មនុស្សស្រីទាំងអស់ពេលពពោះជួបបញ្ហាលំបាកអំឡុងពេលគេង ជាពិសេសពេលពោះកាន់តែធំ ដោយយប់ខ្លះមិនអាចគេងលក់ស្កប់ស្កល់ ត្រូវប្រែទៅប្រែមក។ កាលណាគេងមិនបានគ្រប់គ្រាន់សុខភាពយើង និងគភ៌ក៏មិនប្រសើរដែរ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដំបូន្មានថា ដើម្បីងាយគេងលក់ស្កប់ស្កល់ និងការពារសុខភាពកូនក្នុងផ្ទៃ គួរគេង ២ បែបនេះ។
១- គេងមានកល់ខ្នើយ
បើយើងពិបាកក្នុងការគេងណាស់ អាចយកខ្នើយមកកល់ដាក់ក្រោមជើង ដើម្បីសម្រួលការលំបាកចុករួយជើង ចុករួយចង្កេះ និងជួយឲ្យចលនាឈាមរត់ស្រួល ឬមិនហើមជើង។ យើងក៏អាចបន្ថែមខ្នើយទៅកល់ពីក្រោយខ្នង ដើម្បីកាត់បន្ថយអាការៈឈឺ ឬជាប់ចង្កេះ។