home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

សម្ពាធឈាមទាបពេលពពោះ គ្រោះថ្នាក់អត់? ធ្វើម៉េចកុំឲ្យ​ចុះទាបខ្លាំង?

សម្ពាធឈាមទាបពេលពពោះ គ្រោះថ្នាក់អត់? ធ្វើម៉េចកុំឲ្យ​ចុះទាបខ្លាំង?

អំឡុង​ពេល​ពពោះ ស្រីៗ​គ្នា​យើង ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ជាច្រើន​ ដើម្បីជួយ​រាង​កាយ​មាន​លំដឹង ​អាចទ្រទ្រង់​សុខភាព​ទាំង​យើងផ្ទាល់​ ក៏ដូចគភ៌​ក្នុង​ផ្ទៃ។ នៅ​ពេល​សារធាតុ​ចិញ្ចឹម​ក្នុង​រាង​កាយ​គ្មាន​តុល្យភាព ទោះ​លើស ឬ​ខ្វះ សុទ្ធ​តែ​អាច​បង្ក​ឲ្យ​ស្រីៗ​ពពោះ មាន​បញ្ហា​ច្រើន សម្ពាធឈាម ងាយ​នឹង​ប្រែ​ប្រួល​ណាស់ អាច​បង្ក​ផល​វិបាក​ និង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទៀត​ផង។ អត្ថបទ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​រក្សា​សម្ពាធ​ឈាម​កុំ​ឲ្យ​ចុះ​ខ្លាំង​អំឡុង​ពេល​ពពោះ។

១- ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​ចុះ​សម្ពាធ​ឈាម?

វិធី​ដែល​ល្អ​បំផុត​នោះ ដើម្បី​ដឹង​ថា​សម្ពាធ​ឈាម​យើង​ធ្លាក់​ចុះ​អំឡុង​ពេល​ពពោះ ត្រូវ​ប្រើ​​ពិនិត្យ​ដោយ​ឧបករណ៍​វាស់​សម្ពាធ​ឈាម។ ការ​វាស់​សម្ពាធឈាម ងាយស្រួល ​ក៏​អាច​ធ្វើ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯ​ង​បាន​ដែរ។ ធម្មតា​ ចំពោះ​គ្នា​យើង​​សុខភាព​ល្អ​ នោះសម្ពាធ​ឈាម​នឹង​ទាប​ជាង ១២០ មិលី្លម៉ែត្រ​បារត ៨០​ មិលី្លម៉ែត្រ​បារត (១២០/៨០mmHg)។ តែ​​សម្ពាធ​ឈាម​ចុះ​មក​ស្មើ ​ឬ​ទាប​ជាង ៩០/៦០ មិល្លីមែត្រ​បារត មាន​ន័យ​ថា​សម្ពាធ​ឈាមចុះ​ទាប​ហើយ។

២- មូលហេតុចុះ​សម្ពាធ​ឈាម​ពេល​ពពោះ

ចុះ​សម្ពាធ​ឈាម កើតមាន​ញឹកញាប់ ​ងាយ​នឹង​ដឹង​មុន នៅ​ពេលស្រីៗពពោះអំឡុង​​ត្រី​មាស​ទី ១ និង​ត្រី​មាស​ទី​ ២។ ច្រើន​កើត​មាន​នៅ​ពេល​រាងកាយ​ចាប់​ផ្តើម​បញ្ចេញ​អ័រម៉ូន​លើស​ធម្មតា​ ដូច​ជា ប្រូហ្គេសស្តេរ៉ូន ​ទៅ​បន្ធូរ​ និង​ពង្រីក​ជញ្ជាំង​សរសៃ​ឈាម ធ្វើ​អោយ​កូន​ក្នុង​ផ្ទៃ​ ងាយ​នឹង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ និង​ទទួល​បាន​អុកស៊ីហ្សែន ​និង​សារធាតុ​ផ្សេងៗ​ពី​ឈាម​ម្តាយ។

ធ្លាក់​ចុះ​សម្ពាធ​ឈាម ក៏​អាច​បណ្តាល​មក​ពី​ជំងឺ​ស្លេក​ស្លាំង ដោយសារ​ខ្វះ​វីតាមីន B9 B12 ឬ​ដោយ​សារ​​ប្រតិកម្ម​នឹង​អ្វី​មួយអំឡុង​ពេល​ពពោះ។ ក្នុង​ករណី​មួយ​ចំនួន ​អាច​ជា​សញ្ញាផល​វិបាក​នៃ​ការ​ពពោះ ពោល​ជំងឺបម្រុងក្រឡា​ភ្លើង។ ដោយ​ហេតុ​នេះ​ហើយ មិន​ថា​វាជា​រឿង​ធម្មតា​ ឬ​យ៉ាង​ណា​ទេ ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ប្រាកដ​ថា សុខភាព​យើង​​មិន​មាន​បញ្ហា​អី​នោះ​ទេ។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- សម្ពាធ​ឈាម​ចុះ​ទាប​ពេល​ពពោះ​គួរ​ឲ្យ​បារម្ភ​អត់?

ជា​ទូទៅ បញ្ហាចុះ​សម្ពាធ​ឈាម​ មិន​សូវ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ ព្រោះ​សម្ពាធ​ឈាម​កាន់​តែ​ទាប យើងប្រឈមបញ្ហា​​គាំង​បេះដូង​កាន់​តែ​ទាប។ ដោយ​សារ​រាងកាយ​មនុស្ស​យើង​ម្នាក់​ៗ​ខុសគ្នា ដូច​នេះ ​យើង​មិន​កំណត់​ថា​សម្ពាធ​ឈាម​ទាប​កម្រិត​ណា​ មាន​គ្រោះ​ថ្នាក់​នោះ​ទេ​។ ការ​ចុះ​សម្ពាធ​ឈាម អាច​​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់បាន​ គឺ​នៅ​ពេល​មាន​លេចចេញសញ្ញា​ដូច​ខាង​ក្រោម៖

– វិល​មុខ​
– ចង្អោរ
– ស្រវាំង​ភ្នែក មើល​មិន​ច្បាស់
– ដក​ដង្ហើម​ខុស​ធម្មតា (ដង្ហើម​ខ្លី ឬ​ញាប់​ជាង​ធម្មតា)
– ផ្តោត​អារម្មណ៍មិន​បាន
– អស់​កម្លាំង
– ត្រជាក់ ស្លេក និង​ស្បែក​បែកស្រកា (ដូចស្រកា​ត្រី​ខ្ជឹង)

នៅ​ត្រី​មាស​ចុង​ក្រោយនៃ​ការ​ពពោះ ជា​ធម្មតា ​សម្ពាធ​ឈាម​​នឹង​ត្រឡប់​មក​ធម្មតា​វិញ ដូចមុន​ពពោះ​​ដោយ​ខ្លួន​ឯង។ តែ​បើ​សម្ពាធ​ឈាម នៅ​បន្ត​ទាប​ទៀត​ពេល​សម្រាល គ្នា​យើង​នឹង​ត្រូវ​ចាក់​ថ្នាំ​តាម​ខួរ​ឆ្អឹង​ ដោយ​មាន​ការ​តាម​ដាន​យ៉ាង​ម៉ត់ចត់។

៤- វិធី​ចៀសវាង​បញ្ហា​​ចុះ​សម្ពាធ​ឈាម

– ផឹកទឹក​ឲ្យ​គ្រប់​គ្រាន់។
– ញ៉ាំ​អាហារ​ល្អ​​សម្រាប់​សុខភាព សម្បូរវីតាមីន​ B9 (អាស៊ីដហ្វូលិក) និ​ង B12 និង​មាន​ការ​ណែនាំឲ្យ​​ប្រើ​អាហារ​បំប៉ន​មុន​សម្រាល​ផង​ដែរ។
– គេង​បែរ​ទៅ​​ចំហៀងខាងឆ្វេង ប្រសើរជាង​គេ​ផ្ងារ​។
– សម្រាក​ឲ្យ​បាន​ច្រើន​ពេល​ហត់​អស់​កម្លាំង ហើយ​ក្រោ​ក​អង្គុយ ​ឬ​ឈរ​យឺតៗ។
– អាច​ថែម​អំបិល​ក្នុង​អាហារ ឬ​ញ៉ាំ​ប្រៃៗ តែ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​សិន​ មុន​នឹង​ប្រើ​វិធី​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Low Blood Pressure – When Blood Pressure Is Too Low. http://www.heart.org/HEARTORG/Conditions/HighBloodPressure/AboutHighBloodPressure/Low-Blood-Pressure_UCM_301785_Article.jsp#.WHIxsXyg_IU. Accessed January 8, 2017.

Low blood pressure in pregnancy. http://www.bounty.com/pregnancy-and-birth/pregnancy/pregnancy-other-conditions/low-blood-pressure-in-pregnancy. Accessed January 8, 2017.

-Low Blood Pressure During Pregnancy. http://www.newhealthadvisor.com/Low-Blood-Pressure-During-Pregnancy.html. Accessed January 8, 2017.

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ Chamnan Amrith នៅ 23/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x