ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានបកស្រាយឲ្យដឹងថា បាក់តេរី Clostridium tetani ជាបាក់តេរីបង្កជំងឺតេតាណូស ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ អាចធ្វើឲ្យកន្ត្រាក់សាច់ដុំ និងបណ្ដាលឲ្យមានការឈឺចាប់ ជាពិសេស សាច់ដុំថ្គាម និងក។
បើម្ដាយមិនបានចាក់វ៉ាក់សាំងតេតាណូស ឬចាក់មិនគ្រប់នៅពេលពពោះ ផលប៉ះពាល់ដល់សុខភាពគឺអាស្រ័យទៅលើចំនួនមេរោគដែលឆ្លងចូលទៅក្នុងខ្លួន។ ជួនកាល ស្ត្រីពពោះធ្វើការមិនប្រយ័ត្ន ធ្វើឲ្យមុតដៃ មុតជើង ជាមួយសម្ភារៈប្រើប្រាស់ផ្សេងៗ បើវត្ថុនោះស្អាត វាមិនសូវបង្កជាហានិភ័យខ្ពស់ទេ តែបើវត្ថុនោះកខ្វក់ (កាំបិតច្រែះ ដែកគោលចាស់ៗ…) អាចបណ្ដាលឲ្យស្ត្រី៖
– ប្រឈមបញ្ហាផ្លូវដង្ហើម
– ពិបាកដកដង្ហើម
– ប្រកាច់ ឬអាចបាត់បង់ជីវិត។ល។