លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែករោគស្ត្រី និងសម្ភព នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានពន្យល់ថា វិធីដែលពេទ្យកំណត់ថ្ងៃគ្រប់ខែ ឬអាយុគភ៌ក្នុងផ្ទៃនោះ គឺរាប់ចាប់តាំងពីថ្ងៃទី១ នៃវដ្តរដូវចុងក្រោយ ឬថ្ងៃមករដូវចុងក្រោយ។ ការកំណត់ថ្ងៃសម្រាលកូន តាមវដ្តរដូវទៀងទាត់ ខុសគ្នាយ៉ាងច្រើន ៣-៤ថ្ងៃប៉ុណ្ណោះ។
ដោយហេតុថា ស្ត្រីមួយចំនួនមានរដូវមិនទៀងទាត់ ឬភ្លេចភ្លាំងថ្ងៃមករដូវចុងក្រោយរបស់ខ្លួន ធ្វើឲ្យការរាប់ថ្ងៃគ្រប់ខែសម្រាលកូន មានភាពលម្អៀងច្រើន។