តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​ភ្នែកស្ងួត​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ធ្វើ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ភ្នែកស្ងួត​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ធ្វើ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ទឹក​ភ្នែក​​​មាន​សារសំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​ភ្នែក​ និង​ជួយ​ដល់​ការ​មើល​ឃើញ។ យ៉ាង​ណា​មិញ បញ្ហា​ភ្នែក​ស្ងួត​ សំដៅ​លើ​​កង្វះ​ទឹក​ភ្នែក​ ក្នុង​ការ​ផ្ដល់​ជាតិ​រម្អិល​ និង​អាហារ​បំប៉ន​ចាំបាច់​ដល់​ភ្នែក​។ ជាក់​ស្ដែង អាការៈ​ស្ងួត​ភ្នែក​ជា​បញ្ហា​សុខភាព​ទូទៅ ​ហើយ​ស្ត្រី​ពពោះ​ក៏​​ងាយ​នឹង​កើត​អាការៈ​ភ្នែក​ស្ងួត​អំឡុង​ពេល​ពពោះ​ផង​ដែរ​។

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​នៅ​ទី​នេះ​

    រោគសញ្ញា​នៃ​​អាការៈ​ស្ងួត​ភ្នែក​ អំឡុង​ពេល​ពពោះ​

    ស្ត្រី​ពពោះ​អាច​​​ជួប​ប្រទះ​​រោគសញ្ញា​មួយ​ ឬ​ច្រើន​ដូច​ខាង​ក្រោម​ ដែល​មាន​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​ខុស​ៗ​គ្នា​៖

    • រមាស់​ភ្នែក​
    • ព្រិច​ភ្នែក​ញឹកញាប់
    • ភ្នែក​ក្រហម​
    • ផ្សា​ភ្នែក​
    • ក្រហាយ​ភ្នែក​
    • ប្រតិកម្ម​នឹង​ពន្លឺ​
    • មាន​ទឹក​ភ្នែក​
    • មាន​អាចម៍​ភ្នែក​ស្ងួត​ ឬ​ស្អិត​នៅ​គែម​ភ្នែក​
    • មិន​ស្រួល​ក្នុង​ភ្នែក​
    • ព្រិល​ភ្នែក​
    • មាន​អារម្មណ៍​ថា​មាន​អ្វី​មួយ​នៅ​ក្នុង​ភ្នែក​
    • ឈឺចាប់​ នៅ​ពេល​ពាក់​Lenses​។

    គណនាថ្ងៃសម្រាលកូន នៅ​ទី​នេះ​

    មូលហេតុ​នៃ​អាការៈ​ស្ងួត​ភ្នែក​ អំឡុង​ពេល​ពពោះ​

    យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ បញ្ហា​ស្ងួត​ភ្នែក​កើត​ឡើង​ខ្ពស់​បំផុត​នៅ​ត្រី​មាស​ទី​៣ និង​ទាប​បំផុត​​នៅ​សប្ដាហ៍​ទី​៦​ ក្រោយ​សម្រាល​កូន​។ ការ​ប្រែប្រួល​អ័រម៉ូន​នៅ​ពេល​មាន​ផ្ទៃពោះ បណ្ដាល​ឲ្យ​កើន​ឡើង​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​កោសិកា​​ថង់​ក្រពេញ​ទឹក​ភ្នែក​ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ភ្នែក​ស្ងួត​។

    ឈឺភ្នែកពេលពពោះ

    ​មូលហេតុ​ទូទៅ ដែល​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត​

    • ការ​ប្រើប្រាស់​ថ្នាំ​មួយចំនួន​
    • លក្ខខណ្ឌ​បរិយាកាស​ ដូចជា​​ការ​ប៉ះពាល់​នឹង​​ផ្សែង​ ខ្យល់​ និង​បរិយាកាស​ស្ងួត​។
    • បញ្ហា​ភ្នែក​​ រួម​មាន​ជំងឺ​​ទឹក​នោម​ផ្អែម​ ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ការ​វះ​កាត់​ភ្នែក​ពី​មុន​ជាដើម។
    • កត្តា​ដទៃ​ទៀត​ ដូចជា​ការ​ប្រើប្រាស់​Lenses​រយៈ​ពេល​យូរ​។

    គន្លឹះ​កាត់​បន្ថយ​បញ្ហា​ភ្នែក​ស្ងួត​អំឡុង​ពេល​ពពោះ​

    • លាង​សម្អាត​ភ្នែក​ជាមួយ​នឹង​ទឹក​ស្អាត​​ឲ្យ​បាន​ញឹកញាប់​
    • ជៀសវាង​ប៉ះពាល់​ខ្យល់​ដោយ​ផ្ទាល់​ពី​កង្ហារ​ ម៉ាស៊ីន​ត្រជាក់​ ម៉ាស៊ីន​កម្ដៅ​ ឬម៉ាស៊ីន​សម្ងួត​សក់​។​
    • កាត់បន្ថយ​ម៉ោង​​​​នៅ​មុខ​អេក្រង់​កុំព្យូទ័រ ទូរសព្ទ​។
    • ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក (សាកសួរឱសថការី​ ឬ​គ្រូពេទ្យ)
    • ញ៉ាំ​អាស៊ីដ​ខ្លាញ់​សំខាន់​ៗ​​ ដែល​មាន​នៅ​ក្នុង​សាច់​ត្រី​
    • ប្រើ​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ ដើម្បី​ការពារ​ភ្នែក​ពី​ពន្លឺ​ព្រះអាទិត្យ​ ឬ​ភ្នែក​ស្ងួត
    • ម៉ាស្សា​ត្របក​ភ្នែក​
    • ជៀសវាង​ប្រើប្រាស់​គ្រឿង​សម្អាង​ដែល​អាច​ប៉ះពាល់​ដល់​ភ្នែក​។
    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 27/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: