home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

តិចនិក​ហាត់ប្រាណសម្រាប់ស្រីៗពពោះអំឡុង​ត្រីមាសទី២

តិចនិក​ហាត់ប្រាណសម្រាប់ស្រីៗពពោះអំឡុង​ត្រីមាសទី២

អត្ថបទ​មុន “Hello គ្រូពេទ្យ” បាន​ប្រាប់​ពី​ តិចនិក​ហាត់​ប្រាណ​សម្រាប់​ស្រី​ៗ​ពពោះ​ត្រី​មាស​ដំបូង​ រួច​ហើយ ខណៈ​ពេល​កនេះ យើង​នឹង​ណែនាំ​ស្រីៗ​កំពុង​ពពោះ​នៅត្រីមាស​ទី ២ ពី​តិចនិក​ហាត់​ប្រាណ​ជួយ​ឲ្យ​សុខ​ភាព​ល្អ និង​មិន​ប៉ះពាល់​សុខ​ភាព​វិញ​ម្តង។

ក្នុង​ត្រីមាស​ទី ២ បរិមាណ​ទឹកភ្លោះ​ចាប់ផ្ដើម​កើន​ឡើង ទំហំ​ស្បូន​ក៏​រីក​ធំ​ជាង​មុន​ ហើយ​រុល​ទៅ​ប៉ះ​ផ្នែក​ខាង​លើ​នៃ​ពោះ​ជាប់​នឹង​សន្ទះ​ទ្រូង ទើប​ម៉ាក់​ៗ​ភាគច្រើន​ មាន​អារម្មណ៍​ថា​ថប់​ៗ ​ពិបាក​ដក​ដង្ហើម។ តែ​មិន​អី​ទេ យើង​នៅ​តែ​ដកដង្ហើម​បាន​ធម្មតា​ ហើយ​បើ​ទោះ​អាការៈ​បែប​នេះ ​ធ្វើ​ឲ្យ​ស្រីៗ​​មួយ​ចំនួន​ មិន​អាច​រត់​ហាត់​ប្រាណ​បាន យើង​នៅ​តែ​អាច​ប្ដូរ​មក​ជា​ការ​ហាត់​ប្រាណ​ដោយ​​ដើរ​លឿន​ៗ​ដូច​គ្នា ខណៈ​តិច​និក​ហាត់​ប្រាណ​មួយ​ចំនួន​ យើង​គួរ​ហាត់​អំឡុង​ពេល​ត្រី​មាស​ទី ២ មាន​ដូច​ជា៖

១- អង្គុយ​ងើប​ចុះ​ឡើង (Squat with overhead press)

វិធី​ហាត់​ប្រាណ​បែប​នេះ គួរ​ហាត់រយៈពេល​ ១៥នាទី ដោយ​កាន់​ដុំ​ដែក​ទម្ងន់ ១,៥-២ គីឡូ ឈរ​កន្ធែក​ជើង​ឲ្យ​ធំ​ជាង​ទំហំ​ត្រគាក​បន្តិច ប្រឹង​ក្បាល​ពោះ ហើយ​បង្វិល​ស្មា​ទៅ​ក្រោយ។ ចាប់​ផ្ដើម​បន្ទន់​ជង្គង់ ហើយ​បន្ទាប​ខ្លួន​អង្គុយ​ចុះ រក្សា​ទីតាំង​ជង្គង់ កុំ​ឲ្យ​លយ​ទៅ​មុខ​ហួស​ម្រាម​ជើង រួចពន្លា​ជង្គង់​មក​ទី​តាំង​ដើម​វិញ ហើយ​លើក​ដៃ​ឡើង​លើ​ឲ្យ​ផុត​ក្បាល។ ធ្វើ​បែប​នេះ​សារ​ឡើង​វិញ​ឲ្យ​បាន ១០-១៥ ដង។

អត្ថបទ​ពាក់ព័ន្ធ៖

២- ឈរ​កន្ធែក​ជើង ហើយ​ត្រដាង​ដៃ (Plié with lateral raise)

កាន់​ដុំ​ដែក​ដដែល ដោយឈរ​កន្ធែក​ជើង​ដូច​មុន តែ​លើក​នេះ​ ត្រូវ​បែរ​ម្រាម​ជើង​ចេញ​ក្រៅ ហើយ​ដាក់​ដៃ​ទៅ​ចំហៀង​ខ្លួន។ បន្ទន់​ជង្គង់​ចុះ ដោយ​ប្រឹង​ទប់​សាច់​ដុំ​គូទ និង​កំភ្លៅ បន្ទាប​ខ្លួន​ និងពន្លា​ជើង​មក​វិញ ហើយ​ត្រដាង​ដៃ​សង​ខាង​ទៅ​លើ​ឲ្យ​កម្ពស់​ត្រឹម​ស្មា។ ធ្វើ​បែប​នេះ​សារ​ឡើង​វិញ​ឲ្យ​បាន ១០-១៥ ដង។

៣- លើក​ដៃ​ជើង​បញ្ច្រាស​គ្នា (Opposite arm/leg reach)

ដាក់​ដៃ ​និង​ជង្គង់​ជាប់​នឹង​ផ្ទៃ​រាប​ស្មើ ចំកោង​ខ្លួន​ដោយ​ឲ្យ​កម្ពស់​ចង្កេះ​ស្មើ​នឹង​កម្ពស់​ស្មា​របស់​យើង។ ប្រឹង​ក្បាល​ពោះ ហើយ​លាត​ដៃ​ស្ដាំ​ និង​ជើង​ឆ្វេង​ត្រង់​ឡើង​លើ​ផុត​ពី​ឥដ្ឋ ធ្វើ​បែប​នេះ​ឲ្យ​បាន​មួយ​ដង្ហើម ចាំ​ដាក់​ចុះ​វិញ ទើប​ចាប់​ធ្វើ​ម្ខាង​ទៀត។ ធ្វើ​ឲ្យ​បាន ៥ដង ក្នុង​ម្ខាង​ៗ។

ពពោះ Hello គ្រូពេទ្យ

៤- Baby Pushup

ដាក់​ដៃ ​និង​ជង្គង់​ជាប់​នឹង​ផ្ទៃ​រាប​ស្មើ លើក​ត្រគាង​​ឡើង​ឲ្យ​ខ្ពស់​ជាង​ស្មា ដាក់​ម្រាម​ដៃ​ទៅ​មុខ​ត្រង់​ស្រប​នឹង​ក្បាល។ ប្រឹង​ក្បាល​ពោះ ហើយ​បន្ទន់​កែង​ដៃ បន្ទាប​ទ្រូង​ចុះ​ក្រោម និង​ប្រឹង​លើក​ត្រគាក​ឡើង​លើ។ ធ្វើ​បែប​នេះ​សារ​ឡើង​វិញ​ឲ្យ​បាន ១០-១៥ ដង។ បន្ទាប់​មក​សម្រាក ៥នាទី ដោយ​អង្គុយ​សណ្ដូក​ជើង​លើ​ឥដ្ឋ ដាក់​ដៃ​ត្រង់​ទៅ​មុខ ហើយឱន​ទៅ​មុខ​យឺត​ឲ្យ​ដៃ​ប៉ះ​កែង​ជើង។ ធ្វើ​បែប​នេះ​ឲ្យ​បាន ៣ ទៅ ៥ដង។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬមិនព្យាបាលជូនឡើយ៕

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ CHHOEUNG Sothearoth កែសម្រួល​ចុងក្រោយ 09/07/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត