home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ក្តៅខ្លួនពេលពពោះ មកពីមូលហេតុច្រើន ករណីខ្លះអាចឲ្យម្តាយ និងកូនប្រឈមគ្រោះថ្នាក់

ក្តៅខ្លួនពេលពពោះ មកពីមូលហេតុច្រើន ករណីខ្លះអាចឲ្យម្តាយ និងកូនប្រឈមគ្រោះថ្នាក់

ស្រ្តី​ពពោះ​មាន​ដែល​កម្តៅ​លើស ឬ​ស្មើ ៣៧.៨ អង្សារសេ ចាត់​ទុក​ថាក្តៅ​ខ្លួន​ហើយ ឯ​កត្តានាំឲ្យក្តៅខ្លួនវិញ​មាន ៣ សំខាន់ៗ ទី១ មូលហេតុមិនសូវធ្ងន់ធ្ងរ ទី២ មូលហេតុធ្ងន់ធ្ងរ និងទី៣ មូលហេតុធ្ងន់ធ្ងរតម្រូវឲ្យវះកាត់បន្ទាន់។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។

១. មូលហេតុ​មិន​សូវ​ធ្ងន់ធ្ងរ

– រលាក​ត្រចៀក
– រលាក​បំពង់ក
– រលាក​ទង​សួត
– ផ្តាសាយ​ធំ។

២. មូលហេតុ​ធ្ងន់ធ្ងរ

– រលាក​តម្រង​នោម
– រលាក​ប្រដាប់​បន្តពូជ
– រលាក​ស្រោម​ទឹក​ភ្លោះ
– ស្អូច Toxoplasmose cytomegalovirus herps រលាកសួត ស្រឡទែន រលាក​ថ្លើម​ប្រភេទ B, C របេង listeriose ជំងឺ​អេដស៍។

៣. មូលហេតុ​ធ្ងន់ធ្ងរ​តម្រូវ​ឲ្យ​វះកាត់​បន្ទាន់

– រលាក​ខ្នែង​ពោះវៀន
– រលាក​ថង់​ទឹក​ប្រមាត់។

ប្រសិន​ម៉ាក់ៗ​មាន​អាការៈ​ក្តៅ​ខ្លួន កម្តៅ​លើស ឬ​ស្មើ ៣៧.៨ អង្សារសេ ត្រូវ​មក​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ស្វែង​រក​មូលហេតុ និង​ព្យាបាល​ទាន់​ពេល ចៀស​វាង​ការ​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ ដូចជា អាច​ឲ្យ​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ទារក​ស្លាប់​ក្នុង​ពោះ រួមទាំងជំងឺ​ដែល​អាច​កើត​មាន​លើ​ទារក​ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​រោគ​ពី​ម្តាយ​ទៅ​កូន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ពេលពពោះដំបូងៗ ម៉ាក់ក្តៅខ្លួនខ្លាំង អាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ

 Fever of Unknown Origin (ក្តៅខ្លួនដោយមិនដឹងប្រភព)

ចៀសវាងបញ្ហាកូនកើតមិនគ្រប់ខែ ម៉ាក់ៗពពោះគួរធ្វើតាមការណែនាំទាំងនេះ

ស្រីៗពពោះ ប្រើថ្នាំ​ប្រឆាំង​ជំងឺបាក់​ទឹក​ចិត្ត​ កូនកើតមកអាចប្រឈមជំងឺអូទីស្សឹម

ស្រីៗ​ពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា?

គេងមិនលក់ពេលពពោះដោយសារអ្វី? គួរឲ្យបារម្ភអត់?

គ្រុនក្តៅពេលពពោះ មិន​មែនធម្មតា​ដូចម៉ាក់ៗ​គិត​ទេ ត្រូវ​ប្រយ័ត្ន​ផង !

ម៉ាក់ៗពពោះគេងមិនគ្រប់គ្រាន់ អាអូនក្នុងផ្ទៃអាចមានបញ្ហាទាំងនេះ

កើតជំងឺ ៣ មុខនេះ ពេលពពោះ អាចមានគ្រោះថ្នាក់ដល់កូន (វីដេអូ)


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត