ខែក្តៅខ្លាំងបែបនេះ បើពពោះ កុំឲ្យខ្វះជាតិទឹកឲ្យសោះ ព្រោះប៉ះពាល់គភ៌ ទម្ងន់ស្តង់ដារកូន ២ គីឡូកន្លះ ចុះបើភ្លោះត្រូវគុណទ្វេដងមែន? ៣- វិធីសាស្ត្រតមអាហារពេលពពោះនៅត្រីមាសដំបូង
– ត្រូវយកចិត្តទុកដាក់លើតម្រូវការអាហារូបត្ថម្ភ ហើយរាល់អាហារញ៉ាំទាំងអស់អំឡុងពេលកំពុងតម ត្រូវមានកាបូអ៊ីដ្រាត ៥០% ប្រូតេអ៊ីន ២៥% ខ្លាញ់ល្អ ១០-១៥ ភាគរយ ក៏ដូចជាវីតាមីន និងសារធាតុរ៉ែ។
– យកចិត្តទុកដាក់លើការឡើងទម្ងន់ អំឡុងពេលតមអាហារ និងត្រូវរក្សាទម្ងន់ ក៏ដូចជាពិគ្រោះជាមួយពេទ្យតាមកាលណាត់។
– ត្រួតពិនិត្យឲ្យបានទៀងទាត់ ដើម្បីឲ្យដឹងថា តើគភ៌រអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរអាហារូបត្ថម្ភយើងកំពុងតមអំឡុងពេលពពោះបាន ឬយ៉ាងណា។
– សម្រាកឲ្យបានច្រើន កុំឲ្យតានតឹងអារម្មណ៍ពេក ព្រោះស្ត្រេសអាចបង្កបញ្ហាដល់សុខភាពយើង។
– ឈប់តមភ្លាម បើសុខភាពយើងលេចចេញរោគសញ្ញាមិនល្អ ដូចជា ចង្អោរ វិលមុខ អស់កម្លាំងខ្លាំង និងរោគសញ្ញាផ្សេងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕