មូលហេតុដែលច្រើនឃើញកើតលើស្រ្តីមានផ្ទៃពោះនោះគឺ ការបាត់តុល្យភាពនៃដងខ្លួនក៏ដូចជាបញ្ហាឈឺខ្នងក៏ច្រើនកើតមានដូចគ្នា។ ការហាត់យ៉ូហ្កាមុនពេលសម្រាលបុត្រនឹងជួយដល់ចរន្ដឈាមរត់ក្នុងខ្លួនរបស់យើង ផ្ដល់ថាមពល និងតុល្យភាពទៅកាន់ខ្លួនប្រាណ និងបន្តឹង ក៏ដូចជាធ្វើឲ្យសាច់ដុំខ្នងរបស់ម៉ាក់ៗកាន់តែរឹងមាំ។
៤- ហ្វឹកហាត់សាច់ដុំដើម្បីទប់ទល់ជាមួយការឈឺចាប់ក្នុងពេលសម្រាល
ការហាត់យ៉ូហ្កាមុនពេលសម្រាលគឺមានលក្ខណៈពិសេសដើម្បីពង្រឹងសាច់ដុំសម្រាប់ត្រៀមទុកពេលសម្រាល ដែលវានឹងជួយដល់ការបត់បែន និងធ្វើឲ្យភ្លៅរបស់ម៉ាក់ៗកាន់តែបត់បែនបានល្អ។ ការហាត់អង្គុយចោងហោង (Squat) គឺល្អខ្លាំងណាស់សម្រាប់បន្តឹងសាច់ដុំត្រគៀក និងសាច់ដុំភ្លៅ។ ក្នុងពេលហាត់ប្រាណ ការធ្វើចិត្ដឲ្យស្ងប់ពេលហាត់យ៉ូហ្កាមិនត្រឹមតែចូលរួមជាមួយការដកដង្ហើម និងកាយវិការរបស់យើងតែមួយមុខនោះទេ វាថែមទាំងអាចគ្រប់គ្រងការឈឺចាប់ពេលមានការកន្រ្តាក់របស់ស្បូនបានថែមទៀតផង។ ដូចនេះវាជួយឲ្យខ្លួនរបស់យើងរួចចេញពីការតានតឹងអារម្មណ៍ និងមានអារម្មណ៍ល្អពេលសម្រាលកូនតាមបែបធម្មជាតិ។
៥- ជួយឲ្យអារម្មណ៍អ្នកធូរស្រាល និងស្កប់ស្កល់
ជាធម្មតាស្ត្រីមានផ្ទៃពោះភាគច្រើនមានអារម្មណ៍ខ្វល់ខ្វាយច្រើនអំពីពោះរបស់ខ្លួនដែលកំពុងតែរីកធំ ការរៀបចំត្រៀមខ្លួនសម្រាប់ការសម្រាល និងជ្រើសរើសអាហារល្អសម្រាប់សុខភាពមកទទួលទានជាដើម។ កត្តាទាំងអស់នេះនឹងបណ្ដាលឲ្យម៉ាក់ៗកើតជំងឺបាក់ទឹកចិត្ដ និងគេងមិនគ្រប់ ឬគេងមិនលក់។ ការហាត់យ៉ូហ្កាជាប្រចាំ វាជួយឲ្យម៉ាក់ៗអាចដកដង្ហើមចេញ និងចូលបានយឺតៗនិងជ្រៅៗតាមរន្ធច្រមុះ និងធ្វើឲ្យម៉ាក់ៗអាចគេចចេញពីទឹកមុខបែបពិបាកចិត្ដបានថែមទៀតផង។ ការពត់ដងខ្លួនបែបស្ងប់អារម្មណ៍នៅចុងបញ្ចប់នៃការហាត់យ៉ូហ្កាគឺមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺគេងមិនលក់បាន។
អត្ថបទពាក់ព័ន្ធ៖ ពពោះ? សាកតិចនិកញ៉ាំអាហារប៉ុន្មានចំណុចនេះ ធានាល្អទាំងម៉ាក់ៗ និងបេប៊ី
៦- បង្កើតទំនាក់ទំនងជាមួយកូនក្នុងផ្ទៃ
នៅពេលហ្វឹកហាត់យ៉ូហ្កាមុនពេលសម្រាល កាយវិការជាច្រើន និងការបត់បែនដងខ្លួនរបស់ម៉ាក់ៗគឺធ្វើឡើងដើម្បីឲ្យបេប៊ីមានអារម្មណ៍ងាយស្រួល ហើយមានពេលខ្លះគ្រូបង្វឹកបនឹងង្រៀនយើងអំពីរបៀបទាក់ទងគ្នាជាមួយបេប៊ីក្នុងផ្ទៃ ដូចជាបបោសអង្អែលក្បាលពោះមុនពេលចាប់ផ្ដើមហាត់យ៉ូហ្កា និងនិយាយទៅកាន់កូនក្នុងពោះ បបួលកូនធ្វើចលនាទាំងអស់គ្នាជាដើម។ វានឹងធ្វើឲ្យម៉ាក់ៗមានអារម្មណ៍ល្អក្នុងអំឡុងពេលហាត់ និងធ្វើឲ្យម៉ាក់ៗអាចទាក់ទងជាមួយកូនក្នុងផ្ទៃបានកាន់តែច្រើន។
៧- ជួយឲ្យម៉ាក់ៗរាប់អានមិត្តភក្ដិមានផ្ទៃពោះដូចគ្នាដទៃទៀត
ការទៅក្លឹបហាត់ប្រាណ និងចាប់ផ្ដើមហាត់យ៉ូហ្កាមុនពេលសម្រាលបុត្រគឺជាកាយវិការដ៏ល្អមួយដើម្បីបង្កើតទំនាក់ទំនងជាមួយស្ត្រីមានផ្ទៃពោះដទៃទៀត។ ម៉ាក់ៗអាចចែករំលែកអំពីបម្រែបម្រួលដងខ្លួន អំពីមន្ទីពេទ្យ គ្រូពេទ្យផ្នែកសម្ភព ក៏ដូចជាអាចចែករំលែកបទពិសោធន៍អំពីការជ្រើសរើសខោទឹកនោមកូនជាដើមទៅកាន់មិត្តភក្ដិទាំងនោះ។ ម៉ាក់ៗក៏អាចបង្កើតការសន្ទនាជក្រុមតាមសារអេឡិចត្រូវនិច និងអាចទាក់ទងគ្នាទៅជួបនិយាយគ្នាក្រៅពីម៉ោងហាត់ប្រាណបានថែមទៀតផង។ ការហាត់ប្រាណមិនត្រឹមតែជួយឲ្យម៉ាក់ៗមានសុខភាពល្អតែមួយមុខនោះទេ អ្នកថែមទាំងអាចរាប់អានមិត្តភក្ដិថ្មីៗបានថែមទៀតផង។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕