home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ដឹងថាគភ៌ដក​ដង្ហើមក្នុង​ផ្ទៃ​ម៉ាក់ៗដោយរបៀប​ណាអត់?

ដឹងថាគភ៌ដក​ដង្ហើមក្នុង​ផ្ទៃ​ម៉ាក់ៗដោយរបៀប​ណាអត់?

​បង្ក​កំណើត ជា​ដំណើរ​​​ធម្មជាតិ​ក៏​ពិត​មែន ប៉ុន្តែ​ពាក់ព័ន្ធការ​ចាប់តាំង​ពីជា​ពង​មេជីវិត វិវត្តរហូត​ដល់​ក្លាយ​ជាគភ៌ នៅមាន​​អាថ៌​កំបាំង​ជា​ច្រើន ដែល​គ្នា​យើង​ចង់​ដឹង។ ខ្លះ​ឆ្ងល់នេះ ខ្លះ​ទៀត​ឆ្ងល់នោះ ចុះ​គភ៌​ក្នុង​ផ្ទៃ​បាន​អីញ៉ាំ? ធំលូតលាស់​​របៀប​ម៉េច? មនុស្ស​យើង​រស់​បាន​អាស្រ័យអុកស៊ីហ្សែន ចុះ​គភ៌​ក្នុង​ផ្ទៃ​មាន​អុក​ស៊ី​ហ្សែនអត់ ចម្លើយ​ពិត​ជា​ត្រូវ​ ប៉ុន្តែ​អ្វី​យើង​ចង់​ដឹង​បំផុត អំឡុង​កំពុង​ក្នុងផ្ទៃ​ម៉ាក់ៗ គភ៌ដក​ដង្ហើម​ដោយ​វិធី​ណា? បើ​ចង់ដឹង អត្ថបទ​នេះ អាច​បំភ្លឺ​បាន។

១- របៀបមនុស្សដកដង្ហើម

សួត ​និង​ប្រព័ន្ធ​ឈាម​រត់​នាំ​អុកស៊ីហ្សែន​ និង​សារធាតុ​ចិញ្ចឹម​ទៅ​ក្នុង​ខ្លួន ​ជួយ​បញ្ចេញ​កាកសំណល់​ពី​រាងកាយ។ ប្រព័ន្ធ​នេះ​បាននាំ​​យក​កាបូនឌីអុកស៊ីត ​ចេញ​ពី​ចរន្ត​ឈាម​ ហើយ​បញ្ជូន​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ។​

គភ៌​ក្នុងផ្ទៃ​ស្ថិត​ក្នុង​ដំណាក់​កាលកំពុង​លូតលាស់​នៅឡើយ គឺ​មិន​ទាន់​មាន​សួត​ដើម្បី​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង​ទេ ហេតុ​នេះ ទងផ្ចិត ​និង​សុក​ដែល​ជា​តំណ​ភ្ជាប់​ពី​ម៉ាក់ៗ ទៅ​គភ៌ ​ដើរ​តួ​ជា​ផ្លូវ​ដង្ហើមសម្រាប់​គភ៌​តាមរយៈ​សួត​ម៉ាក់ៗ។

២- ដកដង្ហើមជំនួស

ទារក​ដែល​មិនទាន់​កើត​ បាន​ផ្លាស់ប្ដូរ​ដំណក​ដង្ហើម​ជាមួយម៉ាក់ៗ ​តាមរយៈ​សុក​ និង​ទងផ្ចិត។ ឈាមម៉ាក់ៗ ​ឆ្លងកាត់​សុក​ ហើយ​នាំ​មក​នូវ​សារធាតុ​ចិញ្ចឹម​ដល់​ទារក។ នេះ​អាច​និយាយ​ថា​ ម៉ាក់ៗ គឺ​ជាអ្នក​​ដក​ដង្ហើម​ជំនួស​ទារក ​ពេល​ដក​ដង្ហើម​ចូល ​នាំ​យក​អុកស៊ីហ្សែន​ទៅ​ទារក​តាមរយៈ​សុក ​និង​ទងផ្ចិត ​ហើយ​ទារក​ក៏​បញ្ចេញ​កាបូនឌីអុកស៊ីត​ត្រលប់​ទៅម៉ាក់ៗវិញ ​តាម​ផ្លូវ​ដដែល​ បន្ទាប់​មក​ម៉ាក់ៗ​​ដកដង្ហើម​ចេញ ដើម្បី​បណ្ដេញ​កាក​សំណល់មិន​ល្អ​​ចេញ​ពី​​រាងកាយ។

អត្ថបទពាក់ព័ន្ធ៖

  • សុក​រុំ​ក​កូន​មក​ពី​អី? គ្រោះ​ថ្នាក់​ទេ?
  • បែកទឹកភ្លោះមុនពេលកំណត់ គ្រោះ​ថ្នាក់អត់? ត្រូវធ្វើម៉េច?

៣- ហ្វឹកហាត់ការដកដង្ហើម

ថ្វីបើ​ទារក​ក្នុង​ផ្ទៃ​មិន​ទាន់​ចេះ​ដក​ដង្ហើម​ក៏ដោយ​ ក៏ទារក​មាន​ការ​ហ្វឹកហាត់​ដកដង្ហើម​ អំឡុង​ពេល​​កំពុង​ស្ថិត​នៅ​ក្នុង​ស្បូន។ ការ​អនុវត្តដំណក​ដង្ហើម ​ជួយ​ទារក​​ត្រៀម​ខ្លួន​ដកដង្ហើមបាន​យ៉ាង​មាន​​ប្រសិទ្ធភាព​ក្រោយ​ពេលសម្រាលចេញ​ពី​ផ្ទៃ​ម៉ាក់ៗ។

៤- ដកដង្ហើមលើកដំបូង

ទារក​ដកដង្ហើម​ដំបូង​ គឺពេល​គេ​ស្រែក​យំ​លើក​ទី១ ក្រោយ​សម្រាលចេញ​មក​ភ្លាម។ ទារក​ខ្លះ​យំ​ខ្លួនឯង ​ខណៈ​ទារក​ខ្លះ​ទៀត​ ទាល់តែ​មាន​ជំនួយ​បន្តិចបន្តួច​ពី​គ្រូពេទ្យ​ ឬ​ឆ្មប។​ ទងផ្ចិត​ត្រូវ​​កាត់​ នាំ​ឲ្យ​ទារក​ទើប​កើត ​ចាប់ផ្ដើម​ប្រើ​សួត​ខ្លួនឯង​ដើម្បី​ដក​ដង្ហើម មាន​ន័យ​ថា​ លែង​ត្រូវ​ការ​ជំនួយ​ផ្លូវ​ដង្ហើម​ពីម៉ាក់ៗ​ទៀត​ហើយ។ ពេល​ទារក​អាច​ដក​ដង្ហើមខ្លួន​ឯង​បាន ឈាម​ហូរ​ទៅ​សួត ​និង​សរសៃ​ឈាម​ ក៏​កាន់តែ​ច្រើន​ នាំ​​អុកស៊ីហ្សែន​ឆ្លងកាត់​ខ្លួន ​ហើយ​កាបូនឌីអុកស៊ីត​ត្រូវ​បញ្ចេញ​តាម​ច្រមុះ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

How Do Babies Breathe in the Womb? http://www.livestrong.com/article/27084-babies-breathe-womb/ Accessed March 23, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ CHIN Ven កែសម្រួល​ចុងក្រោយ 19/06/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x