home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល

បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល

បកស្រាយ​ចម្ងល់​ថា ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល

មាន​ការ​លើកឡើងពី​ម៉ាក់​ៗមួយ​ចំនួន​ថា ទោះ​ជាអំឡុង​ពពោះ ​​​ទៅ​ចាក់​វ៉ាក់សាំង​ផ្ដាសាយ ដើម្បី​ការពារ​ពី​ជំងឺ​នេះ តែ​វា​នៅតែ​ឈឺ​​ដដែល។ ចំពោះ​ការ​លើកឡើង​នេះ ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​ឲ្យ​ដឹង​ថា ករណី​នេះ​មកពី​អ្នក​ចាក់​តែ​វ៉ាក់សាំង​មួយប្រភេទ ខណៈ​ដែល​វីរុស​ផ្ដាសាយ​មាន​ច្រើន​ប្រភេទ។

លោក​គ្រូពេទ្យ​ឯកទេស​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បន្ត​ទៀត​ថា​វីរុស​ផ្ដាសាយ​ធំ​មាន​ឈ្មោះ​ថា Influenza ហើយ​ក្រៅពី Influenza នៅ​មាន Parainfluenza, Adenoviruses និង​ មាន​ពពួក​វីរុស​ដទៃ​ទៀត​ជាច្រើន។

“យើង​លើក​ឧទាហរណ៍​ងាយ​ៗ​ថា បើ​យើង​ចាក់​វ៉ាក់សាំង​ថ្លើម B វា​ការពារ​បាន​តែ B ឯជំងឺ​ថ្លើម A ឬ C គឺ​សុទ្ធតែ​មិន​អាច​ការពារ​បាន​ដូចគ្នា។ ងាក​មក​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ក៏​អ៊ីចឹង​ដែរ បើ​យើង​ចាក់​តែ​វ៉ាក់សាំង Influenza នោះ​វា​ការពារ​បាន​តែ​ផ្ដាសាយ​ធំ​ប៉ុណ្ណឹង”។ លោកវេជ្ជបណ្ឌិត រៀបរាប់។

អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ

វ៉ាក់សាំងផ្ដាសាយHello_គ្រូពេទ្យ

វេជ្ជបណ្ឌិត កក្កដា ក៏​បាន​បន្ថែម​ទៀត​ថា នៅ​បរទេស​គេ​បែងចែក​ប្រភេទ​វ៉ាក់សាំង ក៏ដូចជា​ជំងឺ​នេះ​ច្បាស់​លាស់​ណាស់ បើ​វីរុស​មួយ​ណា​រីក​រាល​ដាល គេ​ចាក់​អា​នោះ​មួយ ហើយ​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​នៅ​ប្រទេស​កម្ពុជា​វិញ ពេល​ខ្លះ​មិន​បាន​ពន្យល់ និង​ណែនាំ​លម្អិត​ពី​ជំងឺ​ផ្ដាសាយ​។ ខណៈដែល​វ៉ាក់សាំង​នេះ មិន​អាច​ការពារ​ការ​ឈឺ​កើត​ឡើង​ពី​ការ​អាលែកហ្ស៊ីអាកាសធាតុ ម៉ាស៊ីន​ត្រជាក់ និង​អាលែកហ្ស៊ីក្លិន​អ្វី​មួយ។

វ៉ាក់សាំង​ផ្ដាសាយ​ធំ​ការពារ​បាន​តែ​វីរុស Influenza តែ​ប៉ុណ្ណោះ ហើយ​ប្រទេស​យើង​ភាគច្រើន​គឺ​ចាក់Influenzaនេះ​ឯង។ ចំណែក​ការ​ក្អក ឬ​ហៀរ​សំបោរ មិនមែន​ជា​ស្ថិត​នៅ​ក្នុង​ប្រភេទ​ផ្ដាសាយ​ធំ​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ទ្រី រ៉ាវី នៅ 28/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x