home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ឮគេថា ម៉ាក់ៗណាប្រើកុំព្យូទ័រច្រើន ចាញ់​កូន​ខ្លាំង​ជាង​ស្រ្តី​ពពោះ​ធម្មតា មែន​ឬ?

ឮគេថា ម៉ាក់ៗណាប្រើកុំព្យូទ័រច្រើន ចាញ់​កូន​ខ្លាំង​ជាង​ស្រ្តី​ពពោះ​ធម្មតា មែន​ឬ?

បច្ចុប្បន្ន​នេះជា​សម័យ​ទំនើប​ដែល​ការ​ងារ​ជា​ច្រើន​ប្រា​ស្រ័យ​ទៅ​នឹងបច្ចេក​វិទ្យា និង​គ្រឿង​អេ​ឡិច​ត្រូ​និក ពោល​គឺ​មនុស្ស​ជា​ច្រើន​ប្រើ​ប្រាស់​កុំ​ព្យូ​ទ័រ​ដើម្បី​សម្រេច​ការងារ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ សម្រាប់​ការ​ប្រើប្រាស់​កុំព្យូទ័រ​ច្រើន ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ​អាច​ធ្វើ​ឲ្យ​ចាញ់​កូន​ខ្លាំង​មែន ឬ​អត់?

លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែក​រោគ​ស្ត្រី ​នៃមន្ទីរពេទ្យកាល់ម៉ែត បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​ដែល​ថា ស្រ្តី​ពពោះ​ណា​ដែល​ប្រើ​ប្រាស់​កុំ​ព្យូទ័រ​ច្រើន​ងាយ​ចាញ់​កូន​ខ្លាំង​ជាង​ស្រ្តី​ធម្មតា គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ទាំង​នោះ​​គ្រាន់​តែ​ជា​ពាក្យ​ដែល​គេ​ចេះ​តែ​និយាយ​តៗ​គ្នា​ប៉ុណ្ណោះ ចំណែក​រឿង​ប្រើ​ប្រាស់​កុំ​ព្យូទ័រ​ច្រើន ឬ​មិន​ច្រើន គឺ​គ្មាន​អ្វី​ទាក់​ទង​នឹង​ការ​ចាញ់​កូន​ខ្លាំង​ទេ។

អត្ថបទពាក់ព័ន្ធ៖ បើចាញ់កូនខ្លាំងពិបាកទ្រាំ អាចបន្ធូរអាការៈ តាមវិធីទាំងនេះ

ស្ត្រីពពោះ​​គ្រប់​រូប​ដែល​មាន​អាការៈ​ចាញ់​កូន ឬ​ងាយ​ឈឺ​នេះ ឈឺ​នោះ លោក​ស្រី​ អ៊ួង លីដា នាយ​សាល​ផ្នែក​បន្ទប់​សម្រាល​ នៃមជ្ឈមណ្ឌល​ជាតិ​គាំពារ មាតា និងទារក បាន​ណែនាំ​ឲ្យ៖

– ញ៉ាំអាហារ​ឲ្យ​បាន​គ្រប់​គ្រាន់
-​ គេង​ឲ្យ​បាន​គ្រប់​គ្រាន់
– ញ៉ាំថ្នាំ​វីតាមីន និង​ថ្នាំជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់
– មិន​គួរ​លេង​ទូរស័ព្ទ ឬ​កុំព្យូទ័រ​ដល់​យប់​ជ្រៅ ទើប​ចូល​គេង​ទេ។

ក្នុង​ករណី​ខ្លះ​ដែល​ម៉ាក់ៗ​មាន​ផ្ទៃពោះ​ប្រើ​កុំ​ព្យូទ័រ ហើយ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន អាច​បណ្តាល​មក​ពី​សម្លឹង​កុំព្យូទ័រ​យូរពេក ឬ​ម៉ាក់ៗ​ខ្លះ​ចូល​ចិត្ត​លេង​បណ្តាញ​សង្គម​យប់​ៗជ្រៅ គេង​មិន​គ្រប់​គ្រាន់​ទើប​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ខ្សោយ។ ប្រសិន​បើ​អាការៈ​មិនស្រួលខ្លាំង ម៉ាក់​ៗ​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ឲ្យ​ត្រឹម​ត្រូវ ដើម្បី​ជៀស​វាង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​កើត​ឡើង។

អត្ថបទពាក់ព័ន្ធ៖

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ នាង សុខុមដាលីញ៉ា នៅ 19/06/2020
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x