១- ម៉េចបានកើតកន្ទាលត្រអាកពេលមានគភ៌?
ប្រតិកម្មអាលែកហ្ស៊ី ជាមូលហេតុនាំឲ្យមានកន្ទាលត្រអាក។ ប្រតិកម្មនេះ អាចមកពីអាហារ មូសខាំ លម្អងផ្កា កម្ទេចសំណកស្បែកស្រកាសត្វ ឱសថ ឬផលិតផលសម្ផស្ស (សាប៊ូកក់សក់ ដុសខ្លួន…) ដាក់សម្ពាធលើស្បែក ឬភាពតានតឹងចិត្ត។
ពេលមានគភ៌ ពោះចេះតែរីកធំ ស្បែកកាន់តែស្ងួតឡើងៗ ធ្វើឲ្យអ្នកម្ដាយកាន់តែងាយនឹងកើតកន្ទាលត្រអាក។ ម្តាយម្នាក់ក្នុងចំណោម ១៥០ នាក់ បានវិវត្តទៅជាកើតមានបញ្ហាស្បែកធ្ងន់ធ្ងរមួយ ឬហៅថា PUPP ។
២- បញ្ហាអីខ្លះបានហៅថាធ្ងន់?
PUPP ជាកន្ទួលកន្ទាលត្រអាក និងប្រេះស្បែក រមាស់។ ស្ត្រីពពោះដែលកើត PUPP ស្បែកឡើងក្រហមធំៗ និងហើមលើស្បែក ហើយវាកើតនៅលើពោះ។ ក្រោយមកទៀត រាលដាលទៅដៃ និងជើង។