home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចៀសវាងកូនខ្វះអាហារូបត្ថម្ភ ម៉ាក់ៗគួរតែបំប៉នខ្លួនឯងឲ្យល្អសិន

ចៀសវាងកូនខ្វះអាហារូបត្ថម្ភ ម៉ាក់ៗគួរតែបំប៉នខ្លួនឯងឲ្យល្អសិន

កង្វះ​អាហារូបត្ថម្ភ​ចំពោះ​កុមារ​ មិនមែន​មាន​ក្រោយ​ពេល​កើត​នោះទេ តែ​មកពី​ម៉ាក់​ៗ​ខ្លួនឯងខ្វះ​ពេល​ពពោះតែម្ដង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេស​កុមារ និង​ជំងឺ​ផ្លូវ​ដង្ហើម​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។

ថ្លែង​ក្នុង​កម្មវិធី Vitabiotics-Education Meet 2019 លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​កូន​​ខ្វះ​អាហារូបត្ថម្ភ គឺ​មកពី​ម្ដាយ​ខ្លួនឯង​ពេល​មាន​ផ្ទៃពោះ​មាន​បញ្ហា​ខ្វះអាហារូបត្ថម្ភ។ តែ​ក៏​មាន​ករណីខ្លះ​ម៉ាក់​ៗ​បាន​បំប៉ន​សុខភាព​ល្អ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ម្ដាយ​ កូន​កើតខ្វះ​អាហារូបត្ថម្ភ​ក៏​មាន​ដែរ ដោយសារ​កត្តា​ផ្សេងៗដូចជា ចាញ់​កូន​ខ្លាំង​មិន​អាច​ញ៉ាំ​អ្វី​បាន មិន​បាន​លេបថ្នាំ​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ និង​មាន​ជាច្រើន​ទៀត។

បញ្ហា​ខ្វះ​អាហារូបត្ថម្ភនេះ បើ​ម្ដាយ​ខ្វះ​នឹង​នាំ​ឲ្យ​កូន​ខ្វះ ហើយ​បើ​ម្ដាយ​ហ្នឹង​លើស កូន​ក៏​លើស​ដូច​គ្នា​ដែរ ដែល​នេះ​ហៅ​ថា​វដ្ដ”។ បន្ថែម​ពី​លើ​នោះ​លោក​វេជ្ជបណ្ឌិតក៏​លើក​ឡើង​ថា អំឡុង​ពពោះ តែ​កាលណា​ខ្វះ​មីក្រូ​សារធាតុ អាច​ធ្វើឲ្យ​ទារក​ជួប​បញ្ហា​ជាច្រើន ​ដូចជា​កើត​មក​មិន​គ្រប់​គីឡូ រាងកាយ​មិន​រឹងមាំ និង​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ។

អត្ថបទពាក់ព័ន្ធ៖ កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ

ខ្វះអាហារូបត្ថម្ភHello_គ្រូពេទ្យ
វេជ្ជបណ្ឌិត អៀប តិចឆេង ថ្លែង​លើ​វេទិកា

លោក​បាន​បន្ថែម​ទៀត​ថា ភាគច្រើន​មីក្រូ​សារធាតុ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ខ្វះ​ មាន​ដូចជា​អាស៊ីដ​ហ្វូលិក ជាតិ​អ៊ីយ៉ូដ ជាតិ​ដែក។ ដូចនេះស្រីៗ​​គួរតែ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ តាំង​ពី​មុន​មាន​ផ្ទៃ​ពោះ ហើយ​លេប​ថ្នាំ​ប្រភេទ​ពពួក​វីតាមីន​មួយ​ចំនួន។ មួយ​វិញ​ទៀត​ការ​ត្រៀម​ខ្លួន​ជា​ម៉ាក់​ៗ​គេ មិនមែន​ពេល​ដឹង​ខ្លួនថា​មាន​គភ៌ថ្មីថ្មោង​ឡើយ តែ​គួរតែ​មាន​ផែនការ​ យក​កូន​ទើប​ល្អ​ចំពោះ​អ្នក​ទាំងពីរ។

មុន​ពេល​មុន​ផ្ទៃ​ពោះ ស្ត្រី​គួរតែ​ទទួល​ទាន​អាហារ និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​កូន​កើត​មក​ប្រកបដោយ​សុខភាព​ល្អ ហើយ​ម៉ាក់​ៗ​ក៏​មាន​ភាព​ស្រស់​ថ្លា។ ដូចនេះ ពេល​មាន​ផែនការ​ត្រឹមត្រូវ ម៉ាក់​ៗ​គួរតែ​ទៅ​ជួប​ពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​ណែនាំ​ពី​ប្រភេទ​អាហារ និង​ពពួក​ថ្នាំ​ដែល​ល្អ​ដល់​ការ​មាន​កូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 11/09/2019
x