តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កូនកើតពីម្តាយមិនស្ត្រេស មានចំណុចល្អទាំងនេះ

    កូនកើតពីម្តាយមិនស្ត្រេស មានចំណុចល្អទាំងនេះ

    មាន​មូល​ហេតុ​ជា​ច្រើន ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ទៅ​ជា​ស្មុគ​ស្មាញ​ក្នុង​ចិត្ត កើត​ស្ត្រេស ដូច​ជា រាងកាយ និង​អ័រម៉ូន​ប្រែប្រួល ញ៉ាំ​មិន​បាន គេង​មិន​បាន ក្រុម​គ្រួសារ ឬ​ស្វាមី​មិន​យល់​ចិត្ត​ជាដើម។

    ការ​ដែល​​មាន​បញ្ហា​ស្ត្រេសធ្វើឲ្យស្ត្រីពពោះ​ប្រឈមនឹងជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​ខ្លួន​ឯង ​និង​ក្នុង​ផ្ទៃក៏​ប៉ះ​ទង្គិច​ដែរ។ ផ្ទុយ​ទៅ​វិញ ម្តាយ​ដែល​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​រីករាយ​បាន​អំឡុង​ពេល​ពពោះ កូន​កើត​មក​នឹង​មាន​ចំណុច​វិជ្ជមាន​ច្រើនពិសេស​ផ្នែក​បញ្ញា​ស្មារតី នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA ។

    ពពោះ

    ម្តាយ​មិន​មាន​បញ្ហា​ផ្លូវ​ចិត្ត​អំឡុង​ពពោះ ហើយ​ទាំង​ជួយ​ហ្វឹក​ហាត់​ខួរក្បាល​កូន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ដោយ​ការ​និយាយ​លេង​ជាមួយ​កូន និទាន​រឿង​ឲ្យ​កូន​ស្តាប់ រួម​ទាំង​សកម្មភាព​ផ្សេងៗ​ទៀត​នោះ កូន​កើត​មក​នឹង​ទទួល​បាន​ចំណុច​ល្អៗ​ទាំង​៦​នេះ។

    ១. ញញឹម​ជានិច្ច និង​ធត់ធ្មត់​ខ្ពស់
    ២. មិន​ឆេវឆាវ
    ៣. មិន​ងាយ​យំ​យប់
    ៤. ងាយ​ចុះ​សម្រុង​នឹង​សង្គម
    ៥. ងាយ​យល់​ពី​អ្វីៗ​ជុំវិញ​ខ្លួន និង​ស្រូប​យក​ព័ត៌មាន​លឿន
    ៦. សមត្ថភាព​ខួរក្បាល​ខាង​ស្តាំ​ខ្លាំង។

    អត្ថបទពាក់ព័ន្ធ៖

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 03/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: