home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្តាប់តន្រ្តីពេលពពោះ ម៉ាក់ៗ និងគភ៌ សុទ្ធតែទទួលបានគុណប្រយោជន៍ច្រើន

ស្តាប់តន្រ្តីពេលពពោះ ម៉ាក់ៗ និងគភ៌ សុទ្ធតែទទួលបានគុណប្រយោជន៍ច្រើន

អំឡុង​ពេល​ពពោះ អ្វី​ដែល​សំខាន់​បំផុត​គឺ​សុខភាព​ម៉ាក់ៗ ទាំង​ផ្លូវ​កាយ ទាំង​ផ្លូវចិត្ត ព្រោះ​វា​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​ការ​វិវត្ត​គភ៌​ក្នុង​ផ្ទៃ។ ក្រៅ​ពី​របបអាហារ​សុខភាព ស្រីៗ​គ្នា​យើង ក៏​អាច​គួរ​ទទួល​បាន​ភាព​រីក​រាយ​ផ្លូវ​អារម្មណ៍​ពីតន្ត្រី ដែល​ជា​សិល្បៈ​មួយ​ប្រភេទ ​ជួយ​ឲ្យ​អារម្មណ៍​យើង​រីករាយ ​ភ្លេច​អស់​ទុក្ខ​ព្រួយ ពិសេស​បើ​ស្តាប់​តន្ត្រី​អំឡុង​ពេល​ពពោះ កាន់​តែ​ប្រសើរ​​ខ្លាំង​ទាំង​ម៉ាក់ៗ និង​បេប៊ី។

១- អត្ថប្រយោជន៍​ពី​តន្រ្តី​ចំពោះម៉ាក់ៗ

– បញ្ហា​ផ្លូវ​ចិត្ត​អំឡុង​ពេល​ពពោះ៖ ស្ត្រេស​អំឡុង​​ពេល​ពពោះ ជា​រឿង​ទូទៅ​កើត​លើ​ស្រីៗ​គ្នា​យើង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​ការ​លូត​លាស់​គភ៌​ក្នុង​ផ្ទៃ។ ដោយ​សារ​រង​ឥទ្ធិពល​ពី​កំណើន​អ័រម៉ូនករទីសុល (អ័រម៉ូនស្រ្តេស) ការរលាក​សាច់​ដុំ និង​បញ្ហា​ថប់​បារម្ភ​តែ​ម្តង នឹង​ធ្វើ​ឲ្យ​សុខភាព​យើង​ពេល​ពពោះ​ចុះ​ខ្សោយ​បាន។ វេជ្ជ​បណ្ឌិត Ann ​Borders​ ​អ្នក​ឯកទេស​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​ នៅ​សាកលវិទ្យាល័យ​ North Shore​ សហរដ្ឋ​អាមេរិក លើក​ឡើង​ថា​ ម៉ាក់ៗ​មាន​កម្រិត​ស្ត្រេសខ្ពស់​ខ្លាំង អាច​បណ្ដាល​ឲ្យ​ទារកកើត​មិន​គ្រប់​គីឡូ ​និង​កើត​មិន​គ្រប់​ខែ។

– ស្ដាប់តន្ត្រីមុនសម្រាលអាចព្យាបាលបំបាត់​ស្ត្រេស៖ មាន​ការ​ស្រាវជ្រាវ​នៅ​កោះ​តៃវ៉ាន់ ធ្វើ​ឡើង​លើស្រីៗ​​កំពុង​ពពោះ​ ២៣៦​នាក់ ដោយ​ផ្តោត​សំខាន់​​ពី​អត្ថប្រយោជន៍​ស្ដាប់​តន្ត្រី​មុន​សម្រាល​។​ ស្រីៗ​​មាន​ផ្ទៃពោះ​មួយ​ក្រុម ​ត្រូវ​បានណែនាំឲ្យ​ស្ដាប់​តន្ត្រី ​ខណៈ​ក្រុម​មួយ​ទៀត ទទួល​ការ​​ថែទាំ​ធម្មតា​ប៉ុណ្ណោះ។ ជាលទ្ធផល​បង្ហាញ​ថា​ ស្រីៗ​ស្ដាប់​តន្ត្រី​ ​៣០ ​នាទី/ថ្ងៃ ​រយៈពេល​ ២សប្ដាហ៍ គឺ​អាច​ជួយ​កាត់​បន្ថយ​​អារម្មណ៍​ស្ត្រេស និង​បញ្ហា​ថប់បារម្ភ ច្រើនជាង​ស្រីៗ​ពពោះ មិន​បាន​ស្តាប់​តន្រ្តី។

២- អត្ថប្រយោជន៍​ពី​តន្រ្តី​ចំពោះ​គភ៌ក្រោយ​សម្រាល

– ជួយ​ឲ្យ​ទារក​គេងស្កប់​ស្កល់៖ តន្រ្តី​ជួយ​ឲ្យ​ទារក​ទើប​កើត​ងាយ​គេង​លក់ និង​គេង​បាន​យូរ ខណៈ​​រយៈពេលគេង​ល្អ​បំផុត​សម្រាប់​ទារក​ទើប​សម្រាល គឺ​ចន្លោះពី ​១៦-១៧​ ម៉ោង​/ថ្ងៃ​ ជួយ​ឲ្យ​ការ​លូត​លាស់​កាន់​តែ​ប្រសើរ ពិសេស​គេង​ស្កប់ស្កល់​នៅ​ពេល​យប់ រយៈ​ពេល ៣ ខែដំបូង​ក្រោយ​សម្រាល ឬរហូត​ដល់​ទារក​មាន​ទម្ងន់ ៥-៦ គីឡូ។ វេជ្ជបណ្ឌិត​ Alexandra Lamont​ មកពី​សាកលវិទ្យាល័យ​ Leicester ចក្រភព​អង់គ្លេស និយាយ​ថា ​ទារក​ធ្លាប់​ស្ដាប់​តន្ត្រី​ពេល​នៅ​ក្នុង​ផ្ទៃ​ គឺ​អាច​ចងចាំ​​តន្ត្រី​នោះ​រហូត​ដល់​មាន​អាយុ ២០ ​សប្ដាហ៍។​ មិន​តែ​ប៉ុណ្ណោះ​ ការ​ស្ដាប់​ភ្លេង​ដដែលៗ ​ធ្វើឲ្យ​ទារក​​គេងលក់​បាន​ស្រួល ជួយ​ម៉ាក់​ប៉ា ​សម្រាក​បាន​ច្រើន​ដូច​គ្នា។

– អភិវឌ្ឍបានល្អក្រោយពេលកើត៖ ព្រំដែន​នៃ​អត្ថប្រយោជន៍​ពីតន្ត្រី​ នៅ​​មិនទាន់​​អាច​កំណត់​បាននៅឡើយទេ។ សម្លេងទារក​ក្នុង​ផ្ទៃ​បាន​ស្ដាប់តន្ត្រី អាច​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ សម្រាប់​ការ​អភិវឌ្ឍន៍​ផ្នែក​ភាសា និង​​ការយល់​ដឹង​បន្ថែម។ បទភ្លេង ​អាច​ជួយភ្ញោច​អារម្មណ៍​​ទារក​ ទៅ​កាន់​ប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល​បាន​លឿន អាច​និយាយ​បាន​ថា ជួយ​ឲ្យ​ទារក​អភិវឌ្ឍសុខភាព​ផ្លូវ​ចិត្ត​បាន​ប្រសើរ។

អត្ថបទ​ពាក់ព័ន្ធ៖

៣- កត្តា​គួរប្រុងប្រយ័ត្ន

សំឡេង​ខ្ជាំងៗ​របស់​តន្ត្រី ​ឬ​ការបង្ខំ​ទារក​ស្ដាប់​តន្ត្រី​មាន​កម្រិត​សំឡេង​ខ្ពស់​ពេក នឹង​ធ្វើឲ្យខូច​ត្រចៀក​ និង​ប៉ះ​ពាល់​ស្បូនកំពុង​លូតលាស់។ ដូច្នេះ​កម្រិត​សំឡេង​ល្អ​បំផុត​សម្រាប់​ទារក ​គឺ ៧០ដេសុីបែល (decibels) ជា​កម្រិត​សំឡេង​ស្រួល​ស្ដាប់​ទាំង​ម៉ាក់ៗ និង​បេប៊ី។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

The Benefits of Prenatal Music. http://www.expectantmothersguide.com/articles/the-benefits-of-prenatal-music/ Accessed March 20, 2017.

Music Reduces Pregnancy Stress. http://www.webmd.com/baby/news/20081008/music-reduces-pregnancy-stress/ Accessed March 20, 2017

The Effects of Music on Prenatal Babies. http://www.livestrong.com/article/494633-the-effects-of-music-on-prenatal-babies/ Accessed March 20, 2017

Can Your Stress Affect Your Fetus? http://www.webmd.com/baby/features/stress-marks  Accessed March 20, 2017

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ CHIN Ven នៅ 14/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x