home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ហេតុផលទាំងនេះហើយ បានជាស្រីៗមួយចំនួនសម្រេចចិត្តរំលូតកូន

ហេតុផលទាំងនេះហើយ បានជាស្រីៗមួយចំនួនសម្រេចចិត្តរំលូតកូន

មាន​ផ្ទៃ​ពោះ ជា​​កាដូ​ពិសេស​មួយ​ក្នុង​ជីវិត​ស្រីៗ​ភាគ​ច្រើន ហើយ​ក៏​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ទទួល​បាន​កាដូ​ពិសេស​នេះ​ដែរ។ ​ស្រីៗ​មួយ​ចំនួន អាចមាន​ផ្ទៃ​ពោះ​ទាំង​មិន​ចង់​បាន ឬ​ស្ថិត​ក្រោម​ហេតុ​ផល​ផ្សេងៗ ​ជា​ហេតុ​នាំ​ឲ្យ​សម្រេចចិត្ត​រំលូត បើ​ទោះ​ជា​ដឹង​ថា​ រង​ផល​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ពី​សម្រេច​ចិត្ត​នេះ​ក្តី។ អត្ថបទ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ហេតុផល​មួយ​ចំនួន នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្តរបស់​ស្រីៗ ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។

១- បញ្ហា​លុយ​កាក់

ហេតុផល​នេះ ស្តាប់ទៅ ស្ទើរ​តែ​មិន​អាច​ទទួល​យក​បានឡើយ។ តែ​បើ​យើង គិត​​ទៅ​ដល់​ការ​ចិញ្ចឹម​កូន ជា​មួយ​ជីវភាព​ក្រ​ខ្សត់​វិញ ក៏​​ជា​ការ​ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ ចំពោះ​ទាំង​ម៉ាក់ៗ ទាំង​កូន។ ​នេះ​ហើយ​ ទើង​ស្រីៗ​មួយ​ចំនួន ដែល​មាន​ជីវភាព​​ក្រី​ក្រ​ ​សម្រេច​ចិត្ត​​រំលូតកូន ដើម្បី​ចៀស​វាង​ស្ថាន​ភាព​នេះ។

២- ជ្រុល​ជ្រួសខ្លួន​ក្នុង​​វ័យ​ជំទង់

ដោយ​សារ​មូលហេតុ​មួយ​ចំនួន ​ដូច​ជា​ការ​ខ្វះ​ការ​យល់​ដឹង​ពី​ការ​ពន្យារ​កំណើត ឬ​ជ្រុល​ជ្រួស​​រួម​ភេទជា​មួយ​សង្សារ​ទាំង​មិនបានការពារ ​ស្រីៗ​ជំទង់ ​អាច​នឹង​មាន​ផ្ទៃពោះ​គ្រប់​ពេល។ ក្នុង​វ័យនេះ ក្មេង​ស្រី​ភាគ​ច្រើន ​មិន​អាច​ចិញ្ចឹម​កូន​ដោយ​ខ្លួន​ឯង​បាន​ទេ ប៉ាម៉ាក់វិញ​ ក៏​មិន​ចង់ឃើញកូន​ស្រី​ជា​ទីស្រលាញ់ ក្មេងខ្ចី​របស់​ខ្លួន ​មាន​កូនទាំង​កំពុងស្ថិត​ក្នុង​វ័យសិក្សា ឬ​មាន​កូន​ទាំង​មិន​ទាន់​រៀប​ការ​នោះ​ដែរ ព្រោះ​ដោយ​សារ​វប្បធម៌​និង​សង្គម អាច​នឹងធ្វើ​រង​ភាព​អាម៉ាស់ខ្លាំង នាំឲ្យ​ឈាន​ដល់​ការ​ជំរុញ ឬ​សម្រេច​ចិត្ត​រំលូត​កូន​នេះ​ឯង។

៣- អាពាហ៍​ពិពាហ៍ និង​ទំនៀម​ទម្លាប់

បណ្តា​​ប្រទេស​ជាច្រើន​នៅ​ទ្វីបអាស៊ី​ តែង​យក​ទំនៀមទម្លាប់ជា​ធំ។ ឧទាហរណ៍ គ្រួសារ​ជន​ជាតិ​ចិន ​ត្រូវ​យក​កូន​ប្រុស​ជា​អ្នក​ស្នង​ត្រកូល។ បើសិន​ជាស្រីៗ​ពពោះ​កូន​ស្រី គេ​អាច​នឹង​ត្រូវ​បង្ខំ ឬ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ដើម្បី​រំលូត​ចេញ។ ក្នុង​សង្គម​ឥណ្ឌា​វិញ​ មិន​អនុញ្ញាតិ​ឲ្យ​ស្រីៗ​​មិន​ទាន់​រៀប​ការ អាចពពោះ​យក​កូនបាន​ឡើយ។ បើ​សិន​ជា​ករណី​នេះ​កើត​ឡើង ទាំង​ម៉ាក់ៗ ​ទាំង​​កូន ​នឹង​ប្រឈម ការ​មិន​ទទួល​ស្គាល់ ឬរង​អំពើ​ហឹង្សា​ពី​គ្រួសារ ដោយ​សារ​តែ​មាន​កូន​មិន​ទាន់​រៀប​ការ​នេះ​ឯង។ ហេតុផល​នេះ ទើប​ស្រីៗ​​មិន​ទាន់​រៀប​ការ​អាច ជ្រុលជ្រូស​មាន​ផ្ទៃ​ពោះ តែង​រំលូត​កូន​ចេញ​ ជាមធ្យោបាយ​ដោះ​ស្រាយ​បញ្ហា។

៤- ជាឧបសគ្គដល់​ផែន​ការ​ការងារ​ ឬ​ការ​សិក្សា

មាន​ករណី​ជាច្រើន​ ស្រី​ត្រូវ​បោះបង់​ចោល​កូនក្នុង​ផ្ទៃ ​ដើម្បីសម្រចគោល​ដៅ​ការងារ ឬ​ការ​សិក្សា។ ​សម្រាប់​ការងារ​មួយ​ចំនួន​ ត្រូវ​ការ​រូបរាង​ស្អាត ​ដូច​ជា តារា​បង្ហាញ​ម៉ូត ឬ​តារា​សម្តែង នាំស្រីៗ​​ពពោះ​ត្រូវ​ចាក​ចេញ​ពី​ការ​ងារ​ទាំង​នេះ ​ដើម្បី​មើល​ថែ​កូន ហើយ​ក្នុង​ករណី​​នេះ គ្នា​យើង អាច​​នឹង​បាត់បង់​ឱកាសឆ្ពោះ​ទៅ​មុខ សម្រាប់​​អាជីពមួយ​នេះ។ បើ​សិន​ជា​មាន​កូន​ដោយ​មិន​បាន​គ្រោង​ទុក គ្នា​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​នេះ នឹង​ត្រូវ​រំលូត ​ដើម្បី​រក្សា​ការងារ​ និង​បន្ត​ការ​សិក្សា។

អត្ថបទ​ពាក់ព័ន្ធ៖

៥- ពពោះ​ដោយ​សារ​រង​ការរំលោភពី​អ្នក​ដទៃ ឬ​សាច់​ញ្ញាតិ

ការ​មាន​ទម្ងន់​ដែល​មិន​មែនកើត​ឡើង​​ដោយ​ការ​ស្រលាញ់ តែបែរ​ជា​កើត​ចេញ​ពីអំពើ​ហឹង្សា ឬ​ការ​បង្ខំ​ ដូច​ជា ករណី​រំលោភ អាច​ជា​សុបិន​អាក្រក់​សម្រាប់ស្រីៗ​​គ្រប់​រូប។ ​មាន​ផ្ទៃ​ពោះ​ដោយសារ​ការ​រំលោភ​ ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ស្រីៗ​គ្នា​យើង​ទៀត​​ផង។ ហេតុនេះ​ ការ​រំលូតកូន ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​ អាច​ជួយគ្នា​យើង​រួច​ផុត​ពី​បញ្ហា​នេះបាន។

៦- ជំងឺ​ប្រចាំ​​កាយ ​ឬ​ជំងឺ​ផ្លូវ​ចិត្ត

ក្នុង​ត្រីមាស​ទី ២ នៃ​ការ​ពពោះ ជំងឺ​សេនេទិក​ ឬបញ្ហា​លូត​លាស់​ខុស​ប្រក្រតីរបស់​គភ៌ ​អាច​នឹង​បង្ហាញ​តាម​រយៈ​ការ​តេស្ត​បាន។ ក្នុង​ករណី​ខ្លះ អាច​បង្ក​​គ្រោះ​ថ្នាក់​ដល់​សុខភាព​ស្រីៗ​គ្នាយើង ​បើ​សិន​ជា​នៅ​តែបន្ត​ការ​ពពោះ​ទៀត។ លើស​ពី​នេះ ស្រីៗ​មាន​ជំងឺ​ធ្ងន់​ធ្ងរ ​ត្រូវពេទ្យ​ណែនាំ​ឲ្យ​រំលូត​កូន​ចេញ​ ដើម្បីប្រាកដ​ថាមិន​ប៉ះពាល់​ដល់​សុខភាព​យើង ព្រោះ​ទារក​​កើត​ចេញ​ពី​ម៉ាក់ៗមាន​ជំងឺ អាច​​នឹង​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​ក្រោយដូច​គ្នា។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Reasons U.S. Women Have Abortions: Quantitative and Qualitative Perspectives. https://www.guttmacher.org/sites/default/files/pdfs/journals/3711005.pdf. Accessed January 19, 2017.

WHY WOMEN CHOOSE ABORTION. http://europe.newsweek.com/memo-mike-pence-why-women-choose-abortion-485560?rm=eu. Accessed January 19, 2017.

Abortion – Reasons Women Choose Abortion. http://www.webmd.com/women/tc/abortion-reasons-women-choose-abortion. Accessed January 19, 2017.

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ Chamnan Amrith នៅ 29/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x