សំណាងល្អ បន្ទះរំខានតូចដែលធ្វើឲ្យខួរក្បាលដំណើរការមិនប្រក្រតី មិនរាលដាលតទៀត មានន័យថា បើទទួលការព្យាបាលទាន់ពេល គឺអាចជួយបាន។ យោងតាមការព្យាបាលត្រឹមត្រូវលើក្មេងទើបរៀនដើរ អាចទទួលបានផលប្រសើរ ដោយខួរក្បាលនឹងចាប់ផ្តើមភ្ជាប់ចរន្ត និងប្រឆាំងតបតភាពខុសប្រក្រតីទាំងនោះ។ អ្នកស្រាវជ្រាវជឿថា ការព្យាបាលកាន់តែលឿន ផលវិជ្ជមានកាន់តែខ្ពស់។ ពួកគេកំពុងតែរកមធ្យោបាយ ដើម្បីអាចរកឃើញអូទីស្សឹមនៅដំណាក់កាលដំបូង។
៤- អ្វីបង្កឲ្យកើតអូទីស្សឹម
អ្នកស្រាវជ្រាវនៅតែមិនដឹងពីដំណាក់កាលណាមួយនៃការពពោះ ដែលធ្វើឲ្យចាប់ផ្តើមមានអូទីស្សឹមនៅឡើយ ហើយក៏មិនបានពន្យល់ពីមូលហេតុជាក់លាក់ថាតើ មូលហេតុអ្វីធ្វើឲ្យមានការរំខានការលូតលាស់ខួរក្បាលក្មេងនៅដំណាក់កាលដំបូង។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រយល់ស្របថា អូទីស្សឹមបណ្តាលមកពីហ្សែន និងកត្តាបរិស្ថាន ឬទាំងពីរតែម្តង។ ចំពោះកត្តាបរិស្ថាន អ្នកស្រាវជ្រាវខិតខំប្រឹងប្រែងរកអំណះអំណាងសមស្របមួយ ដូចជា ការប៉ះពាល់នឹងបរិយាកាសពុលរយៈពេលយូរ ខ្វះវីតាមីនហ្វូឡាត និងបង្ករោគដោយវីរុស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕