home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពេលពពោះ​ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះ​ថ្នាក់​ណាស់!

ពេលពពោះ​ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះ​ថ្នាក់​ណាស់!

ស្ត្រីពពោះ គួរ​​ប្រយ័ត្ន និង​តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ គួរ​ពិនិត្យ​អេកូឲ្យ​បាន​ទៀងទាត់ តាម​ការ​ណែ​នាំ​ពី​គ្រូ​ពេទ្យ ព្រោះ​ឆ្លុះ​អេកូមាន​ប្រយោជន៍​ច្រើន ជួយ​យើង​អាច​មើល​ឃើញ​ការ​វិវត្តរបស់​កូន ក៏​អាច​ដឹង​ពីភាព​មិន​ប្រក្រតី​ណាមួយបាន​ទាន់​ពេល។ ជាក់ស្ដែង បើស្រាប់​តែ​មាន​ធ្លាក់​ឈាម​នៅ​អំឡុង​ត្រីមាស​ទី៣ ត្រូវ​តែ​ប្រញាប់​ទៅ​ពេទ្យ ព្រោះអាច​មាន​បញ្ហា​សុក​ចាក់​ចូល​ជញ្ជាំង​ស្បូន ពិត​ជា​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរណាស់។

១- អ្វីជាជំងឺ​សុក​ចាក់​ចូលជញ្ជាំង​​ស្បូន?​

សុកចាក់​ចូល​ជញ្ជាំង​​ស្បូន (Placenta Accreta) ជា​ស្ថានភាព​មួយ​កើត​ឡើង​ពេល​សុក​ចាក់​ចូល​ជ្រៅ​ទៅ​ក្នុង​ជញ្ជាំង​ស្បូន។ បញ្ហា​នេះ​បង្ក​ជា​ផល​វិបាក​ខ្លាំង ​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ជា​ទូទៅ​ ក្រោយ​ពី​សម្រាល​កូន ២-៣ ​នាទី​ សុក​នឹង​ផ្ដាច់​ចេញ​ពី​ជញ្ជាំង​ស្បូន ​ចេញ​មក​ក្រៅ​ជាមួយ​ទារក​ តែ​ចំពោះ​ស្រី​​មាន​បញ្ហា​សុកចាក់​ចូល​ជញ្ជាំង​​ស្បូន មាន​ន័យ​ថា សុក​មិន​ផ្ដាច់​ខ្លួន​ចេញ​ស្បូន​ទេ នឹង​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ខ្លាំង​ និង​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិតទៀត​ផង។ បើ​គ្រូពេទ្យ​សង្ស័យ​ថា ​យើង​​មាន​បញ្ហា​នេះ ពេទ្យនឹង​ធ្វើ​ការ​វះ​កាត់សម្រាល​កូន​ (C-section) ​ជា​បន្ទាន់ បន្ទាប់​មក​នឹង​​កាត់​ស្បូន​ចោល (Hysterectomy) តែ​ម្តង។

២- រោគ​សញ្ញាសុកចាក់​ចូល​ជញ្ជាំង​​ស្បូន

ទោះបី​ជា​ជំងឺ​នេះ​អាច​បណ្ដាលឲ្យ​ស្លាប់​ក៏​ដោយ ​តែ​វា​មិន​បង្ហាញ​​រោគសញ្ញា​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​​នោះ​ទេ​ រហូត​ដល់​ពេល​សម្រាល​កូន។ ក្នុង​ករណី​ខ្លះ ពេទ្យ​អាច​ដឹង​​រោគ​សញ្ញា​ជំងឺ តាម​រយៈ​ឆ្លុះអេកូ និង​ឃើញ​​មាន​ឈាម​ហូរ​តាម​ទ្វារមាស​អំឡុង​​ត្រីមាស​ទី៣​ ​នេះ​ជា​សញ្ញា​ព្រមាន​​សំខាន់​មួយ​របស់​ជំងឺ។ ហេតុ​នេះ ​បើយើង​​សង្កេត​ឃើញ​ឈាម​ក្នុង​ត្រី​មាស​ទី​៣ ប្រញាប់​ទាក់ទង​គ្រូពេទ្យ​ជា​បន្ទាន់។

៣- មូល​ហេតុ​បណ្ដាល​ឲ្យ​កើត​ជំងឺសុក​ចាក់​ចូល​ជញ្ជាំង​​ស្បូន

មូលហេតុ​ជាក់លាក់​ជំងឺ​នេះ ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ តែ​អាច​ទាក់ទង​នឹង​ជំងឺ​សុក​ពាំង​មាត់​ស្បូន (Placenta Previa) និង​ការ​វះកាត់​សម្រាល​កូន​មុន​ៗ។​ យោង​តាម​ការ​ស្ទង់​មតិ​មួយ​បង្ហាញ​ថា​ ជំងឺសុកចាក់​ចូល​ជញ្ជាំង​​ស្បូន បាន​វិវត្តពីស្រីៗ​ធ្លាប់​មាន​ជំងឺ​សុក​ពាំង​មាត់​ស្បូនចន្លោះពី ៥-១០ ភាគរយ។ ​លើស​ពី​​នេះ ការ​សម្រាល​ដោយ​វះ​កាត់ ​ក៏​ជា​កត្តា​មួយ​នាំ​ឲ្យ​មាន​ជំងឺនេះ​​នៅ​ពេល​អនាគតដែរ។

៤- ភាព​ស្មុគ​ស្មាញ​ និង​ផល​វិបាក​ដោយ​សារ​ជំងឺសុក​ចាក់​ចូល​ជញ្ជាំង​​ស្បូន

បញ្ហា​មួយ​ក្នុង​បញ្ហា​ជា​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ទារក​កើត​មិន​គ្រប់​ខែ និង​ក៏​ដូច​ជា​ផល​វិបាក​នៅ​ពេល​ក្រោយទៀត។ នៅ​ពេល​កើត​មាន​ជំងឺ​នេះ ជា​ទូ​ទៅ​ ស្រីៗ​នឹង​ត្រូវ​សម្រាល​កូន​ទាំង​មិន​ទាន់​គ្រប់​ខែ។ ចំពោះ​សុខភាព​ម៉ាក់ៗ សុក​អាច​នឹង​ពិបាក​ផ្ដាច់​ចេញ​ពី​ជញ្ជាំង​ស្បូនទៀត​ផង ហើយ​អ្វីគួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​ យើងនឹង​ហូរ​ឈាម​ខ្លាំង​នៅ​ពេល​ព្យាយាម​ប្រឹង​សម្រាល​តាម​ធម្មជាតិ ដើម្បី​ផ្ដាច់​សុក​នោះ​ចេញ។ អាការៈ​ហូរ​ឈាម​ខ្លាំង​ នឹង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត ខណៈ​​បញ្ហា​ផ្សេង​ទៀត ​រួម​មាន ​ខូច​ខាត​ស្បូន​ និង​សរីរាង្គ​ផ្សេង​ទៀត (Percreta) ​អំឡុង​ពេល​យក​សុក​ចេញ។

៥- ធ្វើ​រោគ​វិនិច្ឆ័យសុក​ចាក់​ចូល​ជញ្ជាំង​​ស្បូន​ដោយ​វិធី​ណា?

បើ​គ្រូ​ពេទ្យ​សង្ស័យ​ថា យើងអាច​មានជំងឺនេះ គាត់​នឹង​ពិនិត្យ​មើល​គ្រប់​ស្ថានភាព​សុខភាព​យើង​ភ្លាម ​អាច​នឹង​ត្រូវ​ធ្វើ​តេស្ត​រូបភាព​មួយ​ចំនួន ដូច​ជា ឆ្លុះអេកូ និងថត MRI ដើម្បី​មើល​សុក​នៅ​ក្នុង​ជញ្ជាំង​ស្បូន​នោះ។ ស្រីៗ​មាន​​ជំងឺនេះ ​ត្រូវ​ដឹង​ថា​តេស្ត​ទាំង​អស់ ​មិន​ធ្វើ​ឲ្យ​ឈឺ​ចាប់​ទេ ហើយ​មាន​សុវត្ថិភាព​ទាំងម៉ាក់ៗ ​និងគភ៌ក្នុង​ផ្ទៃ។ ពេទ្យ​នឹង​ធ្វើ​តេស្ត​ឈាម​រក​មើលការ​កើន​ឡើងសារធាតុ Alpha-fetoproteine ដែល​ជា​ប្រូតេអ៊ីនផលិត​ដោយ​ទារក​ក្នុង​ផ្ទៃ ព្រោះ​ថាបើ​កម្រិតសារធាតុ​នេះ​​កើន​ឡើង គឺបញ្ជាក់អាច​មាន​ជំងឺសុកចាក់​ចូល​ជញ្ជាំង​​ស្បូន។

ជំងឺសុកចាក់ចូលជញ្ជាំងស្បូន Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • អ្វីជាសុក ហើយ​សំខាន់​ខ្លាំង​ប៉ុនណា​​សម្រាប់​ស្ត្រីពពោះ?
  • មក​ដឹង​លម្អិត​ពី​ករណី​សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះ ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

៦- វិធីព្យាបាលជំងឺសុកចាក់​ចូល​ជញ្ជាំង​​ស្បូន

បន្ទាប់​ពី​ធ្វើ​រោគ​វិនិច្ឆ័យ​រួច ពេទ្យ​នឹង​តាម​ដាន​ការ​មាន​ផ្ទៃ​ពោះ ដោយ​កំណត់​ពេល​សម្រាល និង​ប្រើ​វិធី​វះ​កាត់​ ដើម្បី​អាច​រក្សា​ស្បូន​បាន ក្នុង​ករណី​យើង​ចង់​បាន​កូន​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ តែ​​សំខាន់បំផុត ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ពាក់​ព័ន្ធ​​ការ​វះ​កាត់​នេះ។ គួរ​ឲ្យ​បារម្ភ​បំផុតនោះ ជំងឺសុកចាក់​ចូល​ជញ្ជាំង​​ស្បូន អាច​នឹង​មាន​សភាព​ធ្ងន់ធ្ងរ ទាមទារ​​វះកាត់​​ស្បូន​ចោល ហេតុ​នេះ​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ជម្រើស​នៃ​ការ​វះ​កាត់​ដែល​ចាំបាច់។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Placenta Accreta. http://americanpregnancy.org/pregnancy-complications/placenta-accreta/. Accessed March 21, 2017. 

Diseases and Conditions Placenta accreta. http://www.mayoclinic.org/diseases-conditions/placenta-accreta/basics/coping-support/con-20035437. Accessed March 21, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ CHIN Ven កែសម្រួល​ចុងក្រោយ 28/06/2019
ត្រួតពិនិត្យដោយ គឹម កាណែល
x