សប្តាហ៍ទី ៣២៖ ស្ទើរមិនជឿ អាយុប៉ុណ្ណេះ បេប៊ីអាចរស់នៅក្រៅស្បូនបាន

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 27/08/2019
Share now

ការលូតលាស់ទារក

ធ្លាប់​ឮ​ចាស់ៗ​និយាយ​ពី​រឿង​កើត​អាអូន​មិន​គ្រប់​ខែ​ទេ? ចូល​ដល់​សប្តាហ៍​នេះ​បេប៊ី​អាច​រស់នៅ​ខាង​ក្រៅ​ស្បូន​បាន​ហើយ មាន​ន័យថា បើ​យើង​សម្រាល​នៅ​ពេលនេះ​បេប៊ី​អាច​រស់នៅ​ក្នុង​បរិយាកាស​ខាង​ក្រៅ​បាន។ អាអូន​មាន​ទម្ងន់​ប្រហែល ១,៧ គីឡូក្រាម និង​ប្រវែង​ប្រហែល ៤២,៥ សង់ទី​ម៉ែត្រ ដុះរោម​ភ្នែក​ ចិញ្ចើម និង​សក់​​បន្តិច ចំណែក​រោម​​ដុះ​លើ​ខ្លួនបេប៊ី (Lanugo hair) តាំង​ពី​ខែ​ទី​៦ នោះ​ចាប់​ផ្តើម​ជ្រុះ​ទៅ​វិញ ហើយ​អាច​នៅ​សល់​ខ្លះ​លើ​ស្មា និង​ខ្នង​នៅ​ពេលអាអូន​កើត​​។

បម្រែបម្រួលរាងកាយ

១- រាងកាយយើងប្រែប្រួលអីខ្លះ?
បរិមាណ​ឈាមនឹងកើន​ឡើង​ពី ៤០-៥០% ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ខ្លួន​យើង និង​ការ​លូតលាស់​របស់​គភ៌។ យើងអាច​​ពិបាក​ដក​ដង្ហើម​ និងឆ្អល់​ចុង​ដង្ហើម​​ដោយសារ​ស្បូន​ខិត​ទៅ​ជិត​សាច់​ដុំ​សន្ទះទ្រូង ហើយ​សង្កត់​ទៅ​លើ​ក្រពះ។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ យើង​អាច​គេង​​ងើយ​​ឲ្យ​ខ្ពស់​បន្តិច និង​ញ៉ាំ​អាហារ​តិច​ជាង​មុន។

មួយ​វិញ​ទៀត យើង​អាច​រួយខ្នង​ផ្នែក​ខាង​ក្រោម ស្រួល​មិន​ស្រួល​អាចជា​សញ្ញា​សម្រាល​អាអូន​មុន​ខែ ដូច្នេះ​គួរ​តែ​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​ជា​បន្ទាន់។

ចំណុចអីខ្លះគួរបារម្ភ
មិន​មែន​បំភ័យ​នេះ ចូល​ដល់​សប្តាហ៍​នេះ​ស្រីៗ​យើង​អាច​ប្រឈម​នឹង​ការ​សម្រាល​អាអូន​មុន​ខែ ដែល​រោគ​សញ្ញា​មាន៖

– តឹង​ណែន​​ក្នុង​ពោះ
– កន្រា្តក់​ស្បូន​ (អាច​មិន​ឈឺ​)
– រួយខ្នង​ផ្នែក​ខាង​ក្រោម
– ធ្ងន់​នៅ​​អាង​ត្រគាក ឬភ្លៅ​
– ហូរ​ទឹក​រម្អិល​ចេញ​ពី​ទា្វរមាស​ដូចជា​ឈាម។

បើកន្រ្តាក់​ស្បូន​លើស​ពី ៦ ដង​/ម៉ោង និង​ម្តង​ៗ​មាន​រយៈពេល​យ៉ាង​ហោច​ណាស់ ៤៥ វិនាទី​ យើង​គួរ​តែ​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ ឬ​ទៅ​មន្ទីរ​ពេទ្យ​ជាបន្ទាន់ ទោះជាការ​កន្រ្តាក់​នេះ​មិន​ឈឺ​ក៏​ដោយ ពិសេស​មាន​ហូរ​ឈាម​ពី​ទ្វារ​មាស ឬឈឺ​ពោះ។

ការជួបគ្រូពេទ្យ​

២- ប្រាប់អីខ្លះទៅពេទ្យ?
ជិត​ដល់​ពេល​សម្រាល​ហើយ ស្រីៗ​យើង​គួរ​តែ​សួរ​គ្រូពេទ្យ​ជំនាញ​ផ្នែក​កុមារឲ្យ​បាន​ច្រើន ដើម្បី​បាន​ដឹង​រឿង​ក្មេងៗ ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម​បីបាច់​បេប៊ី​ពេល​កើត​មក។ បើ​មិន​ដូច្នេះ​ទេ​យើង​ក៏​អាច​សួ​ពី​មិត្តភក្តិ អ្នក​ជិត​ខាង អ្នក​ធ្វើការ​ជាមួយគ្នា ឬស្រីៗ​ដែល​ធ្លាប់​មាន​ផ្ទៃពោះ​រឹត​តែ​ប្រសើរ។

តេស្តអីខ្លះចាំបាច់?
បន្ទាប់​ពី​សប្តាហ៍​នេះ​ទៅ គ្រូ​ពេទ្យ​នឹងពិនិត្យ​ ២ ដង​/សប្តាហ៍​ ដើម្បី​តាម​ដាន​សុខភាព​យើង និង​ការ​លូតលាស់​របស់​គភ៌​។

– វាស់​ចង្វាក់​បេះដូង​​បេប៊ី​
– វាស់កម្ពស់​តួ​ស្បូន​
– តាមដានជាតិ​ស្ករ
– ចាក់​ថ្នាំ​បង្ការ​​ជំងឺ​ខាន់​ស្លាក់
– ថ្លឹង​ទម្ងន់​ និងវាស់សម្ពាធ​ឈាម​
– តេស្ត​រកជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​
– ពិនិត្យ​ទឹកនោម​មើល​ជាតិស្ករ និង​ប្រូតេអ៊ីន
– ពិនិត្យ​ទំហំ​ស្បូន​ដោយ​ស្ទាបពី​​ខាងក្រៅ
– ពិនិត្យការ​រីក​ប៉ោង​នៃ​សសៃ​ឈាម​នៅ​​ដៃ​​ជើង។

សុខភាព និង​សុវត្ថិ​ភាព

៣- ត្រូវដឹងពីអីខ្លះ?
ការ​ហាត់​ យូ​ហ្គា៖ យើងអាច​ហាត់​យូ​ហ្គា​បាន​នៅ​ពេល​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​ត្រូវ​​មាន​ការ​ប្រុង​ប្រយ័ត្ន​ទុក​ជាមុន។ ការ​ហាត់​យូ​ហ្គាអំឡុង​ពេល​នេះ​ល្អ​មែន​ចំពោះ​សុខភាព​ ​ជួ​យ​ឲ្យយើង​រៀន​​ដក​ដង្ហើម​ចូល​ឲ្យ​បាន​ជ្រៅ និង​ស្រួល​ខ្លួន ខណៈ​យើង​កំពុងត្រូវ​ការ​វា​សម្រាប់​រាង​កាយ​ពេល​សម្រាល​អាអូន។ ការ​ហាត់​យូ​ហ្គា​ ​ទៀត​សោត​អាច​ជួយ​បំបាត់​ស្រេ្តស​ទាំង​​រាង​កាយ​ និង​ស្មារតី​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។
រោគផ្សិត​នៅ​ក្រចក​ជើង៖ យើង​អាច​ប្រើ​ក្រេប​លាប​នៅ​ក្រចក​ជើង​ដើម្បី​ប្រឆាំង​នឹង​ពពួក​ផ្សិត​។ សារធាតុ​ថ្នាំ​មិន​ជ្រាប​ចូល​ច្រើន​ក្នុង​សសៃ​ឈាម​យើង​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​នោះ​ទេ។

ចុះ​នៅ​សប្តាហ៍​ក្រោយ​ បេប៊ី​​នឹង​លូតលាស់​យ៉ាងណា? កុំភ្លេចតាមដានជាមួយ Hello គ្រូពេទ្យ!


ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    សប្ដាហ៍​ទី ​១៖ ធ្វើ​ម៉េច ទើបដឹងថាម៉ាក់ៗមានអាអូន?

    បើ​គិត​តាម​ក្បួន​វេជ្ជសាស្ត្រ ទម្រាំ​តែ​ស្រីៗ​យើង​ដឹង​ថា​ខ្លួន​​ពពោះ ហោច​ណាស់​ល្បាក់ 

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

    កា​រកន្រ្តាក់​ស្បូន​នៅ​ពេល​នេះ​គេ​ហៅ​ថា (Braxton Hicks) វា​មិន​សូវឈឺ និង​មាន​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

    សប្តាហ៍​នេះ​ម៉ាក់ៗកាន់​តែ​ពិបាក ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ នាំឲ្យ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

    កូន​កាន់​តែ​ធំ ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ញ៉ាំ​អាហារ​ជាង​សព្វ​មួយដង។ ការ​ញ៉ាំ​តិចៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Ros Khemary