– មានមេរោគនៅក្នុងទឹកនោម ឬទ្វារមាស។
វិធីបង្ការ៖
– សម្រាកឲ្យបានច្រើន
– កុំធ្វើធ្ងន់ៗលើសកម្លាំង
– មុនប្រើថ្នាំត្រូវពិគ្រោះជាមួយគ្រូពេទ្យ
– តាមដានសុខភាពជាមួយគ្រូពេទ្យជំនាញឲ្យបានទៀងទាត់។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗគ្នាយើងកំពុងពពោះប្រយ័ត្នមែនទែន រឿងកូនកើតមិនគ្រប់ខែ
៣. លើសសម្ពាធឈាមពេលពពោះ
លើសម្ពាធឈាមពេលពពោះ ហើម កើតជំងឺទឹកនោមប្រៃ បណ្តាលឲ្យវិវត្តទៅជាជំងឺបម្រុងក្រឡាភ្លើង ចាប់ពីត្រីមាសទី២ទៅ ឯស្ត្រីខ្លះអាចជួបអាការៈទាំងនោះនៅត្រីមាសទី៣ ជិតគ្រប់ខែដល់ពេលសម្រាល ឬអ្នកខ្លះជួបនៅពេលសម្រាលហើយភ្លាម។
មូលហេតុ៖
– ញ៉ាំសាច់ច្រើនពេក ធ្វើឲ្យលើសជាតិប្រូតេអ៊ីន
– ញ៉ាំប្រៃពេក ឬផ្អែមពេក
– មានជំងឺលើសឈាមស្រាប់។
វិធីបង្ការ៖
– កុំញ៉ាំអាហារប្រៃពេក
– កុំញ៉ាំអាហារផ្អាប់ (ជ្រក់ ប្រហុក ផ្អក…)
– កុំញ៉ាំសាច់ច្រើនពេក (លើសប្រូតេអ៊ីន)
– គ្រប់គ្រងទម្ងន់មិនឲ្យធាត់ពេក
– ពិនិត្យជាតិប្រូតេអ៊ីនក្នុងទឹកនោម និង វាស់សម្ពាធឈាមរៀងរាល់ខែ
– តាមដានសុខភាព និងពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញ។
អត្ថបទពាក់ព័ន្ធ៖ វិធីមានប្រសិទ្ធភាពបំផុតការពារលើសឈាមពេលពពោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕