សប្តាហ៍ទី ២២៖ ដល់ពេលគួរឲ្យស្រឡាញ់ល្មម បេប៊ីមានរាងដូចក្មេងទើបកើតចឹង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/02/2019
Share now

ការលូតលាស់គភ៌

អាអូន​មាន​ទំហំ​ប៉ុន​ផ្លែ​ល្ពៅខ្ចី មាន​ប្រវែង​ពី​ក្បាល​ដល់​ចុង​ជើង​ប្រហែល ២៧,៩ សង់ទីម៉ែត្រ  និង​មាន​ទម្ងន់​ប្រហែល ៤៥៣ ក្រាម។ បេប៊ី​ដូច​​ក្មេងដែលទើបនឹង​កើត​បន្តិច​ម្តងៗ​ហើយ ​ដោយ​បបូរ​មាត់ ត្របក​ភ្នែក និង​រោម​ភ្នែក​លេច​ចេញ​កាន់​តែ​ច្បាស់។

ក្នុង​ពេល​នេះ​ញាណ​របស់អាអូន​មាន​ការ​លូត​លាស់​ជា​រៀង​រាល់ថ្ងៃ គ្រប់​រសជាតិ​តូចៗ​បាន​ចាប់​ផ្តើម​វិវត្ត​នៅ​លើ​អណ្តាត។ ប្រព័ន្ធ​បន្តពូជ​របស់​បេប៊ី​ក៏​ចាប់​ផ្តើម​លូត​លាស់។ ចំពោះ​ក្មេង​ប្រុស ពងស្វាស បាន​រំកិល​ចុះ​ក្រោម​ពី​ក្នុង​ពោះ ចំណែក​ឯ​ក្មេង​ស្រី ស្បូន និង​ក្រពេញ​អូវែ បាន​ចូល​ទៅ​កន្លែង​របស់វា​​ ហើយ​ទ្វារមាស​ក៏​ចាប់​ផ្តើម​លូត​លាស់។

បម្រែបម្រួលរាងកាយ

១- រាងកាយើងប្រែប្រួលអីខ្លះ?
អំឡុង​ពេល​នេះ​យើង​សម្គាល់​ឃើញ​ថា ស្បូន​កន្រ្តាក់​ខុស​ពី​ធម្មតា​ម្តង​ម្កាល ដោយ​គ្មាន​ការ​ឈឺ​ចាប់ ដែល​គេ​ហៅ​ថា Braxton Hick។ យើង​នឹង​ដឹង​ពី​ការ​កន្ត្រាក់ដោយ​ក្បាល​ពោះ​​ឡើង​រឹង។ កុំ​បារម្ភ​ការ​កន្រ្តាក់​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​កូន​នោះ​ទេ។ ប៉ុន្តែ​បើ​មាន​ការ​កន្រ្តាក់​ខ្លាំង​ខុស​ពី​ធម្មតា ឈឺ​ចាប់ និង​ញឹក​ញាប់​នោះ ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់​ព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ការ​សម្រាល​អាអូន​មុន​ខែ។

ចំណុចអីខ្លះគួរបារម្ភ?
ពោះ​កាន់​តែ​ធំ ចំណែក​ជើង​វិញ​ដូច​ទើសៗ។ ការ​ដែល​មាន​អារម្មណ៍​ទើសៗ​ដោយ​សារ​តែ​សន្លាក់​ចាប់​ផ្តើម​ទន់ សរសៃ​ចង​ចាប់​ផ្តើម​យឺត ឬ​ចាល់ទឹក​សន្លាក់។ កត្តា​ទាំង​នេះ​នឹង​ជួយ​ឲ្យ​យើង​ទប់​លំនឹង​បាន​ល្អ​ពេល​ពោះ​កាន់​តែ​ធំ។

ការជួបជាមួយគ្រូពេទ្យ

២- #ប្រាប់អីខ្លះទៅពេទ្យ?
សប្តាហ៍នេះ​យើង​ឃើញ​មាន​ឈាម​រាវ​ចេញ​បន្ទាត់​ពណ៌​ក្រហម ឬ​ផ្កា​ឈូក​នៅ​ជាប់​នឹង​ខោ​ក្នុង​ នេះ​បណ្តាល​មក​ពី​ក​ស្បូន​ចាប់​ផ្តើម​សង់ស៊ី​ប ឬ​ក៏​ពេល​ខ្លះ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​នោះ​ទេ។ យើង​គួរ​ប្រាប់​ពេទ្យ​ពី​ការ​ធ្លាក់​ឈាម ឬ​មាន​ដាន​ឈាម​ដែល​អាច​ជា​សញ្ញា​គ្រោះ​ថ្នាក់​កើត​មាន​ឡើង។ បើសិន​មាន​ការ​ធ្លាក់​ឈាម​ច្រើន ឬ​ក៏​ដាន​ឈាម​មាន​ការ​ឈឺ​ចាប់ ឬ​មិន​ស្រួល​ខ្លួន​នោះ​ប្រញាប់​​ប្រាប់​ទៅពេទ្យ​ភ្លាម ដើម្បី​អេកូ​រក​មើល​មូលហេតុ​ច្បាស់​លាស់។

តេស្តអីខ្លះយើងគួរដឹង?
យើង​អាច​ស្នើ​សុំ​គ្រូពេទ្យ​ពិនិត្យ​នូវ​ចំណុច​ខាង​ក្រោម​នេះ ទោះ​បី​ជា​ការ​ពិនិត្យ​អា្រស័យ​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង និង​ទម្លាប់​របស់​គ្រូពេទ្យ​ក៏​ដោយ។
– ថ្លឹង​ទម្ងន់ វាស់​សម្ពាធ​ឈាម
–  ពិនិត្យ​ទឹកនោម​រក​មើលស្ករ និង​ប្រូតេអ៊ីន
– ពិនិត្យ​ចង្វាក់​បេះដូង​កូន
– វាស់​ទំហំ​ស្បូន​ពី​ខាង​ក្រៅ
– វាស់កម្ពស់​ស្បូន
– មើល​ហើមដៃជើង និង​សរសៃ​វ៉ែន​រីក​ធំ។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?
គ្នា​យើង​មួយ​ចំនួន​តែង​ឆ្ងល់​ថា តើ​ទឹក​ឃ្មុំ​មាន​ប្រយោជន៏​ដល់​ការ​មាន​ផ្ទៃពោះ​ដែរ​ឬ​ទេ? គ្មាន​ទ្រឹស្តី​ណា​ហាម​មិន​ឲ្យ​ញាំ​ទឹក​ឃ្មុំ​នោះ​ទេ។ ទោះ​យ៉ាង​ណា ការញ៉ាំ​ទឹក​ឃ្មុំ អាច​ឆ្លង​ពពួក​មេរោគ ក្លូស្រ្ទីដ្យូម បូទូលីស (clostridium botulinum)។ យក​ល្អ​កុំ​ញ៉ាំ​ទឹក​ឃ្មុំ​ឆៅ ពី​ព្រោះ​វា​មិន​ទាន់​បាន​សម្លាប់​មេរោគ​នៅ​ឡើយ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    សប្ដាហ៍​ទី ​១៖ ធ្វើ​ម៉េច ទើបដឹងថាម៉ាក់ៗមានអាអូន?

    បើ​គិត​តាម​ក្បួន​វេជ្ជសាស្ត្រ ទម្រាំ​តែ​ស្រីៗ​យើង​ដឹង​ថា​ខ្លួន​​ពពោះ ហោច​ណាស់​ល្បាក់ 

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

    កា​រកន្រ្តាក់​ស្បូន​នៅ​ពេល​នេះ​គេ​ហៅ​ថា (Braxton Hicks) វា​មិន​សូវឈឺ និង​មាន​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

    សប្តាហ៍​នេះ​ម៉ាក់ៗកាន់​តែ​ពិបាក ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ នាំឲ្យ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

    កូន​កាន់​តែ​ធំ ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ញ៉ាំ​អាហារ​ជាង​សព្វ​មួយដង។ ការ​ញ៉ាំ​តិចៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Ros Khemary