សប្តាហ៍ទី ២៣៖ ស្រួលមិនស្រួល អាអូនអាចកើតមុនខែក៏មានដែរ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/02/2019
Share now

ការលូតលាស់គភ៌

នៅ​ក្នុង​សប្តាហ៍ទី ២២នេះ អាអូន​មាន​ទំហំ​ប៉ុន​ផ្លែស្វាយ​ធំមួយ​ ដែល​មាន​ទម្ងន់​ប្រហែល ៤៥៣ក្រាម និង មាន​ប្រវែង​ប្រមាណ​ជា ២៧,៩ សង់ទីម៉ែត្រ។ ពីពេល​នេះ​ទៅ​អាអូន​មាន​ទម្ងន់​លើស​ពី ៤៥៤ ក្រាម ដូច្នេះហើយ​បើ​សិន​ជា​មាន​កា​សម្រាល​នៅ​ក្នុងសប្តាហ៍​នេះ បេប៊ី​ពិត​ជា​អាច​រស់​បាន​ដោយ​មាន​ការ​ថែទាំ​វេជ្ជសាស្រ្ត ប៉ុន្តែក៏​អាច​មាន​គ្រោះថ្នាក់​ផង​ដែរ។

ទោះ​បី​ជា​ខ្លាញ់​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​នៅ​ក្នុង​ខ្លួន​អាអូន​ក្តី ក៏​ស្បែក​បេប៊ី​នៅ​តែ​យារ និង​ជ្រួញ​ដដែល។ កា​ធ្វើ​ចលនា​សាច់ដុំ​ម្រាមដៃ ម្រាម​ជើង ដៃ និង​ជើង វាជា​កា​រកម្រើ​ប្រចាំ​ថ្ងៃ​របស់​អាអូន ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​បេប៊ី​មាន​កម្លាំង​ជាង​មុន។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?
ពរពោះ​មិន​មែន​ស្រួល​ទេ កាន់​តែ​ជិត​ដល់​ថ្ងៃ​សម្រាល កាន់​តែ​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់ ណា​ព្រួយ​បារម្ភ ណា​នោម​ញឹក​ញាប់ ឈឺ​ក្រពះ ឈឺ​ជើង ធ្វើឲ្យ​អារម្មណ៍​មិន​ល្អ។ ប៉ុន្តែ​សុខភាព​អាអូន​អាស្រ័យ​ទៅ​លើ​ការ​សម្រាក​បាន​គ្រប់​គ្រាន់  អ៊ីចឹង​​យើង​គួរ​តែ​​ថែទាំ​សុខភាព ដោយ​ការ​ត្រាំ​ទឹក​ក្តៅ ស្តាប់​ភ្លេង អាន​សៀវភៅ ឬ​ញ៉ាំ​តែ​មួយ​ពែង​ដើម្បីឲ្យ​គេង​លក់​ស្រួល។

គ្រូពេទ្យ​ជា​ច្រើន​បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​គេង​ផ្អៀង​ទៅ​ចំហៀង​ជា​ជាង​ការ​គេង​ផ្ងារ ឬ​ផ្កាប់​មុខ ការ​ធ្វើ​ដូចនេះ​​អាច​ធ្វើ​ឲ្យ​ឈាមហូរ​ទៅ​សុក​មិន​ស្ទះ។ មាន​វិធី​មួយ​ទៀត គ្នា​យើង​កុំភ្លេច​សាក​ល្បង​ធ្វើ​ណា ពេល​អារម្មណ៍​មិន​ស្រួល អាច​សាក​ដាក់​ខ្នើយ​នៅ​ចន្លោះ​ជង្គង់​ដើម្បី​បន្ថយ​សម្ពាធ​ទម្ងន់​ខ្លួន​នៅ​ពេល​គេង​ផ្អៀង​មួយចំហៀង។

ចំណុចអីខ្លះគួរបារម្ភ?
យើង​អាច​នឹង​ភ្ញាក់​នៅ​ពេល​យប់​ដោយសារ​តែ​រមួល​ក្រពើ។ ជា​ទូទៅ​រមួល​ក្រពើ​កើត​ឡើង​នៅ​ពេល​យប់ ហើយ​ភាគ​ច្រើន​មាន​នៅ​ក្នុង​ខែ​ទី ៦ នៃ​ការ​ពពោះ ហើយ​គ្មាន​នរណាដឹង​មូលហេតុ​ពិត​ប្រាកដ​របស់​វា​ឡើយ។ មិន​បាច់​គិត​ច្រើន​ទេ ទោះ​មូល​ហេតុអ្វី​ក៏​ដោយ យើង​អាច​សាកតិចនិក​ទាំង​នេះ​ដើម្បី​ការពារ និង​កាត់​បន្ថយ​វា៖
– ដាក់​ជើង​ឲ្យ​ត្រង់ បត់​ក​ជើង និង​ម្រាម​យឺតៗ
– ហាត់​ប្រាណ​បែប​បន្ធូរ​សាច់ដុំ
– លើក​ជើង​ឡើង​ឲ្យ​បាន​ញឹក​ញាប់
– ពាក់​ស្រោម​ជើង​រឹប​នៅ​ពេល​ថ្ងៃ
– ពត់​ជើង​ម្តង​ម្កាល
– ព្យាយាម​ឈរ​នៅ​លើ​កន្លែង​ត្រជាក់
– ម៉ាស្សា​ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់
– ញ៉ាំ​ទឹក​យ៉ាង​តិច ៨កែវ​/ថ្ងៃ

ការជួបជាមួយគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?
សញ្ញា​ដំបូង​របស់​ជំងឺ​បម្រុង​ក្រឡា​ភ្លើង មាន​ដូចជា​ឡើង​គីឡូ​ភ្លាមៗ ដែល​អាច​បណ្តាល​មក​ពី​ហើម​ដៃ និង​មុខ ឈឺ​ក្បាល​ខ្លាំង ឈឺ​ក្រពះ ​បំពង់​អាហារ រមាស់​ខ្លួន និងស្រវាំង​ភ្នែក។ បើសិន​ជា​យើង​មាន​សញ្ញា​ទាំង​អស់​នេះ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់។

តេស្តីអីខ្លះចាំបាច់?
ការ​ជួប​គ្រូពេទ្យ​ជា​ប្រចាំ​នឹង​ក្លាយ​ជា​ទម្លាប់​របស់​ស្រីៗ​មាន​ផ្ទៃពោះ​ទៅ​ហើយ កុំ​ធុញ​ទ្រាន់​អី ដើម្បី​សុខភាព​យើង និង​កូន។ សប្តាហ៍​នេះ មិន​ខុស​ពី​មុន​ប៉ុន្មាន​ទេ យើង​អាច​នឹង​តេស្ត​មួយ​ចំនួន​ខាង​ក្រោម​នេះ៖
-​​ ថ្លឹង​ទម្ងន់ និង​វាស់​សម្ពាធ​ឈាម
– ពិនិត្យ​ទឹក​នោម​រក​ជាតិស្ករ និង​ប្រូតេអ៊ីន
– ពិនិត្យ​ចង្វាក់​បេះដូង​កូន
– វាស់​ទំហំ​ស្បូន​ពី​ខាង​ក្រៅ
– វាស់​កម្ពស់​ស្បូន
– រក​មើល​ហើម​ដៃ​ជើង និង​សរសៃ​វ៉ែន​ជើង​រីក​ធំ។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?
ស្រីៗ​ប្រយ័ត្ន​ឲ្យ​មែនទែន ពិសេស​អ្នក​ចូល​ចិត្តញ៉ាំ​សាច់​ជ្រូក​៣ជាន់ ឬ​សាច់​ក្លាស្សេ​ទុក​ធ្វើ​ជា​សាច់​ក្រក សាច់​ចំនិត ព្រោះ​អាច​ឆ្លង​មេរោគ និង​បាត់តេរី​ផ្សេង ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​យើង និង​កូន។ ពពួក​មេរោគ​ទាំងអស់​នេះ​អាច​សម្លាប់​បាន លុះត្រា​តែ​ប្រើ​កម្តៅ​ខ្ពស់។ ដូច្នេះ​យើង​គួរ​ចម្អិន​វា​ឲ្យ​បាន​ល្អ​មុន​ពេល​ញ៉ាំ។

បើ​សិន​ជា​យើង​ស្ពឹក និង​តឹង​ណែន​នៅ​មេដៃ ចង្អុល​ដៃ ម្រាម​កណ្តាល កូនដៃ ប្រហែល​ជា​មាន​ជំងឺ Carpal tunnel syndrome (កៀបសរសៃដៃ)។ ទោះ​ជា Carpal tunnel syndrome កើត​ឡើង​តែ​នៅ​ពេល​ថ្ងៃ តែ​យើង​ក៏អាច​ឈឺចាប់​នៅ​ពេល​យប់ដែរ។ នៅ​ពេល​យើង​ស្ពឹកដៃ ត្រូវ​រលាស់​ដៃ​ថ្នមៗ​ដើម្បី​បន្ថយ​ការ​ស្ពឹក​ស្រពន់ បើ​មិន​បាត់​ស្ពឹក​ទេ កុំ​ភ្លេច​ទៅ​ជួប​ពេទ្យ​ណា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    សប្ដាហ៍​ទី ​១៖ ធ្វើ​ម៉េច ទើបដឹងថាម៉ាក់ៗមានអាអូន?

    បើ​គិត​តាម​ក្បួន​វេជ្ជសាស្ត្រ ទម្រាំ​តែ​ស្រីៗ​យើង​ដឹង​ថា​ខ្លួន​​ពពោះ ហោច​ណាស់​ល្បាក់ 

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    Written by យ៉ានណែត ដាញែល

    សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

    កា​រកន្រ្តាក់​ស្បូន​នៅ​ពេល​នេះ​គេ​ហៅ​ថា (Braxton Hicks) វា​មិន​សូវឈឺ និង​មាន​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    Written by Oum Voutha

    សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

    សប្តាហ៍​នេះ​ម៉ាក់ៗកាន់​តែ​ពិបាក ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ នាំឲ្យ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    Written by Oum Voutha

    សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

    កូន​កាន់​តែ​ធំ ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ញ៉ាំ​អាហារ​ជាង​សព្វ​មួយដង។ ការ​ញ៉ាំ​តិចៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    Written by Ros Khemary