backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 23

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។

តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ?

១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់

ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។

២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន

នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។

គណនាថ្ងៃសម្រាលកូន

៣. ញ៉ាំ​អាហារ​ជាក់លាក់

ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ ម៉ាក់​ៗ​គួរ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដូចជា​ផ្លែឈើ​ស្រស់​ បន្លែ និង​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ។

៤. ត្រាំ​ទឹក​ក្តៅ

ទឹក​ក្តៅ​ អាច​បង្កើន​កម្រិត​សីតុណ្ហភាព​រាងកាយ​របស់​ម៉ាក់ៗ ហើយ​បើ​កម្រិត​សីតុណ្ហភាព​ខ្ពស់​ នោះ​ក៏​អាច​ផ្សារ​ភ្ជាប់​ទៅ​នឹង​បញ្ហា​​ពិការភាព​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​របស់​ទារក​ដូច​គ្នា។ ដូច្នេះ​ហើយ ម៉ាក់​ៗ​គួរ​ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​សូណា និង​ជំនួស​ដោយ​ការ​ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ ទើប​ជា​ការ​ប្រសើរ។

៥. ស្ត្រេស​គ្រប់​ពេល

ជាមួយ​គ្នា​នេះ​ដែរ ស្រ្តេស និង​ការ​ថប់បារម្ភ អាច​ជះ​ឥទ្ធិពល​​ដ៏​សម្បើម​ដល់​អា​អូន​ ដូចជា​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​ខួរ​ក្បាល​ទារក​។ ដូច​នេះ ដើម្បី​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ ម៉ាក់​ៗ​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ធ្វើ​សមាធិ ហាត់​យូហ្គា ដើរ​ ឬ​ធ្វើ​សកម្មភាព​កំសាន្ត​ផ្សេង​ៗ។ ក្នុង​ករណី​ដែល​ម៉ាក់​មាន​អារម្មណ៍​ពិបាក​ចិត្ត​លើស​ពី​២​សប្តាហ៍ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 23

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម