home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទឹកភ្លោះ​មាន​ចាប់តាំង​ពី​ពេល​ណា សំខាន់ម៉េចខ្លះ?

ទឹកភ្លោះ​មាន​ចាប់តាំង​ពី​ពេល​ណា សំខាន់ម៉េចខ្លះ?

ម៉ាក់​ៗ​​​កំពុង​តែ​មាន​ផ្ទៃពោះ និង​​អ្នក​ធ្លាប់​មាន​កូន​ប្រាកដជា​ឆ្ងល់​ថា តើ​ទឹកភ្លោះ​ដែល​ចិញ្ចឹម​កូន​ក្នុង​ពោះ​នោះ​មាន​តាំងពី​ពេល​ណា? ហើយ​មាន​រូបរាង​ដំបូង ​រហូត​ដល់​កូន​ធំ​មាន​សភាព​ដូចគ្នា​ដែរ​ឬ​ទេ? ចុះ​ពណ៌​អ្វី​ដែរ​ទៅ?

បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទឹក​ភ្លោះ​នេះ​មាន​តាំង​​ពេល​ម៉ាក់​ៗ​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ម្ល៉េះ ដែល​កាលនោះ​មាន​សភាព​ជា​សន្ទះ​ស្ដើង​ៗ​ពីរ​ជាន់ ហើយ​អាច​ចូល​ដល់​សប្ដាហ៍​ទី ១១ ពេល​ទារក​រីក​ធំធាត់​ទើប​ថង់ទឹកភ្លោះ​រីក​មាឌ​ធំ និង​មាន​រូបរាង​ច្បាស់លាស់។

អត្ថបទ​ពាក់ព័ន្ធ៖ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ ​គ្រោះ​ថ្នាក់​អត់?

ទឹកភ្លោះHello_គ្រូពេទ្យ

ទឹក​ភ្លោះ ​ជា​វដ្ត​ជីវិត​របស់​កូន វា​កើត​ឡើង​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្តាយ​ដែល​ជ្រាប​ចូល​តាម​រយៈ​សុក តាំង​ពី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​គភ៌។ ទារក​ក្នុង​ផ្ទៃ​ត្រូវ​បាន​ការពារ​ដោយ​ថង់​ទឹក​ភ្លោះ ហើយ​គេ​វាស់​បរិមាណ​ទឹក​ភ្លោះ​គិត​ជា​សង់ទីម៉ែត្រ ដែល​វា​នឹង​ពង្រីក​មាឌ​បន្តិច​ម្តងៗ​រហូត​ដល់​កៀក​ថ្ងៃ​សម្រាល។ ចំណែក​ពណ៌​ទឹកភ្លោះ​​​វិញ​អាច​ជា​ពណ៌​ថ្លា ឬ​លឿង​ស្រាល។

ទឹកភ្លោះ​មាន​តួនាទី​​ដូចជា

  • ទឹកភ្លោះ​មាន​អង់ទីករ​សម្រាប់​គ្រប់គ្រង​ការ​បង្ក​រោគ​ដល់​ទារក
  • ជួយ​ការពារ​ទារក​ពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ដែល​ប៉ះ​ពាល់​​ដល់​ស្បូន
  • ទឹកភ្លោះ​ជួយ​ឲ្យ​សរីរាង្គ​ដូចជា ម្រាមដៃ និង​ម្រាមជើង​លូតលាស់​ល្អ
  • រក្សា​សីតុណ្ហភាព​របស់​ទារក
  • ទារក​ប្រើទឹកភ្លោះ​សម្រាប់​ដកដង្ហើម និង​ទទួល​ចំណី​អាហារ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 19/07/2019
x