home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត

ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត

ក្រោយ​សម្រាល បើ​ម៉ាក់ៗ​មាន​ធ្លាក់​ឈាម​មិន​ឈប់​នោះ ជា​សញ្ញា​គ្រោះថ្នាក់ វា​អាច​បណ្តាល​មក​ពី​ការ​រហែក​ទ្វារមាស ឬ​ដោយសារ​សំណល់​សុក​នៅ​ក្នុង​ស្បូន ដែល​គ្រូពេទ្យ​សម្អាត​មិន​អស់។

គេ​បែង​ចែក​កម្រិត​នៃ​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល ជា ៤ កម្រិត ពី​តិច ទៅ​ច្រើន ដែល​កម្រិត​ទាំង​នោះ​សុទ្ធ​តែ​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ម្តាយ ធ្វើឲ្យវិលមុខ ខ្សោយ ក្អួតចង្អោរ សន្លប់ ឈាន​បង្ករោគ ប៉ះពាល់​ដល់​ការ​មាន​កូន​លើក​ក្រោយ ឬ​ក៏​ធ្លាក់ឈាម​ធ្ងន់ធ្ងរ​ឈាន​ដល់​ស្លាប់។ នេះ​​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ។

១- ១.០០០ មិល្លីលីត្រ ស្មើនឹង១៥%

បង្កឲ្យឈឺក្បាល ញ័រទ្រូង ផ្លាស់ប្តូរសម្ពាធឈាមតិចតួច។

២- ១.៥០០ មិល្លីលីត្រ ស្មើនឹង ២០-២៥%

បង្ក​ឲ្យ​បេះដូង​លោត​ញាប់ ហត់ បែក​ញើស សម្ពាធ​ឈាម​ចុះ​ទាប ជីពចរ​ចុះ​ខ្សោយ។

៣- ២.០០០ មិល្លីលីត្រ ស្មើនឹង ៣០-៣៥%

បង្ក​ឲ្យ​បេះដូង​លោត​ញាប់​ខ្លាំង ឡេះឡះ ស្លេកស្លាំង ត្រជាក់​ចុងដៃ​ចុង​ជើង និង​សម្ពាធឈាមចុះ​ទាប​ខ្លាំង​។

៤- ២.៥០០ មិល្លីលីត្រ ឬច្រើនជាងនេះ ស្មើនឹង ៤០%

បង្ក​ឲ្យ​ស្ហុក ត្រដរ​​ខ្យល់ ទឹកនោម​តិច ឬ​គ្មាន​ទឹកនោម​ ដែលអាច​ឈាន​ដល់​ការ​ស្លាប់​បាត់​បង់​ជីវិត។

អត្ថបទពាក់ព័ន្ធ៖

ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល កើត​មាន​ឡើង​រយៈពេល ២សប្តាហ៍​ក្រោយ​សម្រាល តែ​ទោះ​ជា​ម៉ាក់ ធ្លាក់​ឈាម​ក្នុង​កម្រិត​ណា​ក៏​ដោយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​រក​រោគ​វិនិច្ឆ័យ​ទាន់​ពេល អាច​ជួយ​សង្គ្រោះ​ជីវិត​យើង​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 17/07/2019
x