ដឹងហើយហាត់ប្រាណ ជួយឲ្យសុខភាពល្អ មិនថាស្ថិតក្នុងវ័យណាក៏ដោយ ពិសេសស្រីៗយើងបើដឹងថាមានផ្ទៃពោះ កុំគេចវេសទៀត គួរហាត់ប្រាណមួយចំនួនជាប្រចាំ ដើម្បីពង្រឹងសាច់ដុំ ទប់ទល់ពេលបេប៊ីក្នុងពោះកាន់តែធំ ទម្ងន់យើងកាន់តែឡើង។ លើសពីនេះ ហាត់ប្រាណពេលពពោះ ជួយឲ្យរាងកាយកាន់តែរឹងមាំ បំបាត់អាការៈឈឺខ្នង ឈាមរត់បានស្រួល និងមានអារម្មណ៍ល្អ។