home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មានផ្ទៃពោះអត់គ្រោងទុក កូនកើតមកអាចរងផលលំបាកទាំងនេះ

មានផ្ទៃពោះអត់គ្រោងទុក កូនកើតមកអាចរងផលលំបាកទាំងនេះ

មានផ្ទៃពោះជារឿងល្អ​សម្រាប់​ប្ដីប្រពន្ធ ប៉ុន្តែគូស្នេហ៍ទើប​រៀប​ការ​មិន​បាន​ប៉ុន្មាន​ខែ​ផង ជីវភាព​ក៏​មិន​ទាន់​ស្រួលបួល ស្រាប់​តែ​ភ្លាត់​ស្នៀត​មាន​កូន ទាំង​ប្តី​ទាំង​ប្រពន្ធ​ប្រាកដ​ជា​បារម្ភ។ មាន​ផ្ទៃ​ពោះ​អត់​បាន​គ្រោង​ទុក អាច​ប៉ះ​ពាល់​ច្រើន ទាំង​សេដ្ឋកិច្ច​គ្រួសារ ពេល​វេលា ពិសេស​សុខភាព​កូន​។

ផលវិបាក​លើ​ក្មេងៗ​ ដោយ​សារ​មាន​ផ្ទៃ​ពោះ​អត់បាន​គ្រោង​ទុក

​របាយការណ៍​សិក្សា​ជាច្រើន បង្ហាញ​ថា មាន​ផ្ទៃ​ពោះអត់បាន​គ្រោង​ទុក បង្កើន​ឲ្យ​មាន​ផល​វិបាក​ជា​ច្រើន ដូច​ជា បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ និងប៉ះពាល់​ដក់​ទារក​ជាដើម ដូច​ជា៖

– កូន​កើត​មិន​គ្រប់​ខែ និង​មិន​គ្រប់​គីឡូ៖ ការ​សិក្សារ​របស់​ប្រទេស​ហ្វាំងឡង់ បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ ១៩៨៨ បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់​ទំនង​ការ​មាន​ផ្ទៃ​ពោះ​របស់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ ដែល​អាច​បង្ក​ឲ្យ​មាន​ករណី​កូន​កើត​មិន​គ្រប់​ខែ និង​មិន​គ្រប់​គីឡូ ដោយ​ការ​សិក្សា​ផ្អែក​លើ​ទិន្នន័យ​ក្មេង​កើត​មក​ដោយ​សារ​ប៉ាម៉ាក់​ចង់​បាន និង​កើត​មក​ទាំង​ប៉ាម៉ាក់​មិន​ត្រូវ​ការ។

មានផ្ទៃពោះមិនបានព្រៀងទុក Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

– ពិនិត្យ​ផ្ទៃ​ពោះ​យឺតយ៉ាវ៖ ការ​សិក្សា​នៅ​អាមេរិក និង​អឺរ៉ុប​ជា​ច្រើន បាន​រក​ឃើញ​ទំនាក់ទំនង​វិជ្ជមាន​រវាង​ការ​មាន​ផ្ទៃ​ពោះ​ដោយ​ឥត​គ្រោង​ទុក និង​ការ​ពន្យារ​ពេល​ថែទាំ​សុខភាព​មុន​ពេល​សម្រាល។ ជា​ពិសេស ការ​សិក្សា​ក្នុង​ឆ្នាំ​២០០២ ចេញ​ផ្សាយ​លើ​ទស្សនាវដ្ដី​ទស្សនៈ​វិស័យ​នៃ​ការ​បន្តពូជ និង​សុខភាព​បន្តពូជ អះអាង​ថា មាន​ការកើន​​ឡើង​ទ្វេ​ដង​ចំពោះ​ស្រីៗ​មិន​ទាន់​រៀបការ​ ហើយ​មាន​ផ្ទៃ​ពោះ​ដោយ​ឥត​ព្រៀង​ទុក និង​មិន​បាន​ទៅ​ទទួល​សេវា​ពិនិត្យ​សុខភាព​រហូត​ដល់​ត្រីមាស​ទី​២ បើ​ធៀប​ទៅ​នឹង​ស្រីៗ​មាន​ផ្ទៃ​ពោះ​ដោយ​ព្រៀង​ទុក។ ក្នុង​ឆ្នាំ​ ១៩៩៨ គេ​និយាយ​ថា ស្រីៗ​មិន​មាន​បំណង​ចង់​មាន​កូន ពួក​គេ​ហាក់​ដូចជា​មិន​ដឹង​ថា ខ្លួន​មាន​ផ្ទៃ​ពោះ​ទេ​អំឡុង​ពេល​ជាង​មួយ​ខែ​ដំបូង។

– ការបំបៅ​ដោះ៖ ការសិក្សា​ក្នុង​ឆ្នាំ​២០០២ បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Family Practice បាន​​សនិដ្ឋាន​ថា កូន​កើត​ពី​ម៉ាក់ៗ​មិន​មាន​បំណង​ចង់​មាន​​ផ្ទៃ​ពោះ​ ភាគ​ច្រើនទទួល​​ការ​បំបៅ​ដោះត្រឹម​​រយៈ​ពេល​ខ្លី ឬ​មិន​ទទួល​បាន​ការ​បំ​បៅ​តែ​ម្តង។ មាន​ការ​សិក្សា​មុនៗ​ចំនួន ៣ ចន្លោះ​ឆ្នាំ ១៩៧៨- ២០០២ បាន​​ផ្ដោត​ទៅ​លើ​ប្រធាន​បទ​ដូច​គ្នា ហើយ​ក៏​បាន​បង្ហាញ​​លទ្ធ​ផល​ស្រដៀង​គ្នា​ដែរ។

– ក្មេង​ទទួល​រង​ការ​រំលោភ​បំពាន​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត៖ ក្មេង​ដែល​កើត​មក​ក្នុង​គ្រួសារ​ដែល​ឪពុក​ម្ដាយ​ខ្លួន​​មិន​មាន​ផែន​ការ​យក​កូន ច្រើន​ទទួល​រង​បញ្ហា ដូចជា ខ្វះ​ភាព​កក់​ក្ដៅ​ពី​ឪពុក​ម្ដាយ រង​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ នេះ​បើ​តាម​អ្នក​ស្រាវជ្រាវ​រកឃើញ។ តាម​ការ​សិក្សា​​ផ្សេង​ទៀត​ទៅ​លើ​ស្ត្រីជន​ជាតិ​ហ្វាំងឡង់ ទំនាក់​ទំនង​រវាង​ឪពុក និង​កូន​កើត​ដោយ​មិន​បាន​គ្រោង​ទុក គឺ​មាន​សម្ព័ន្ធ​ភាព​ទន់​ខ្សោយ​គួរ​ឲ្យ​កត់​សម្គាល់ ជាង​កូន​កើត​ដោយ​មាន​គម្រោង​ត្រឹម​ត្រូវ។

អាស្រ័យ​លើ​ការ​ស្រាវជ្រាវ និង​ការ​សន្និដ្ឋាន​ទាំង​នេះ អាច​ជា​ភស្តុតាង​សម្រាប់​ការ​ចុះ​ខ្សោយ​ផ្នែក​លូតលាស់​លើ​រាងកាយ​ និង​បញ្ញា​មិន​ល្អ ក៏​ដូចជា​អ​សមត្ថភាព​ក្នុង​​សង្គម ទៅ​លើ​ក្មេងៗ​កើត​មក​ទាំង​ឪពុកម្ដាយ​ខ្លួន​មក​ពេញ​ចិត្ត​មិន​មាន​កូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូមពិគ្រោះ និង ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Causes and Consequences of Unintended Pregnancy in Developing Countries http://www.popcouncil.org/uploads/pdfs/events/2012ICCR_Askew.pdf  Accessed March 17, 2017

The Effects of Unintended Pregnancy on  Infant, Child, and Parental Health:  A Review of the Literature https://www.jstor.org/stable/20454434?seq=1#page_scan_tab_contents Accessed March 17, 2017

Consequences for Children of Their Birth Planning Status https://www.guttmacher.org/journals/psrh/1995/11/consequences-children-their-birth-planning-status Accessed March 17, 2017

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ Leng Pechsovatey
កែ 30/05/2019
x