home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ឧស្សាហ៍តូចចិត្ត យំសោកបោកខ្លួនពេលពពោះ អាចសាកតិចនិកនេះបាន!

ឧស្សាហ៍តូចចិត្ត យំសោកបោកខ្លួនពេលពពោះ អាចសាកតិចនិកនេះបាន!

អារម្មណ៍​ពេល​ពពោះ ប្រែ​ប្រួល​គ្រប់​ពេល ពេល​ខ្លះ​កំពុង​សើច​សុខៗ ស្រាប់​តែ​ចង់​យំ​ភ្លាម ឬយំ​តែ​ម្តង​ក៏​មាន។ ដោយ​សារ​បម្រែ​បម្រួល​អ័រម៉ូន ស្រីៗ​ពពោះ អាច​ឆេវ​ឆាវ​ខ្លាំង ពេល​គិត​អី​ភ្លាម តូច​ចិត្ត​ភ្លាម ពិសេស​បើ​ប្តី​ធ្វើ​អ្វី​មិន​ត្រូវ កាន់តែ​ខឹង។ បើ​ធ្លាប់បញ្ហានេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិច​និក ជួយ​ដោះ​ស្រាយ​កុំ​ឲ្យ​ងាយប៉ះពាល់អារម្មណ៍ខ្លាំង ពេល​ពពោះ​។

១- ម៉េច​​បានស្រី​ៗព​ពោះ​យំ​ច្រើនបែបនេះ?

ការ​ផ្លាស់ប្ដូរ​កម្រិត​អ័រម៉ូន​ញឹកញាប់ ​ជា​មូល​ហេតុ​នាំ​ឲ្យស្រីៗ​មាន​អារម្មណ៍​ប្រែ​ប្រួល​។ អំឡុង​ពេល​ពពោះ ម៉ាក់ៗអាច​នឹង​យំ​នៅ​ពេលណា​មួយ​ ទាំង​​គ្មាន​មូល​ហេតុ​អ្វី​ទាំង​អស់។ បម្រែ​បម្រួល​អ័រម៉ូន ធ្វើ​ឲ្យយើង​ដែល​​មាន​បញ្ហា​ទាំង​នេះ ​សឹង​តែ​នឹង​មានបញ្ហា​​សតិ​អារម្មណ៍ និង​ជំងឺ​​ផ្លូវ​ចិត្តទៀត​ផង។ ពេល​មាន​កូន កម្រិត​អ័រម៉ូន អឺស្ត្រូហ្សែន (Estrogen) និងប្រូហ្គេសស្តេរ៉ូន (Progesterone) កើន​ឡើង​ច្រើននៅ​ក្នុង​ឈាម ដើម្បី​ជួយ​​រាង​កាយ​​ត្រៀម​ ឬ​ទ្រ​ទ្រង់​ការ​​ពពោះ។ ប៉ុន្តែ​ ផ្លូវ​អារម្មណ៍​យើង ក៏​នឹង​ប៉ះពាល់​ដោយ​សារ​ការ​ផ្លាស់​ប្ដូរ​នេះ​ដូច​គ្នា ធ្វើ​ឲ្យ​យើង​ឧស្សាហ៍​​អារម្មណ៍​ទុក្ខសោក ឬ​ងាយ​​មួម៉ៅ។ ទោះ​យ៉ាង​នេះ​ក្ដី ការ​ប្រែ​ប្រួល​អ័រម៉ូន មិន​មែន​ជា​មូលហេតុ​តែ​មួយ​ ​នាំ​ឲ្យ​មាន​បញ្ហា​នេះ​ទេ ព្រោះ​នៅ​កត្តា​ជា​ច្រើន​​ទៀត​ កើត​មាន​ក្នុង​ជីវិតយើង អាច​​ធ្វើ​ឲ្យយើង​​យំ​ដូច​គ្នា។

បញ្ហា​យំសោក​នេះ​ នឹង​កើត​ឡើង​ច្រើន​បំផុត​អំឡុងត្រី​មាស​ដំបូង​នៃ​ការ​ពពោះ។ យ៉ាង​ណា ករណី​ខ្លះ ការ​យំសោក អាច​កើត​ឡើង​គ្រប់​ពេល យើង​​អាច​នឹង​សប្បាយ​ត្រឹម​តែ​មួយ​នាទី បន្ទាប់​មក ​ក៏​មាន​អារម្មណ៍​មិន​ល្អ ប្រែ​ទៅ​ជា​យំ​សោក​ភ្លាមៗ​ក៏មាន។ យើង​អាច​យំ​ដោយ​សារ​តែ​បញ្ហា​បាក់​ទឹក​ចិត្ត និងហត់​​នឿយ​រឿង​ពពោះតែ​ម្តង។

​យំសោកបោក​ប្រាណ ​ក៏​អាច​បណ្ដាល​មក​បញ្ហា​​គេង​មិន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​មិន​ល្អ ​និង​ស្ត្រេសខ្លាំង ព្រោះ​រាង​កាយ​​មិន​អាច​ធ្វើ​ឲ្យ​យើង​​គេង​លក់បាន​ស្កប់ស្កល់។

អត្ថបទ​ពាក់ព័ន្ធ៖

២- ធ្វើ​ម៉េច​ដើម្បី​តាំង​អារម្មណ៍​កុំ​ឲ្យ​យំ​ច្រើន?

ទោះ​បី​ជា​អ័រម៉ូន ​មិន​អាច​គ្រប់​គ្រង​បាន​នៅ​ពេល​ពពោះ នៅ​តែ​មាន​វិធី​ខ្លះ​ ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​នេះ​​បាន​ដែរ ដូចជា៖

គេង៖ ត្រូវ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​ការ​គេង​ អាច​ជួយ​រក្សា​កម្រិត​អ័រម៉ូន​ឲ្យ​មាន​តុល្យភាព​ល្អ។
– សម្រាកឲ្យ​បាន​ច្រើន៖ ត្រូវ​ចំណាយ​ពេល​ខ្លះ ដើម្បី​សម្រាក ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្រឡះ ​ចៀស​កុំ​ឲ្យ​មាន​បញ្ហា​បាក់​​ទឹក​ចិត្ត និង​អស់​កម្លាំង។
– កុំ​​អៀន​ខ្មាសច្រើន៖ កុំ​ខ្មាសអៀន​ស្វែង​រក​ជំនួយ​ពី​អ្នក​ដទៃ​ឲ្យ​សោះ បើ​សិន​ជា​ត្រូវ​ការ ព្រោះ​លាក់​ទុកក្នុង​ចិត្ត​តែ​ម្នាក់​ឯង នឹង​ធ្វើ​ឲ្យ​យើងរំជួល​ចិត្ត​ខ្លាំង។ ហេតុនេះ​ ជម្រើស​ល្អ​បំផុត ​ត្រូវ​ស្វែង​រក​ជំនួយ ដើម្បី​អាច​បន្ធូរ​ភាព​តាន​តឹង​ចេញ​ពី​ក្នុង​ខ្លួន។
– ធ្វើ​អ្វី​មួយ​តាម​ដំណើរ៖ ត្រូវ​ធ្វើ​អ្វី​មួយៗ យឺត​ៗ មិន​ត្រូវ​បង្ខំ ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​ហើយ​ភ្លាម​ៗ​ទេ ត្រូវ​បណ្ដោយ​ឲ្យ​ខ្លួន​យើង ចំណាយ​ពេល​ធ្វើ​តាម​អ្វី ​អាច​ធ្វើ​បាន។ ពេល​សម្រាក ត្រូវ​ធ្វើ​អារម្មណ៍​ឲ្យ​ងាយ​ស្រួល​ មុន​នឹង​សម្រេច​ចិត្ត​អ្វី​មួយ។

​បើ​យើង​​មាន​បញ្ហាយំសោក​ច្រើន​ពេល​ពពោះ និង​បញ្ហាសតិ​អារម្មណ៍​ខ្លាំង ​ពិគ្រោះ​ជាមួយ​ពេទ្យ ព្រោះ​ពេទ្យ ​អាច​ជួយ​ដោះ​ស្រាយ​​បញ្ហា​នេះ​បាន និង​អាច​ណែនាំ​ការ​ព្យាបាល​ដែល​ល្អ​ ដើម្បី​ឲ្យ​ការ​ពពោះយើង​ទទួល​បាន​ភាព​រីក​រាយ ទាំង​ម៉ាក់ៗ ទាំងគភ៌មាន​សុខភាព​ល្អ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

How to deal with crying during pregnancy. https://sg.theasianparent.com/how-to-deal-with-crying-during-pregnancy/ Accessed March 17, 2017.

Mood swings in pregnancy. http://www.babycentre.co.uk/a253/mood-swings-in-pregnancy Accessed March 17, 2017.

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គឹម កាណែល នៅ 20/08/2019
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x