តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មិនល្អទេ កូនថ្លោសខ្លាំង អាចមកពីម្តាយមានជំងឺមួយនេះពេលពពោះ

    មិនល្អទេ កូនថ្លោសខ្លាំង អាចមកពីម្តាយមានជំងឺមួយនេះពេលពពោះ

    កូន​ក្នុង​ផ្ទៃ​ថ្លោស​ជ្រុល អាច​មក​ពី កូន​ចាស់​ខែ ម៉ាក់ៗ​ឡើង​ទម្ងន់​ខ្លាំង​ពេល​មាន​ពពោះ​ថ្មីៗ ឬមិន​ស្រក​គីឡូ តាំង​ពី​ពេល​មាន​ផ្ទៃពោះ​មុនៗ តែ​អ្វី​ដែល​បារម្ភ​បំផុត​នេះ គឺ​បណ្តាល​មក​ពី​ម៉ាក់ៗ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។

    លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី បាន​ឲ្យ​ដឹង​ថា ស្រ្តី​មួយ​ចំនួន​មិន​ទាំង​ចាប់​អារម្មណ៍​ថា ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ផង តែ​គ្រូពេទ្យ​គេ​អាច​សម្គាល់​បាន តាម​រយៈ​កូន ឲ្យ​តែ​កូន​កើត​មក​ថ្លោស​ខ្លាំង គឺ​សឹង​តែ​១០០% ម្តាយ​មាន​ជំងឺ​ទឹក​នោម​​ផ្អែមពេល​ពពោះ។

    “អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ កូន​ដែល​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ថ្លោស​ខ្លាំង ៣,៥ គីឡូ​ក្រាម​ឡើង​ទៅ មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន​នោះ​ទេ ទាល់​តែ​សម្រាល​ដោយ​វះកាត់”។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។

    ហេតុ​អី​ពេល​មាន​ផ្ទៃពោះ ស្រីៗ​ប្រឈមនឹង​កើត​ជំងឺ​ទឹកនោម​ផ្អែម? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី បាន​ពន្យល់​ថា ពេល​មាន​ផ្ទៃពោះ​អ័រម៉ូន​មនុស្ស​ស្រី​ចេញ​ច្រើន ធ្វើ​ឲ្យ​អាំងស៊ុយលីន​​ក្នុង​ខ្លួន​កាន់​តែ​បាត់បង់​ប្រសិទ្ធភាព កម្រិត​ជាតិ​ស្ករ​កាន់​តែ​កើន​ឡើង ធ្វើ​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល​កូន​រួច អ័រម៉ូន​មួយ​ចំនួន​ចាប់​ផ្តើម​ថយ​ចុះ ដូច្នេះ​កម្រិត​ជាតិ​ស្ករ​ក៏​ចុះ​ដែរ រាង​កាយ​ស្ត្រី​នឹង​វិល​ត្រលប់​មក​ធម្មតា​វិញ។

    ធ្វើ​ម៉េច​ទើប​ដឹង​ថា​កូន​ថ្លោស​ជ្រុល? សម័យ​បច្ចេក​វិទ្យា​ទំនើប​យើង​អាច​ដឹង​ថា កូន​ក្នុង​ផ្ទៃ​ថ្លោស ឬ​មិន​ថ្លោស​តាំង​ពី​មុន​ពេល​សម្រាល តាម​រយៈ​ការ​មើល​អេកូ ហើយ​ម្តាយ​អាចតេស្ដ​ឈាម​មើល​កម្រិត​ជាតិ​ស្ករ ដើម្បី​រក​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ ឈាន​ទៅ​បង្ការ​ហានិភ័យ​ផ្សេងៗទាន់​ពេល​វេលា​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    តើ​កូន​ដែល​កើត​ពី​ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​ឆ្លង​ទេ? ចម្លើយ កូន​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម មិន​ឆ្លង​នោះ​ទេ តែ​ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម​ជា​ជំងឺ​តពូជ ដូច្នេះ​កូន​អាច​កើត​ជំងឺ​ទឹកនោម​ផ្អែម​ដែរ​នៅ​ពេល​ខាង​មុខ។ ទោះ​ជា​បែប​នេះ​ក្តី សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​ថា មិន​មែន​១០០% នៃ​ជីដូន​ជីតា ម្តាយ​ឪពុក​ដែល​មាន​ជំងឺ​ទឹក​នោម កូន​ឬ​ចៅ​កើត​មក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់​នោះ​ទេ គឺ​អាស្រ័យ​លើ​កត្តា​រួមផ្សំ​ផ្សេង​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 03/12/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: