home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

លេបថ្នាំរំលូតហើយកូនមិនធ្លាក់ ពេលកូនកើតមកមានបញ្ហាច្រើនណាស់

លេបថ្នាំរំលូតហើយកូនមិនធ្លាក់ ពេលកូនកើតមកមានបញ្ហាច្រើនណាស់

ប្រសិនបើ​អ្នក​ចង់​រំលូត​កូន​តាម​ចិត្ត​ឯង ដោយ​គ្រាន់តែ​ទៅ​ទិញ​ថ្នាំ​យក​មក​លេប​ គ្មាន​ជំនួយ​និងជំនួបពី​គ្រូពេទ្យ​ជំនាញ​អាច​ប៉ះពាល់​ចំពោះ​សុខភាព​យើងច្រើនដែលអាចឈានដល់គ្រោះថ្នាក់ទៀត​ ហើយ​បើ​ករណី​ខ្លះ​កូន​មិន​ធ្លាក់ នោះ​កូន​កើត​មក​អាច​ជួប​បញ្ហា​ច្រើន​ណាស់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

ការ​រំលូត​ដោយ​ចិត្ត​ឯង​នេះ​ទៀត បើ​ធ្វើ​ទៅ​កូន​មិន​ធ្លាក់​វិញ មាន​ផល​ប៉ះពាល់​ខ្លាំង​ពេលកូន​កើត​មក។ ក្នុង​នោះ​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅរូបនេះ​​បាន​បន្ថែម​ថា កូន​ដែល​រំលូត​ហើយ​មិន​ធ្លាក់​ថ្ងៃ​ក្រោយ​ទៅ​អាច​មាន​បញ្ហា​កូន​កើត​មក​មិន​គ្រប់​លក្ខណៈ ទឹកដក់​ខួរក្បាល អត់លលាដ៍ក្បាល ខ្វះ​អវយវៈ ខ្សោយ​​ប្រាជ្ញា​​ស្មារតី ស្វិតដៃ​ជើង ជាដើម។

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បន្ត​ទៀត​ថា ស្រីៗ​រំលូត​កូន​ដោយ​ខ្លួនឯង បាន​ជោគជ័យ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ កុំ​ឲ្យ​តែ​មាន​ការ​សល់​ទើប​បណ្ដាល​ឲ្យ​ចុកពោះខ្លាំង ធ្លាក់ឈាមច្រើន ឆ្លង​រោគ មាត់ស្បូន រលាក​ស្បូន និង​ប៉ះពាល់​ដល់​សរីរាង្គ​ខាង​ក្នុង។ ដូចនេះ​ហើយបើ​មិនមាន​បំណង​មិន​ចង់​ទុក​កូន គួរតែ​ទៅ​ជួប​ពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា​ថា​គួរតែ​​យក​កូន​ចេញដោយ​វិធី​បែប​ណា។

រំលូតកូនHello_គ្រូពេទ្យ

ទោះ​ជា​រំលូត​កូន​បាន​មែន តែ​ក្នុង​ករណី​ខ្លះ​វា​អាច​បណ្ដាល​ឲ្យ៖

១- ធ្លាក់ឈាម​មក​មិន​ឈប់ ហើយ​ពេល​ខ្លះ​អាច​បណ្ដាល​ឲ្យ​ស្ត្រី​​បាត់បង់​ជីវិត
២- ធ្វើ​ឲ្យ​ស្ត្រី​ស្លេកស្លាំង
៣- មាន​ការបង្កររោគ ​ស្បូន ឬ​មាត់ស្បូន ហេតុ​នេះ​ហើយ​ទើប​អ្នក​ខ្លះ​គ្មាន​កូន​ទៀត
៤- ដំបៅ​រលួយ​ក្នុង​ស្បូន ប្រសិនបើកូនមិនធ្លាក់អស់​ជាដើម។

អត្ថបទ​ពាក់ព័ន្ធស្រីៗ​រំលូត​កូន អាចប៉ះពាល់​ដល់​កូន​ក្រោយៗ ហើយ​​ប្រឈម​កើត​ជំងឺ​ធ្ងន់ៗ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 31/07/2019
x