សប្តាហ៍ទី ២៩៖ កើតអីអត់ បើអាអូនអត់កម្រើក ឬធាក់?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/02/2019
Share now

ការលូតលាស់ទារក

ឈាន​ចូល​ដល់​សប្តាហ៍​ថ្មី អាអូន​មាន​ទំហំប៉ុន​ផ្លែល្ពៅ​ ដែល​មាន​ទម្ងន់ ​១,១ គីឡូក្រាម និង​ប្រវែង​ ៣៨,១ សង់ទីម៉ែត្រ។ ម៉ាក់ៗច្បាស់ជាកាន់តែយ៉ាប់ក្នុងខ្លួនបន្តិចហើយ ព្រោះបេប៊ី​ចាប់ផ្តើម​ចេះ​កំរើក​ និង​ធាក់​ យ៉ាងហោច​ណាស់​ក៏ ១០ ដង/២ម៉ោង។ ប្រសិន​បើយើង​ឃើញ​សកម្មភាព​អាអូន​ថយ​ចុះ អាច​ជួប​គ្រូពេទ្យបន្ទាន់ មិនត្រូវបណ្តែតបណ្តោយនោះទេ ដើម្បី​ឲ្យប្រាកដ​ក្នុង​ចិត្តថាអាអូន​ពិតជា​មិន​អី​ទេ​។

បម្រែបម្រួលរាងកាយ

១- រាងកាយយើងប្រែប្រួលអីខ្លះ?
​នៅ​អំឡុង​សប្តាហ៍​នេះ​ យើង​មិនសូវ​ស្រួល​ខ្លួន​ទេ​​ ចេះតែ​​ក្រហាយ​ចុងដង្ហើម​ និង​ទល់លាមក​។ នេះ​ដោយ​សារមានការ​​កើន​ឡើង​​អ័រម៉ូន​ប្រូចេសស្តេរ៉ូន​ (Progesterone) ធ្វើ​ឲ្យសាច់ដុំ​រលោង​ទាំងអស់​ក្នុងខ្លួន​បន្ថយ​សកម្មភាព ​រួមទាំង​ក្រពះ​ និង​ពោះវៀន។ ​ការរីក​ធំនៃ​ស្បូន​ ក៏​ធ្វើឲ្យ​កើត​ឬសដូង​បាត​។ ​រីឯ​ការរីកធំ​នៃសរសៃឈាម​​នៅតំបន់​ពោះវៀន​ផ្នែក​ខាងចុង​ជារឿង​ធម្មតា​ទេ ព្រោះនៅ​ពេល​សម្រាល​អាអូន​ហើយ​វានឹង​ត្រលប់​ទៅដូច​ដើម​វិញ។

ចំណុចអីខ្លះគួរបារម្ភ?
ពេល​ជិត​សម្រាល​ ការរើរបស់បេប៊ីកាន់តែថយចុះ ដោយសារ​តែអាអូន​កាន់តែធំ​ ហើយ​អាង​ត្រគាក​ក៏​តូច​ជាង​មុន​។ ​ការ​ថយចុះខ្លាំងនូវ​សកម្មភាព​របស់​កូនក្នុង​ត្រីមាស​ទី ៣ ​អាច​ឲ្យ​សញ្ញា​ថាបេប៊ី​មាន​គ្រោះថ្នាក់​។ គ្រោះថ្នាក់​ទាំងនោះ​អាច​បណ្តាល​មកពីទង​សុក ដូច្នេះ ​គួរតែ​ទៅជួប​គ្រូពេទ្យ​ពិនិត្យ​មើល​កាន់​តែ​ច្បាស់ ​មិន​ត្រូវ​បណ្តែត​បណ្តោយ​នោះ​ទេ។

ការជួបគ្រូពេទ្យ​

២- ប្រាប់អីខ្លះទៅពេទ្យ?
ពេល​យើង​ប្រាប់​គ្រូពេទ្យ​ថា​​ កូន​មិនសូវ​ធ្វើ​សកម្មភាព​ដូចមុន​ នោះ​គ្រូពេទ្យ​នឹងសួរ​សំ​ណួរ​មួយ​ចំនួន​​ដូចជា ​តើអាអូន​កម្រើក​លើក​ចុងក្រោយ​នៅពេល​ណា​? ​ហើយ​ធាក់​ប៉ុន្មាន​ដង​/ម៉ោង។​ កុំ​បារម្ភ​ពេក​អី បើសិន​ជាមាន​បញ្ហា​អ្វី គ្រូពេទ្យ​នឹង​ឲ្យ​តម្រូវ​ឲ្យយើង​សម្រាល​មុនខែ​ ឬ​រកវិធី​ផ្សេងៗ​ជួ​យ​យើង និង​កូន​មិន​ខាន​។​ ក្នុង​សប្តាហ៍​នេះ យើង​នឹង​ឃើញ​សរសៃ​ឈាម​ឡើង​ប៉ោង​ដូច​ជើងពីង​ពាង​នៅលើ​ក្បាលពោះ​ មុខ ក ​សុដន់​ និង​ដៃ។ តែ​កុំ​ភ័យអី ព្រោះ​វាកើត​មាន​ដោយសារ​យើង​មាន​ផ្ទៃពោះ ​ហើយ​វានឹង​បាត់​ទៅវិញ​ក្រោយ​ពេល​សម្រាលអាអូន។

តេស្តអីខ្លះចាំបាច់?
ចាប់​ពី​ខែ​ក្រោយ​ទៅ យើង​នឹង​​ជួប​​គ្រូ​ពេទ្យ​ញឹក​ញាប់ (ដំបូង​រៀង​រាល់​ ២​សប្តាហ៍​ និង​បន្ទាប់​មក​ ជា​រៀង​រាល់​អាទិត្យ​រហូត​ដល់​ថ្ងៃ​សម្រាល​)។​ ក្នុង​ខែ​នេះ​ គ្រូ​ពេទ្យ​នឹង​វាស់​សម្ពាធ​ឈាម ទម្ងន់​ហើយ​សួរ​ពី​រោគសញ្ញា​ដែល​យើង​អាច​មាន​ ​សកម្ម​ភាព​របស់​អាអូន​ថាពេលណាធ្វើចលនា ហើយពេលណានៅស្ងៀម​ ហើយ​គ្រូ​ពេទ្យ​នឹង​ពិនិត្យ​ទំហំ​ស្បូន​យើង​ដូច​រាល់​ដង។

សុខភាព និង​សុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?
សប្តាហ៍​នេះ “Hello គ្រូពេទ្យ​” នឹង​បង្ហាញ​រឿង​ ២​យ៉ាង​ដែល​ស្រីៗ​មាន​ផ្ទៃពោះ​គួរ​តែ​ដឹង៖
អ៊ុត​សក់៖ គួរ​អ៊ុតសក់​ពេលមាន​ផ្ទៃពោះឬទេ? ចម្លើយ​យើង​អាច​អ៊ុតសក់​បាន​ តែត្រូវ​ចាំថា​ពេលមាន​ផ្ទៃពោះ​ក្នុងខ្លួន​យើង​មាន​ការ​ប្រែប្រួល​អ័រម៉ូន​ទាំងអស់​ សូម្បី​តែសរសៃសក់​ក៏មាន​ការផ្លាស់ប្តូរ​ដែរ​ ដូចនេះ​បើ​យើង​អ៊ុតសក់​នៅពេល​នេះ អាច​នឹង​មិន​បាន​លទ្ធផល​ដូចអ្វី​ដែល​យើង​ចង់​បាន។​
​ពុល​ជាតិ​សំណ៖ យើងគួរ​ជៀសវៀង​អ្វី​ដែល​មាន​ផ្ទុក​ជាតិសំណ។ អាច​មាន​គ្រោះថ្នាក់​​ បើយើង​ញ៉ាំ​អាហារ​ ឬ​ប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ដែលមាន​ជាតិសំណ​នេះ។ ជាតិ​សំណអាច​ធ្វើ​ឲ្យ​រលូត​កូន ​និង​កើត​មកមិនឆ្លាត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    សប្ដាហ៍​ទី ​១៖ ធ្វើ​ម៉េច ទើបដឹងថាម៉ាក់ៗមានអាអូន?

    បើ​គិត​តាម​ក្បួន​វេជ្ជសាស្ត្រ ទម្រាំ​តែ​ស្រីៗ​យើង​ដឹង​ថា​ខ្លួន​​ពពោះ ហោច​ណាស់​ល្បាក់ 

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

    កា​រកន្រ្តាក់​ស្បូន​នៅ​ពេល​នេះ​គេ​ហៅ​ថា (Braxton Hicks) វា​មិន​សូវឈឺ និង​មាន​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

    សប្តាហ៍​នេះ​ម៉ាក់ៗកាន់​តែ​ពិបាក ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ នាំឲ្យ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

    កូន​កាន់​តែ​ធំ ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ញ៉ាំ​អាហារ​ជាង​សព្វ​មួយដង។ ការ​ញ៉ាំ​តិចៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Ros Khemary