home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

សម្រាល​កូន​រួច​ ម៉ាក់ៗកុំ​ចង់បានរាងស្អាតដោយតមអាហារ ប៉ះពាល់​ទាំងម្តាយទាំងកូន

សម្រាល​កូន​រួច​ ម៉ាក់ៗកុំ​ចង់បានរាងស្អាតដោយតមអាហារ ប៉ះពាល់​ទាំងម្តាយទាំងកូន

មាន​ម៉ាក់​ៗ​មិន​តិច​​នាក់នោះ​ទេ ដែល​សម្រាល​កូន​ហើយ ចង់​បាន​រាង​ស្អាត​ដូច​ដើម​វិញ ព្រោះ​ពេល​សម្រាល​​រួច គឺ​នៅ​តែធាត់​ដដែល។ ដូចនេះ​ហើយ​មាន​អ្នក​ខ្លះ​ព្យាយាម​សម្រក​ទម្ងន់​ដោយ​តម​អាហារ ឬ​ប្រើថ្នាំ​ក៏​មាន។

ចំពោះ​បញ្ហា​សម្រក​ទម្ងន់​ពេល​សម្រាល​កូន​រួច​នេះ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ការ​ព្យាយាម​សម្រក​ទម្ងន់​ទាំង​កូន​នៅ​បៅដោះ គឺ​ប៉ះពាល់​ទាំង​កូន និង​ម្ដាយ​ដូចជា៖

១- ផល​ប៉ះពាល់​ចំពោះ​កូន

អ្នក​គ្រូពេទ្យ​បាន​ទទូច​ឲ្យ​ម៉ាក់​ៗ​បំបៅ​ដោះ​កូន សូម​កុំ​តម​ចំណី​អាហារ ព្រោះ​កាលណា​តម គឺ​ខ្វះ​សារធាតុ​ចិញ្ចឹម​ទៅ​ដល់​ទារក​ហើយ។ ដោយសារ​ស្រ្តី​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ ត្រូវការ​ថាមពល​ច្រើន​ជាង​ស្ត្រី​មិន​បំបៅ​ដោះ ដោយត្រូវការ​ពី ២.០០០-២.៥០០ កាឡូរី/ថ្ងៃ​បន្ថែម។ ដូចនេះ​ក្នុង​ករណី​​ម៉ាក់ៗ​បន្ថយ​ការ​ញ៉ាំ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ទឹកដោះ ដែល​ផ្ដល់​ទៅ​ដល់​កូន នឹងខ្វះខាត ​ប៉ះពាល់​ដល់​ការ​រីក​លូតលាស់​ទារក។

អត្ថបទពាក់ព័ន្ធ៖ ទោះឈឺចាប់បន្តិច តែស្រីៗសម្រាលកូនដោយធម្មជាតិ មាន​ផល​ល្អ​ខ្លាំងណាស់

សម្រាលកូនរួចសម្រកទម្ងន់Hello_គ្រូពេទ្យ

២- ផល​ប៉ះពាល់​ចំពោះ​ម្តាយ

ម៉ាក់​ៗ​ដែល​ព្យាយាម​តម​អាហារ អាច​មាន​ជំងឺ​ស្លេកស្លាំង ព្រោះ​ខ្លួន​កាន់តែ​តម ហើយ​កូន​កាន់តែ​ក្រេបជញ្ជក់ទឹកដោះ​​អស់​ពី​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ចូលចិត្ត​បង្អត់​ខ្លួនឯង ព្រោះ​ចង់​ស្គម​កាន់តែ​លឿន​អាច​មាន​បញ្ហា​កង្វះ​ជីវជាតិ និង​ធ្វើឲ្យ​ខ្លួនពិបាក​ទប់ទល់​នឹង​ជំងឺ​ផ្សេង​ៗ​ អាច​ឈឺ​ញឹក និង​បញ្ហា​ជាច្រើន​ដទៃ​ទៀត។

សម្រាប់​ថ្នាំសម្រកទម្ងន់​វិញ អ្នកគ្រូ​ពេទ្យ ហួរ ដានេ ថា​គួរតែ​ចៀសវាង ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​ទាំង​ម្ដាយ និង​កូន។ ដំណោះស្រាយ​សម្រាប់​ម៉ាក់​ៗ​ចង់​ស្គម ដោយ​មិន​បាច់​តម គឺ​ហាត់​ប្រាណ​ជា​ប្រចាំ ឬ​ហាត់​យូហ្កា រាំ ហែល​ទឹក និង​ត្រូវ​ញ៉ាំ​បន្លែ​ផ្លែឈើ ជាពិសេស​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 10/07/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត