home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ផឹកទឹកក្រូចគ្មានជាតិស្ករ នាំឲ្យកូនកើតអត់គ្រប់ខែ?

ផឹកទឹកក្រូចគ្មានជាតិស្ករ នាំឲ្យកូនកើតអត់គ្រប់ខែ?

បច្ចុប្បន្ន ពិសេស​ស្រីៗ ដោយសារ​ចង់សម្រក​ទម្ងន់ បាន​សម្រេច​ចិត្តជ្រើស​យក​ភេសជ្ជៈ​គ្មាន​ជាតិស្ករមក​ញ៉ាំ ប៉ុន្តែ​ត្រូវ​ដឹង​ថា ដើម្បី​រក្សា​រាង ជ្រើស​យក​ទឹ​កក្រូច​គ្មាន​ជាតិ​ស្ករទាំងនោះ (Diet Sodas) គឺ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ច្រើនណាស់ ពិសេស​មានការ​អះអាង​ថា ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ជាមានទំនាក់​ទំនង​ជាមួយ ករណី​កូនកើតមិន​គ្រប់​ខែទៀតផង។ “Hello គ្រូពេទ្យ” នឹងពន្យល់​ក្នុង​អត្ថបទ​​នេះ តើទឹកក្រូចគ្មានជាតិស្ករ​ អាច​នាំ​ឲ្យ​កើត​កូន​មិន​គ្រប់​ខែ​ ឬយ៉ាង​ណា?។

១- អ្វី​ទៅ​ជាបញ្ហា​កូនកើត​មិន​គ្រប់​ខែ?

​កើត​កូន​មិន​គ្រប់​ខែ ឬ​ការ​សម្រាល​កូន​មុន​សប្ដាហ៍​ទី ៣៧ នៃ​ការព​ពោះ​ គឺ​ជា​ផល​វិបាកធ្ងន់ធ្ងរ​មួយ​ ក្នុង​ចំណោម​ផល​វិបាក​ទាំង​អស់​នៃ​ការ​មានផ្ទៃ​ពោះ​ ព្រោះ​បើ​កូន​កើត​មិន​គ្រប់ខែ អាច​ប្រឈម​មុខ​ជាមួយ​បញ្ហា​សុខ​ភាព​នា​ពេល​អនាគត​ អាច​នឹង​ត្រូវ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ ​ដើម្បី​ព្យាបាល។ ទារកកើត​មុន​ខែ ក៏​ប្រឈម​មាន​បញ្ហា​ខួរ​ក្បាល បញ្ហា​ប្រដាប់​រំលាយ​អាហារ បញ្ហា​ផ្លូវ​ដង្ហើម និង​ថែម​ទាំង​អាច​ស្លាប់ អំឡុង​ពេល​​ប៉ុន្មាន​ថ្ងៃ​ដំបូង ក្រោយ​សម្រាល។

២- លទ្ធផល​​សិក្សា និង​គំនិត​ផ្ទុយ​គ្នា

– លទ្ធ​ផល៖ មាន​ការ​ស្រាវ​ជ្រាវ​មួយ​ ​ចេញ​ផ្សាយ​អំឡុង​ខែ​ កញ្ញា ឆ្នាំ ២០១៨ លើ​​ទស្សនាវដ្តី​អាមេរិក American Journal of Clinical Nutrition ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​​ស្រាវ​ជ្រាវ​ជន​ជាតិ​ដាណឺម៉ាក។ ការសិក្សា​រក​ឃើញ​ថា ស្រីៗ​​មាន​ផ្ទៃ​ពោះ ​បាន​ផឹក​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ទោះ​មាន​ ឬគ្មានជាតិ​កាបូន​ណាត​) សុទ្ធ​តែ​អាច​ ប្រឈម​ហានិភ័យ​​កូនកើត​​មិន​គ្រប់​ខែ ហើយ​បើ​​ផឹក​ភេសជ្ជៈ​ជាតិ​ផ្អែម​កាន់​តែ​ច្រើន នោះ​ ​ហានិភ័យ​កើត​កូន​មិន​គ្រប់​ខែ​កាន់​តែ​ខ្ពស់ថែមទៀត។ ផឹកភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ (Diet Sodas) ១ ដង/​ថ្ងៃ ​អាច​ធ្វើ​ឲ្យ​កើត​ហានិភ័យ​ដល់​ទៅ ៣៨% ​កើត​កូន​មុន​ខែ ខណៈអត្រា​ប្រឈម​នឹង​កើន​ដល់ ៨០% បើ​ស្រីពពោះ​ផឹកទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ ៤ ដង/ថ្ងៃ។

យ៉ាងណា ការ​ស្រាវ​ជ្រាវ​មិន​បាន​ផ្តល់​ព័ត៌​មាន​លម្អិត ​លើ​សារធាតុ​ផ្អែម​សិប្បនិម្មិត​ណា​មួយ​ឡើយ​ ដោយ​ពួក​គេ​បាន​និយាយ​ថា ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម ​នឹង​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន។ ប៉ុន្តែ​ផលិត​ផល​​ភេសជ្ជៈ​មាន​ជាតិសិប្បនិម្មិត ​ដូច​ជាជាតិ Aspartame (NutraSweet) និង Acesulfame Potassium (Sunnet) សុទ្ធ​តែ​អាច​រួម​ចំណែក​ដល់​ការ​កើត​កូន​មិន​គ្រប់​ខែ​បាន។

– ការ​សន្និដ្ឋាន​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ៖ អ្នក​ស្រាវ​ជ្រាវក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​កើត​កូន​មិន​គ្រប់​ខែ ជា​មួយ​នឹង​ភេសជ្ជៈ​​មាន​ជាតិ​ផ្អែមសប្បនិម្មិតក៏​ពិត​មែន ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​នៅ​តែ​គ្មាន​ភស្តុតាង ​ផ្សារ​ភ្ជាប់ទំនាក់​ទំនងរ​វាង ករណី​សម្រាល​កូន​មិន​គ្រប់​ខែ និង​ភេសជ្ជៈ​មានផ្អែមធម្មតា​នោះ​ដែរ។ លោក Thorhallur I. Halldorsson អ្នក​ដឹក​នាំ​ក្នុង​ការ​ស្រាវ​ជ្រាវ ​នៃ​មជ្ឈមណ្ឌល​ទារក នៅ​ឯវិទ្យាស្ថាន Statens Serum Institute ​ទី​ក្រុង Copenhagen ប្រទេស​ដាណឺម៉ាក បាន​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ដើម្បី​គាំទ្រ​នូវ​គំនិត​ក្រុម​ការងារ​លើ។

ទោះ​ជា​យ៉ាង​ណា​ សម្រាប់ស្រី​មាន​ផ្ទៃ​ពោះ​ ត្រូវ​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ និង​ចៀស​វាង​ភេសជ្ជៈ និង​ចំណី​អាហារ​ដែល​គ្មាន​សារធាតុ​ចិញ្ចឹមគ្រប់​គ្រាន់។

អត្ថបទពាក់ព័ន្ធ៖

  • ផឹកទឹក​ក្រូចគ្មាន​ជាតិ​ស្ករ​ កុំឲ្យ​ឡើង​គីឡូ ប្រយ័ត្ន​ចូលដើម!
  • ប្រយ័ត្ន​អាហារ ៦ មុខនេះបន្តិចទៅ! ព្រោះអាច​ប៉ះពាល់​​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ

– សេចក្តី​សន្និដ្ឋាន​នៃ​សមាគម​ភេសជ្ជៈ​អាមេរិក៖ បណ្ឌិត Maureen Storey (Ph.D) មក​ពី​សមាគម​ភេសជ្ជៈ​អាមេរិល បានបង្ហាញ​ក្តី​បារម្ភ​ ពី​ការ​រីក​រាល​ដាល​ព័ត៌មាន​ដែល​ខុស មិន​មាន​ភស្តុតាង​ច្បាស់​លាស់ ដោយ​លោក​​ស្រី ​បាន​ចោទ​ប្រកាន់​លើ​ការ​ស្រាវ​ជ្រាវមិន​មាន​ការ​វិវត្ត​ និង​គ្មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់ ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ការ​ទំទាក់​ទំនង​រវាងទឹក​ក្រូចគ្មាន​ជាតិ​ស្ករ (Diet Soda) ​នាំ​ឲ្យ​មាន​បញ្ហា​កើត​កូនមិន​គ្រប់​ខែ បែរ​ជាបង្ក​ឲ្យ​ស្រីៗ​កំពុង​មាន​ផ្ទៃ​កើន​ការ​បារម្ភ ទៅ​លើ​បញ្ហា​មិន​ចាំបាច់​ទៅវិញ។

– ទស្សនៈ​ពលរដ្ឋអាមេរិក​លើ​អាហា​រូបត្ថម្ភ៖ បណ្ឌិត Shelley McGuire (Ph.D.) ​សមាគម​អាមេរិក​សម្រាប់​អាហា​រូបត្ថម្ភ ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ពី​ប្រយោជន៍​សម្រាប់​ស្រីៗ​ ត្រូវ​ការ​អ្នក​ថែ​ទាំសុខភាព​ ថែរាង គឺ​​ផឹក​ទឹក​ផ្លែ​ឈើ​ធម្ម​ជាតិ និង​ទឹក​សុទ្ធ ជំនួស​ទឹកក្រូច​គ្មាន​ជាតិ​ស្ការ​ជា​បណ្តោះ​អាសន្ន រហូត​ទាល់​តែ​មាន​ភ័ស្តុ​តាង​ច្រើន​ទៀត អាច​បង្ហាញ​ថា ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ ពិត​ជា​អាច​ធ្វើ​ឲ្យ​មាន​ការ​សម្រាល​កូន​មិន​គ្រប់​ខែមែន​នោះ។

ទោះ​ជា​ខាង​វិទ្យាសាស្រ្ត​មិន​បាន​បង្ហាញច្បាស់​ក៏​ដោយ ស្រីៗ​​គួរចៀស​​វាង​អាហារ​ដែល​គ្មាន​សារធាតុ​បំប៉ន និង​ភេសជ្ជៈ​មិន​ចាំ​បាច់​មួយ​ចំនួន ដើម្បី​ធានា​ដល់​សុខ​ភាពទាំងម្តាយ និង​ទារក ក៏​ដូច​ជា​គុណ​ភាព​​សម្រាល​កូនដោយ​សុវត្ថិភាព​ទៀត​ផង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Study: Diet Sodas May Raise Risk of Preterm Delivery. http://www.webmd.com/baby/news/20100820/study-diet-sodas-may-raise-risk-preterm-delivery/Accessed April 16, 2017

Diet Soda May Be Linked to Preterm Birth. http://www.womenshealthcaretopics.com/DietSodaPretermDelivery.html/ Accessed April 16, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 15/07/2019
ត្រួតពិនិត្យដោយ គឹម កាណែល