំនួន​មាន​អាអូន​ដំបូង​អាច​យល់​ច្រឡំ តែ​តាម​ពិត​មាន​កូន​សោះ។

២- ត្រូវយល់ដឹងអីបន្ថែមទៀត?
– សង្កៀរ និងឡើងតឹងដោះ
– អស់កម្លាំង
– នោមញឹក
– ធុំអាហារ
– បាយមិនបាន
– ក្អួតចង្អោរ
– ឡើងកម្ដៅ
– ធ្លាក់ឈាម។

ការជួបជាមួយគ្រូពេទ្យ

៣-​​​​​​​​ ការពិនិត្យពោះ
ក្នុង​អំឡុង​ពេល​នេះ ​ស្រ្តី​មាន​គភ៌​គួរ​ទៅជួប​គ្រូពេទ្យ​ឯកទេស​សម្ភព និង​រោគ​ស្ត្រី ប្រសិន​បើ​មាន​ចម្ងល់​ជុំវិញ​សញ្ញា​ទាំង​ឡាយ​ដែល​បាន​ជួប​ប្រទះ ពិសេស​គឺ​ធ្វើ​តេស្ត​ទឹក​នោម​ម្តង​ទៀត ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា​មាន​អាអូន​មែន។

សុខភាព និងសុវត្ថិភាព

៤- គួរថែសុខភាពបែបណា?
ថែទាំ​សុខភាព​យ៉ាង​ណា​ទើប​ល្អ? ស្រីៗ​គ្នា​យើង​ដែល​មាន​ផ្ទៃពោះ​ មិន​គួរ​ទៅ​ផ្ដល់​ឈាម​ក្នុង​ពេល​នេះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក ដូច​ជា​ កង្វះ​សារធាតុ​បំប៉ន​ដែល​យក​ទៅ​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ។ ម្យ៉ាង​វិញ​ទៀត ឈាម​របស់​ស្រ្តី​មាន​ផ្ទៃពោះ​ខ្លះ​អាច​ផ្ទុក​នូវ​អង់ទីគ័រ​ដែល​អាច​មាន​ផល​អាក្រក់​ដល់​អ្នក​ទទួល ដូចនេះ​បើ​ជៀស​វាង​បាន​ជៀស​ទៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

    កា​រកន្រ្តាក់​ស្បូន​នៅ​ពេល​នេះ​គេ​ហៅ​ថា (Braxton Hicks) វា​មិន​សូវឈឺ និង​មាន​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

    សប្តាហ៍​នេះ​ម៉ាក់ៗកាន់​តែ​ពិបាក ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ នាំឲ្យ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

    កូន​កាន់​តែ​ធំ ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ញ៉ាំ​អាហារ​ជាង​សព្វ​មួយដង។ ការ​ញ៉ាំ​តិចៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Ros Khemary

    សប្តាហ៍ទី ២៣៖ ស្រួលមិនស្រួល អាអូនអាចកើតមុនខែក៏មានដែរ

    ទោះ​បី​ជា​ខ្លាញ់​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​នៅ​ក្នុង​ខ្លួន​អាអូន​ក្តី ក៏​ស្បែក​បេប៊ី​នៅ​តែ​យារ និង​ជ្រួញ​ដដែល

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha