២- កត្តាធ្វើឲ្យទឹកភ្លោះមានលាយលាមកព្រៃ
ផ្អែកលើការបកស្រាយនៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត មានកត្តាជាច្រើនជំរុញឲ្យទឹកភ្លោះមានលាមកព្រៃ ដែលក្នុងនោះមានទាក់ទងនឹងជំងឺប្រចាំកាយរបស់ស្ត្រីជាម្តាយដែរ។
– កង្វះអុកស៊ីសែនក្នុងឈាមទារក(ទារកខ្សោយ)
– ការសម្រាលមានរយៈពេលយូរ
– ទារកមានអាយុលើសខែ (លើសពី ៤១សប្តាហ៍)
– ម្តាយជក់បារី
– ម្តាយមានជំងឺទឹកនោមផ្អែម លើសឈាម បេះដូង ជំងឺសរសៃឈាម វិបត្តិផ្លូវដង្ហើម ។
អត្ថបទពាក់ព័ន្ធ៖
៣- ផលប៉ះពាល់នៃការឈ្លក់ ឬលេបទឹកភ្លោះមានលាមកព្រៃ
ទារកដែលឈ្លក់ ឬលេបទឹកភ្លោះមានលាមកព្រៃ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវដង្ហើម ដោយធ្វើឲ្យ ទារកស្ទះផ្លូវដង្ហើម រលាកផ្លូវដង្ហើម និងពិបាកដកដង្ហើម។មានតែគ្រូពេទ្យជំនាញទេដែលអាចវាយតម្លៃនូវសណ្ឋានទៅតាមកម្រិតធ្ងន់ធ្ងរនៃការលេបទឹកភ្លោះមានលាមកព្រៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕