home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ៗកើតជំងឺប៉ុន្មាន អំឡុងពពោះ កូនកើតមកអាចមានបញ្ហាស្វិតសាច់ខួរក្បាល

ម៉ាក់ៗកើតជំងឺប៉ុន្មាន អំឡុងពពោះ កូនកើតមកអាចមានបញ្ហាស្វិតសាច់ខួរក្បាល

ជំងឺ​ស្វិត​សាច់​ខួរក្បាល ប៉ះ​ពាល់​ទៅ​ដល់​ចលនា និង​ឥរិយាបថ​របស់​សាច់ដុំ​ដែល​ខួរក្បាល​មិន​អាច​បញ្ជា​បាន។ ជំងឺ​នេះ កើត​ឡើង​ភាគ​ច្រើន​នៅ​ពេល​ខួរក្បាល​កំពុង​លូតលាស់ ពិសេស​នៅ​ពេល​គភ៌​កំពុង​លូតលាស់​ក្នុង​ពោះ​ម្ដាយ។

បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​សែន​សុខ ឲ្យ​ដឹង​ថា ម៉ាក់ៗ​ពពោះ​គ្រប់​រូប គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ដោយ​ជំងឺ​មួយ​ចំនួន​ដែល​ម៉ាក់ៗ​ឆ្លង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​គភ៌​ផ្នែក​រាងកាយ​សំខាន់ៗ​ដូច​ជា​ខួរ​ក្បាល​ជាដើម។ ការ​ឆ្លង​មេរោគ ឬ​ការ​ប៉ះពាល់​ជាតិ​ពុល​ផ្សេងៗ​អំឡុង​ពេល​ពពោះ អាច​បង្កើន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្វិត​សាច់​ខួរក្បាល​ដល់​ទារក​ដូច​ជា៖

  • វីរុស Cytomegalo៖ វីរុស​នេះ​បង្ក​រោគ​សញ្ញា​ដូច​ជំងឺ​ផ្ដាសាយ និង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ពិការភាព​ពី​កំណើត ប្រសិន​បើ​ម៉ាក់ៗ​ឆ្លង​វីរុស​នេះ​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។
  • ស្អូច (German Measal)៖ កាល​ណា​ម៉ាក់ៗ​កើត​ស្អូច​អំឡុង​ពេល​ពពោះ អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​ពិការភាព​កំណើត តែ​ម៉ាក់ៗ​អាច​ការពារ​ការ​កើត​ស្អូច​នេះ​បាន​ដោយ​ចាក់​វ៉ាក់សាំង។
  • រើម៖ មេរោគ​នេះ​អាច​ចម្លង​ពី​ម្ដាយ​ទៅ​កូន​ក្នុង​ផ្ទៃ ប៉ះពាល់​ដល់​ទងសុក និង​ផ្ទៃ​ម្ដាយ។ ការ​រលាក​ដែល​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​នេះ​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​សរសៃប្រសាទដែល​កំពុង​លូតលាស់​របស់​គភ៌​ក្នុង​ផ្ទៃ។
  • មេរោគ​ស្វាយ៖ មេរោគ​ឆ្លង​តាម​ការ​រួម​ភេទ​នេះ ក៏​បង្កើន​ហានិភ័យ​ក្នុង​ការ​លូតលាស់​របស់​គភ៌​ក្នុង​ផ្ទៃ​បាន​ដែរ។
  • ជំងឺ Toxoplasmosis៖ មេរោគ​នេះ​ឆ្លង​តាមរយៈ​ចំណី​អាហារ​កខ្វក់ ឬ​តាម​លាមក​សត្វ​ឆ្មារ ដែល​អាច​ប៉ះពាល់​ដល់​អាអូន​ក្នុង​ផ្ទៃ។
  • វីរុស ​Zika៖ ទារក​ដែល​ឆ្លង​ជំងឺ ​Zika ​ក្នុង​ផ្ទៃ​បណ្ដាល​ឲ្យ​ទំហំ​ក្បាល​កូន​តូច​ជាង​ធម្មតា និង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្វិត​សាច់​ខួរក្បាល។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្រៅ​ពី​ការ​ឆ្លង​មេរោគ​អំឡុង​ពេល​ពពោះ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​មក នៅ​មាន​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត ក៏​ចូល​រួម​ក្នុង​ការ​បង្កើន​ហានិភ័យ​ទារក​ក្នុង​ផ្ទៃ​កើត​ជំងឺ​ស្វិត​សាច់​ខួរក្បាល​នេះ​ដែរ​រួម​មាន កូនមិន​គ្រប់​ទម្ងន់ មិន​គ្រប់​ខែ កូន​ភ្លោះ។ល។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 06/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត