សប្តាហ៍ទី ៣៣៖ ឡើងលឿនមែ​ន អាទិត្យនេះទម្ងន់អាអូនជិត ២គីឡូក្រាម

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 28/08/2019
Share now

ការ​លូត​លាស់​​គត៌

កាន់​តែ​ពេញ​រូបរាង​ គួរ​ឲ្យ​ស្រលាញ់​មែន​ទែន​ហើយ នៅ​សប្តាហ៍​​នេះ​អាអូន​​ទំហំ​ប៉ុន​ផ្លែ​ម្នាស់ មាន​ប្រវែង ​៤៣ សង់ទី​ម៉ែត្រ និងទម្ងន់​ប្រមាណ ១,៨ គីឡូក្រាម​។ មុន​ពេល​សម្រាលកោសិកា​ប្រសាទរាប់លាន​នៅ​ក្នុង​ខួរក្បាលបេប៊ីលូត​លាស់​ច្រើន​ដែល​ជំនួយ​ឲ្យ​កូនយើង​​​អាច​រៀនពី​បរិស្ថាន​នៅ​ក្នុង​ស្បូន ស្រប​ពេល​នេះ​ដែរ​អាអូន​អាចចេះ​​ស្តាប់ ភ្នែក​អាច​មើល​ឃើញ​ពន្លឺ ហើយ​ប្រស្រី​ភ្នែក​​អាច​រីក​រួម​ដើម្បី​ឆ្លើយតប​ទៅ​ពន្លឺ​។ សួត​បេប៊ី​ក៏​ដំណើរការ​ពេញ​លេញ ​​ឯខ្លាញ់​នឹង​បន្ត​មាន​ដើម្បី​ការ​ពារ​ និង​រក្សាកម្តៅដល់​រាង​កាយអាអូន។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?
បេប៊ីកាន់តែធំ យើងរឹតតែ​ពិបាក​ដើរ​ ​អង្គុយ ឬដេក ហើយ​ឈឺ និង​ស្ពឹក​​​ម្រាម​ដៃ​ កដៃ​និង​ដៃ​ ​ព្រោះ​ជាលិកា​ក្នុង​កដៃ​​ផ្ទុក​នូវ​សារធាតុ​រាវ​ បង្កើត​ជា​សម្ពាធ​ទៅលើ​ប្រហោង​ឆ្អឹង​​កដៃ​​ ហើយ​វា​​នឹង​​មាន​ការ​សង្កត់​ទៅ​លើសសៃ​ប្រសាទ​នៅ​តំបន់​នោះ ធ្វើ​ឲ្យ​យើង​ស្ពឹក​ៗ​ ឈឺណែន​នៅ​កដៃ។ យកល្អ​គួរ​តែ​ប្រើ​ឧបរករណ៍​ទ្រាប់ក​​ដៃ ឬទ្រ​ដៃ​ជាមួយ​ខ្នើយ​នៅ​ពេល​​គេង ឬកាច់​​ពត់​ដៃ​បន្តិច​ពេល​សម្រាក។

ចំណុចអីខ្លះគួរបារម្ភ?
កុំភ័យអី ប្រសិនបើឃើញ​មាន​សារធាតុ​រាវ​​ថ្លា​ មាន​សភាពដូចក្រែម​​ ហូរ​ចេញ​ពីចុង​​សុដន់​យើង។ ការ​ហូរ​សារធាតុ​​រាវ​នេះ​ អាច​ជា​សញ្ញា​ថា​រាងកាយ​យើង​កំពុង​ត្រៀម​បំ​បៅ​ដោះ​កូន។ សារធាតុ​រាវ​នេះ​ ជា​ទឹក​ដោះ​ដំបូង​ ជា​ប្រភព​នៃ​ការ​បង្កើត​ទឹក​ដោះ​ដែល​ចាប់​ផ្តើម ២-៣ ថ្ងៃ ក្រោយសម្រាលអាអូន។

ការជួបគ្រូពេទ្យ​

២- ប្រាប់អីខ្លះទៅគ្រូពេទ្យ?

ស្រីៗ​ពេល​មាន​ផ្ទៃពោះ​ច្បាស់​ជា​មាន​បញ្ហា​ដំណេក​រហូត​ឈាន​ទៅ​ប្រើ​ថ្នាំ​ងងុយ​គេង​ក៏​មាន​ដែរ។ ប៉ុន្តែ​មុននឹង​ប្រើ​គួរសួរគ្រូពេទ្យសិន ដើម្បីបង្ការ​គ្រោះថ្នាក់​ផ្សេងៗ។ គ្រូពេទ្យ​អាច​មាន​ជម្រើស​ផ្សេង​ល្អ​ជាងនេះ​សម្រាប់​យើង។

តេស្តអីខ្លះចាំបាច់?
ក្នុង​សប្តាហ៍​​នេះ កូន​កាន់​តែ​ធំ យើងនឹង​ចំណាយ​ពេល​ទៅ​មន្ទីរពេទ្យ​ ឬគ្លីនិក​ច្រើន​ជា​ង​ធម្មតា​។ គ្រូ​ពេទ្យ​នឹង​ប៉ាន់​ស្មាន​ទំហំកូន​ ​​ពេល​ដែល​​ត្រូវ​សម្រាល​ និងធ្វើ​តេស្ត​មួយ​ចំនួន​ទៅ​តាម​ស្ថាន​ភាព​សុខភាព​ដូច​ជា​៖
– ថ្លឹងទម្ងន់
– វាស់សម្ពាធឈាម ​
– តេស្ត​ទឹក​នោម​ពិនិត្យ​ជាតិ​ស្ករ និងប្រូតេអ៊ីន​
– ការ​រីក​ប៉ោង​​សសៃ​ឈាម​ដៃជើង​​ និងហើម​ជើង​
– ពិនិត្យ​​ទំហំ​​ស្បូន
– ពិនិត្យកម្ពស់​តួ​ស្បូន​
– វាស់​ចង្វាក់​​បេះដូង​​កូន
– មើលទំហំ​បេប៊ី ទិស​ដៅ​នៃក្បាល​
– មើលទីតាំង​កូន (មុខចុះក្រោម​ ឬ​​ឡើង​លើ​)។

យើងក៏​​គួរ​ត្រៀម​សំណួរសួរ​គ្រូ​ពេទ្យ ជាពិសេស​ទាក់ទង​នឹង​ការ​សម្រាល​ ភាព​ញឹកញាប់នៃការកន្ត្រាក់ស្បូន​ចុង​ក្រោយ​ និង​រោគ​សញ្ញា​ដែល​ធ្លាប់​កើត​មាន​ខុស​ធម្មតា​។

សុខភាព និង​សុវត្ថិ​ភាព

៣- ត្រូវដឹងពីអីខ្លះ?
មិនចាំបាច់​​ព្រួយ​រឿងប្រើថ្នាំ​បាញ់​សម្លាប់​សត្វ​ល្អិតនោះទេ​​​ ប៉ុន្តែ​ហោច​ណាស់​យើង​គួរ​អាន​ការ​ណែ​នាំ​ឲ្យ​បា​ន​ត្រឹម​ត្រូវ​មុន​ពេល​ប្រើ។


ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    សប្ដាហ៍​ទី ​១៖ ធ្វើ​ម៉េច ទើបដឹងថាម៉ាក់ៗមានអាអូន?

    បើ​គិត​តាម​ក្បួន​វេជ្ជសាស្ត្រ ទម្រាំ​តែ​ស្រីៗ​យើង​ដឹង​ថា​ខ្លួន​​ពពោះ ហោច​ណាស់​ល្បាក់ 

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

    កា​រកន្រ្តាក់​ស្បូន​នៅ​ពេល​នេះ​គេ​ហៅ​ថា (Braxton Hicks) វា​មិន​សូវឈឺ និង​មាន​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

    សប្តាហ៍​នេះ​ម៉ាក់ៗកាន់​តែ​ពិបាក ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ នាំឲ្យ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

    កូន​កាន់​តែ​ធំ ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ញ៉ាំ​អាហារ​ជាង​សព្វ​មួយដង។ ការ​ញ៉ាំ​តិចៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Ros Khemary