សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/02/2019
Share now

ការលូតលាស់គភ៌

ឈាន​ទៅ​មុខ ​១សប្តាហ៍​ទៀត​ហើយ ម៉ាក់​ប៉ា​គ្រប់​រូប​ច្បាស់​ជា​ចង់​ដឹង​ថា បេប៊ី​លូត​លាស់​អ្វីខ្លះ? មាន​ទំហំ​ប៉ុនណា​ហើយ? ក្នុង​សប្តាហ៍នេះ​អាអូនរឹត​តែ​ប្លែក មាន​ទំហំ​ប៉ុន​ពោត​មួយ​ផ្លែ ​ប្រវែងប្រមាណ ៣០ សង់ទីម៉ែត្រ និង​ឡើង​ទម្ងន់​ប្រហែល ១១៣ ក្រាម បើ​ធៀប​ទៅ​នឹង​អាទិត្យ​មុន។

ប៊េបី​នៅ​តែ​ទទួល អុកស៊ីសែន​ពីសុក ប៉ុន្តែ​នៅ​ពេល​​សម្រាល សួត​អាអូន​នឹង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដក​យក​អុកស៊ីសែន​វិញ។ កូន​យើង​អាច​ដឹង​ពី​ការ​កម្រើក​​ឡើង​លើ ចុះ​ក្រោម​នៅ​ពេល​ដែល​គេ​អណ្តែតខ្លួន​នៅ​ក្នុង​ទឹក​ភ្លោះ។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?
កា​ពិនិត្យ​មើល​ជាតិ​ស្ករ​ត្រូវ​ធ្វើ​នៅ​សប្តាហ៍ទី ២៤-២៨ ដើម្បី​តាម​ដាន​រក​មើល​មានជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។ វា​ជា​ប្រភេទ​មួយ​ក្នុង​ចំណោម​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​កើត​ឡើង​នៅ​ពេល​មាន​ផ្ទៃពោះ​ដែល​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​អាអូន​ដូចជា​ខ្វះ​ជាតិ​ស្ករ​។ ជំងឺនេះ​អាច​បង្កើន​​ភាគរយ​នៃ​ការ​វះកាត់​ដោយ​សារ​តែ​បេប៊ី​ធំ​ពេក។

ក្នុង​អំឡុង​មើល​ជាតិ​ស្ករ យើង​អាច​ពិនិត្យឈាម​បន្ថែម​។ បើ​សិន​ជា​ជាតិ​ស្ករ​ខ្ពស់​ពេក នឹង​ត្រូវ​ធ្វើ​តេស្ត​ផ្សេងៗ​ជាច្រើន​ទៀត។ ជំងឺ​ទឹក​នោម​ផ្អែម​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ជា​ទូទៅ​អាច​គ្រប់​គ្រង​បាន​ដោយការ​កំណត់​ចំណី​អាហារ ហាត់​ប្រាណ​ជា​ប្រចាំ និង​ពេល​ខ្លះ​ទៀត​ដោយ​ប្រើ​ថ្នាំ​ដូចជា​ពពួកអាំងស៊ុយលីន​ជាប្រចាំ។

ចំណុចអីខ្លះគួរបារម្ភ?
ពេលខ្លះ​យើង​រមាស់​ពោះ​ម្តងម្កាល​ដោយសារ​តែ​ពោះ​កាន់​តែធំ​ធ្វើ​ឲ្យ​ស្បែក​យារ និង​បាត់បង់​សំណើម​។ ព្យាយាម​កុំ​អេះអី ព្រោះ​វា​ធ្វើ​ឲ្យ​កាន់​តែ​រមាស់ ​រលាកស្បែក។ ការផ្តល់​ជាតិសំណើម​ទៀង​ទាត់​អាច​បាត់​រមាស់​​មួយ​រយៈ​។ ឡេ​បំបាត់​រមាស់​ដូចជា​​ Calamine ឬ ក៏​ប្រើ​ស្រូវ​សាលី​លាយ​ជាមួយ​ទឹកដោះគោ វាអាចជួយ​កាត់​បន្ថយ​រមាស់​បាន​ដែរ។ ក្នុង​ករណី​ការ​រមាស់​នេះ​មិន​មែន​មក​ពី​ស្បែក​ស្ងួត​ ឬ​ឡើង​កន្ទួល​នៅ​ស្បែក​ពោះ​ ប្រញាប់​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​មើល តើ​មក​ពី​អ្វី។

ការជួបជាមួយគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?
ស្បូន​ចាប់​ផ្តើម​កន្ត្រាក់ ​ត្រៀម​ឈឺ​ពោះ និង​សម្រាល។ កា​រកន្រ្តាក់​ស្បូន​នៅ​ពេល​នេះ​គេ​ហៅ​ថា (Braxton Hicks) វា​មិន​សូវឈឺ និង​មាន​អារម្មណ៍​ដូច​កៀបនៅ​កំពូល​ស្បូន និង ផ្នែក​ខាងក្រោម​នៃ​ពោះ។ ការ​កន្រ្តាក់​បែប​នេះ​ជា​ការ​កន្រ្តាក់​បែប​ឈឺ​ពោះ​សម្រាល​ចោល ដែល​ខុស​ពី​ការ​កន្រ្តាក់​ឈឺ​ពោះ​សម្រាល​ពិត​ប្រាកដ។

ទៅជួប​គ្រូពេទ្យ​ជា​បន្ទាន់ បើសិន​ជា​ការ​កន្រ្តាក់​នេះ​ធ្វើឲ្យ​យើងបារម្ភ ជាពិសេស​​ពេល​ឈឺ​ខ្លាំង និងកន្ត្រាក់​ជាប់​លើស​ពី ៦ដង/ម៉ោង។ អ្វីដែល​ខុស​ប្លែក​គ្នា​ខ្លាំង​រវាង​ការ​កន្រ្តាក់​ត្រៀម​សម្រាល និង ការ​កន្រ្តាក់ Braxton Hicks គឺ​ឥទ្ធិពល​ទៅ​លើ​មាត់ស្បូន។ ការ​កន្រ្តាក់ Braxton Hicks មិន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ទៅ​លើ​មាត់​ស្បូន តែ​ចំពោះ​ការ​កន្រ្តាក់​ស្បូន​សម្រាល​កូន​វិញ​បាន​ធ្វើ​ឲ្យ​មាត់​ស្បូន​ចាប់ផ្តើម​បើក។

តេស្តអីខ្លះចាំបាច់?
ដល់​ពេល​ត្រូវ​ជួប​ពេទ្យ​ទៀត​ហើយ សប្តាហ៍​នេះ​មិន​មាន​អ្វី​ប្លែក​ទេ ពេទ្យ​នឹង​ធ្វើ​តេស្ត​មួយ​ចំនួន​មួយ​ដូច​ជា៖
– ថ្លឹង​ទម្ងន់ និង​វាស់​សម្ពាធ​ឈាម
– ពិនិត្យ​ទឹកនោម​មើល​ជាតិស្ករ និង​ប្រូតេអ៊ីន
– ពិនិត្យ​ចង្វាក់​បេះដូង​កូន
– វាស់​ទំហំរស្បូនពីខាងក្រៅ
– វាស់​កម្ពស់​ស្បូន
– មើលហើមដៃជើង និងសរសៃវ៉ែនជើងរីកធំ។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?
ស្រីៗ​យើង​មាន​ជំងឺ​ក្រពះ​ច្បាស់​ជា​ឆ្ងល់​មិន​ខាន តើ​​អាចប្រើ​ថ្នាំ​បាន​ទេ ប៉ះពាល់​ដល់​អាអូន​អត់? យើង​អាច​ប្រើថ្នាំ​ក្រពះ​បាន ​កុំ​ឲ្យ​តែ​ប្រើ​លើស​កម្រិត​ដែល​ពេទ្យ​បាន​ណែនាំ​ដើម្បី​ជៀសវាង​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងៗ។ បើយើង​លេប​ថ្នាំ​ប្រឆាំង​អាស៊ីដ​ច្រើន​ពេក​វ​អាច​ឲ្យ​ទល់​លាមក តែ​មិន​ប៉ះពាល់​ដល់​កូន​​ទេ។

នៅ​ពេល​យើង​មាន​ផ្ទៃពោះ គួរ​តែ​ផ្អាក​ការ​ជម្រុះ​រោមខ្លួន ទោះបី​វា​មិន​ប៉ះពាល់​ដល់កូន​ក្តី យើង​គួរ​តែ​សម្អាតស្បែក​ជាមួយ​ទឹក​ត្រជាក់ (ដើម្បី​ឲ្យ​រន្ធ​រោម​បើក) មុនពេល​លាបថ្នាំជម្រុះ​រោម កាត់​បន្ថយ​ការប្រើ​ផលិតផល​ផ្សេងៗ​នៅ​លើ​ស្បែក​រឹត​តែ​ប្រសើរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    សប្ដាហ៍​ទី ​១៖ ធ្វើ​ម៉េច ទើបដឹងថាម៉ាក់ៗមានអាអូន?

    បើ​គិត​តាម​ក្បួន​វេជ្ជសាស្ត្រ ទម្រាំ​តែ​ស្រីៗ​យើង​ដឹង​ថា​ខ្លួន​​ពពោះ ហោច​ណាស់​ល្បាក់ 

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

    សប្តាហ៍​នេះ​ម៉ាក់ៗកាន់​តែ​ពិបាក ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ នាំឲ្យ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

    កូន​កាន់​តែ​ធំ ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ញ៉ាំ​អាហារ​ជាង​សព្វ​មួយដង។ ការ​ញ៉ាំ​តិចៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Ros Khemary

    សប្តាហ៍ទី ២៣៖ ស្រួលមិនស្រួល អាអូនអាចកើតមុនខែក៏មានដែរ

    ទោះ​បី​ជា​ខ្លាញ់​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​នៅ​ក្នុង​ខ្លួន​អាអូន​ក្តី ក៏​ស្បែក​បេប៊ី​នៅ​តែ​យារ និង​ជ្រួញ​ដដែល

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha