តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពពោះ មានកម្រិតជាតិស្ករតាមលក្ខខណ្ឌប៉ុន្មាននេះ ម៉ាក់ៗកើតទឹកនោមផ្អែមហើយ

    ពពោះ មានកម្រិតជាតិស្ករតាមលក្ខខណ្ឌប៉ុន្មាននេះ ម៉ាក់ៗកើតទឹកនោមផ្អែមហើយ

    ការ​លើស​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​អំឡុង​ពេល​ពពោះ ជា​បញ្ហា​សម្រាប់​ម៉ាក់ៗ​មួយ​ចំនួន បណ្ដាល​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​។ បើ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពពោះ​អាច​បង្ក​ផល​ពិបាក​ច្រើន​ដល់​ម្ដាយ និង​កូន​តែ​ម្ដង អ៊ីចឹង​ហើយ ម៉ាក់ៗ​គួរ​ដឹង​ថា ជាតិ​ស្ករ​ឡើង​ដល់​កម្រិត​ណា ដែល​ហៅ​ថា​លើស​ជាតិ​ស្ករ​ក្នុង​ឈាម។

    ទាក់​ទង​នឹង​បញ្ហា​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​ផ្សព្វផ្សាយ​នៅលើ​ផេក​ហ្វេសប៊ុក​ឲ្យ​ដឹង​ថា ​ការ​តេស្ត​រក​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ចាប់​ផ្ដើម​នៅ​ពេល​ស្ត្រី​មាន​គភ៌​ចន្លោះ​ពី​ ២៤-២៨​ សប្ដាហ៍។ ការ​ធ្វើ​តេស្ដ​​រក​ជំងឺ​ទឹក​នោម​ផ្អែម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ពឹង​ផ្អែក​លើ​លទ្ធផល​ជាតិ​ស្ករ​ដែល​បូម​ពី​សរសៃ​ឈាម​វ៉ែន ដែល​មាន​កម្រិត​ជាតិ​ស្ករ៖

    – កម្រិត​ជាតិ​ស្ករ​ព្រហាម​មុន​អាហារ ស្មើ ឬ​លើស​ពី ៩២mg/dL
    – កម្រិត​ជាតិ​ស្ករ​មួយ​ម៉ោង ក្រោយ​ផឹក​ទឹក​ស្ករ​ ៧៥​ក្រាម ស្មើ ឬ​លើស​ពី១៨០mg/dL
    – កម្រិត​ជាតិ​ស្ករ​ពីរ​ម៉ោង ក្រោយ​ផឹក​ទឹក​ស្ករ​៧៥​ក្រាម ស្មើ ឬ​លើស​ពី​១៥៣mg/dL

    ប្រសិន​បើ​ម៉ាក់ៗ​ពពោះ មាន​កម្រិត​ជាតិ​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ចាត់​ទុក​ថា ម៉ាក់​ៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ។ ចំពោះ​ម្ដាយ​ដែល​កើត​ជំងឺ​ទឹក​នោម​មិន​តាម​ដាន​ផ្ទៃពោះ​បាន​ល្អ​ទេ​នោះ ទារក​អាច​ប្រឈម​នឹង​ការ​ស្លាប់​ក្នុង​ពោះ និង​ការ​មាន​ភាព​មិនប្រក្រតី​ក្នុង​ផ្ទៃ​ពោះ​ម្ដាយ។ បើ​កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ ម៉ាក់ៗ និង​កូន​ក្នុង​ផ្ទៃ អាច​ទទួល​ផល​ប៉ះពាល់​ដូច​ជា៖

    ចំពោះម្ដាយ

    – ក្រឡាភ្លើង
    – ទឹក​ភ្លោះ​ច្រើន
    – ខូច​តម្រងនោម
    – ជំងឺ​លើស​ឈាម និង​គ្រោះ​ថ្នាក់​ផ្សេងៗ​ទៀត។

    ចំពោះ​ទារក

    – ទារកថ្លោសខ្លាំង ឬ​ទារក​មាន​គីឡូ​តិច​ជាង​អាយុ
    – ទារក​កើត​មិន​គ្រប់​ខែ
    – ទារក​ខ្សោយ​ក្នុង​ផ្ទៃ
    – ភាព​មិន​ធម្មតា​ធ្ងន់ធ្ងរ​ពី​កំណើត​ទាក់​ទង​បេះដូង​ពី​កំណើត ខួរ​ក្បាល​ប្រព័ន្ធ​រំលាយ​អាហារ និង​សរីរាង្គ​ផ្សេងៗ​ទៀត។ល។

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 12/08/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: