ថ្មីនេះៗស្ត្រីពពោះជិតសម្រាលម្នាក់បានស្លាប់ទាំងម្តាយទាំងកូនយ៉ាងអាណោចអាធ័ម ដោយសារតែឡើងសម្ពាធឈាមខ្ពស់ខ្លាំងពេក បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតមិនទាន់ពេល។
ថ្មីនេះៗស្ត្រីពពោះជិតសម្រាលម្នាក់បានស្លាប់ទាំងម្តាយទាំងកូនយ៉ាងអាណោចអាធ័ម ដោយសារតែឡើងសម្ពាធឈាមខ្ពស់ខ្លាំងពេក បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតមិនទាន់ពេល។
ហេតុអ្វីបានឡើងឈាមអាចសម្លាប់ទាំងកូនទាំងម្តាយ? តើត្រូវធ្វើដូចម្តេចបើម៉ាក់ៗមានជំងឺលើសឈាម?
ការលើសសម្ពាធឈាមខ្ពស់អំឡុងពេលពពោះ ដែលគេតែងចំណាំហៅថា ជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើងនោះ បណ្តាលម៉ាក់ៗលើសជាតិប្រូតេអ៊ីន (មានជាតិប្រៃក្នុងទឹកនោម) ឬក៏ម៉ាក់ៗមានជំងឺលើសឈាមស្រាប់។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ភាគច្រើនកើតឡើងនៅពេលគភ៌អាយុចាប់ពី ២០ សប្តាហ៍ឡើងទៅ និងច្រើនកើតលើស្រីៗដែលធាត់ខ្លាំង ចូលចិត្តញ៉ាំប្រៃ-សាច់ច្រើន ធ្លាប់មានជំងឺក្រឡាភ្លើងពីមុនមក ស្រីៗពពោះកូនភ្លោះ មានជំងឺលើសឈាម មានបញ្ហាតម្រងនោម ស្រីៗមានជំងឺទឹកនោមផ្អែម។
១- រោគសញ្ញាជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង
– ស្រវាំងភ្នែក
– ឈឺក្បាលខ្លាំង
– ឈឺចុងដង្ហើម និងឆ្អឹងជំនី
– ក្អួតចង្អោរ
– ចុកពោះ
– ហើមដៃជើង មុខ ឬហើមពេញទាំងខ្លួន
– ប្រកាច់។
២- ផលប៉ះពាល់នៃជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង
ម៉ាក់ៗកើតជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង មិនត្រឹមប៉ះពាល់ដល់សុខភាពខ្លួនឯងនោះទេ កូនក្នុងពោះក៏គ្រោះថ្នាក់ដូចគ្នា។ ស្រីៗមានផ្ទៃពោះអាចខូចតម្រងនោម មុខងារថ្លើមថយចុះ គ្រប់ឈាម (ប្លាកែតធ្លាក់ចុះ) ដាច់សរសៃឈាមក្នុងខួរក្បាល បែកគ្រាប់ឈាមប្រកាច់ ឬស្លាប់ភ្លាមៗទាំងម្តាយ និងកូន បើសិនជាទៅជួបគ្រូពេទ្យមិនទាន់ពេល។ ចំណែកកូនក្នុងពោះវិញអាចលូតលាស់ខុសប្រក្រតី មានបញ្ហាផ្លូវដង្ហើម កើតមិនគ្រប់ខែ ឬស្លាប់ក្នុងពោះ។
៣- វិធីការពារជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង
មានវិធីជាច្រើនដែលស្រីៗគ្នាយើងអាចបង្ការមិនឲ្យកើតជំងឺក្រឡាភ្លើងអំឡុងពពោះ ទោះបីម៉ាក់ៗ មានជំងឺលើសឈាមតាំងពីមុនមានអាអូនក្តី។
– មិនត្រូវញ៉ាំប្រៃ ឬសាច់ច្រើនពេក
– គ្រប់គ្រងទម្ងន់ មិនធាត់ខ្លាំងពេក
– វាស់សម្ពាធឈាមឲ្យបានទៀងទាត់
– តាមដានសុខភាព និងពិនិត្យជាតិប្រៃក្នុងនោមរៀងរាល់ខែ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕