តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពពោះ ម៉ាក់ៗឡើងទម្ងន់តាមកម្រិតនេះល្អបំផុត សម្រាប់ត្រីមាសនីមួយៗ

    ពពោះ ម៉ាក់ៗឡើងទម្ងន់តាមកម្រិតនេះល្អបំផុត សម្រាប់ត្រីមាសនីមួយៗ

    អំឡុង​ពេល​ពពោះ ស្ត្រី​មួយ​ចំនួន​​ប្រែ​ប្រួល​រាង​កាយ បែក​សាច់​រីក​មាឌ​។ល។ ការ​ឡើង​ទម្ងន់ អាច​និយាយ​បាន​ថា​ជា​រឿង​សាមញ្ញ​មួយ​ដែល​ស្ត្រី​ពពោះ​ត្រូវ​ប្រឈម​ជាមួយ ប៉ុន្តែ​មិន​មែន​ឲ្យ​តែ​ឡើង​សាច់ជារឿងនោះទេ។ បើ​ពពោះ​លើស​ទម្ងន់​ពេក​ក៏​មិន​ល្អ​ដល់​សុខភាព​ដែរ ដូច​នេះ​ហើយ ម៉ាក់ៗ​ពពោះ​គួរ​ដឹង​ពី​ទម្ងន់​ណា​ដែល​ត្រឹម​ត្រូវ​គួរ​ឡើង​ក្នុង​ត្រី​មាស​នី​មួយៗ។

    និយាយ​រឿង​គីឡូ​ពេល​ពពោះ​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេសផ្នែកសម្ភព និងរោគស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ពពោះ ពេទ្យ​មិន​ឲ្យ​ស្ត្រី​ពពោះ​ចេះ​តែ​ឡើង​គីឡូ​ទេ បើ​ពពោះ​ទាំង​ធាត់​ពេក វា​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ អ៊ីចឹង​ហើយ បាន​ពេទ្យ​ណែ​នាំ​ឲ្យ​តាម​ដាន​ទម្ងន់​រហូត។ ប្រសិន​បើ​កម្រិត ​BMI របស់​ស្ត្រី​ពពោះ​នោះ​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​ហើយ ស្ត្រី​អាច​ឡើង​គីឡូ​បាន​ដោយ៖

    ត្រីមាស​ទី១៖ ១-២គីឡូ
    ត្រីមាស​ទី២៖ ៤-៥គីឡូ
    ត្រីមាស​ទី៣ ឬ​ត្រី​មាស​ចុង​ក្រោយ៖ ៥-៦គីឡូ

    វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​នេះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​ពពោះ​នេះ ម៉ាក់ៗ​គ្រប់​រូប​អាច​ឡើង​គីឡូ​បាន​​១០-១២គីឡូ ឬ​អាច​លើស​តិច​តួច​បាន(ក្នុង​ករណី​កម្រិត BMI ​ត្រូវ​តាម​ស្តង់​ដារ)។ ប៉ុន្តែ បើ​ទម្ងន់​ម៉ាក់ៗ​ពពោះ​មិន​គ្រប់​ទៅ​តាម​ស្តង់ដារ​ទេ ពេទ្យ​នឹង​ណែ​នាំ​ឲ្យ​ឡើង​គីឡូ​ទៅ​តាម​នោះ ដើម្បី​ជួយ​ទ្រទ្រង់​សុខភាព​ពេល​ពពោះ​ឲ្យ​បាន​ល្អ។

    ផ្ទុយ​ទៅវិញ បើ​ស្ត្រី​ពពោះ​ធាត់​រហូត​ដល់​លើស​ទម្ងន់​ខ្លាំង វា​នឹង​បង្ក​ជា​ផល​ពិបាក​វិញ​ដូច​ជា៖
    – កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ
    – កូន​ថ្លោស
    – ហើម​ជើង
    – ពិបាក​សម្រាល​កូន
    – សម្ពាធ​ឈាម​ឡើង​ខ្ពស់។ល។

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 25/08/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: