home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មកដឹងពីកត្តាប្រឈមអាការៈគ្រុនក្តៅរបស់ម៉ាក់ៗ ពេលមានផ្ទៃពោះ

មកដឹងពីកត្តាប្រឈមអាការៈគ្រុនក្តៅរបស់ម៉ាក់ៗ ពេលមានផ្ទៃពោះ

អាការៈ​ក្ដៅ​ខ្លួន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺជា​ការ​កើន​ឡើង​កម្ដៅ​ក្នុង​ខ្លួន​ជាង​ពេល​ធម្មតា ឬ​ស្មើ ៣៧,៨ អង្សារសេ ដែល​បញ្ហា​នេះ​ម៉ាក់​ៗ​មួយ​ចំនួន​តែង​ជួបប្រទះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ផេក Calmette Hospital ហើយ​មូលហេតុ​ក៏​មាន​ច្រើន​ទៀត ដូច្នេះ​ហើយ​យើង​ត្រូវ​ដឹង​ពីផល​ប៉ះពាល់ និង​វិធី​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ចៀសវាង​គ្រោះថ្នាក់​កូន និង​ខ្លួនឯង៖

១- មូលហេតុ​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​កម្ដៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ មាន ៣ ប្រភេទ​គឺ៖

  • មូលហេតុ​មិន​សូវ​ធ្ងន់ធ្ងរ
    – រលាក​ត្រចៀក
    – រលាក​បំពង់ក
    – រលាក​ទងសួត
    – ផ្តាសាយធំ
  • មូលហេតុ​ធ្ងន់ធ្ងរ
    – ការរលាកតម្រងនោម
    – ការរលាកប្រដាប់បន្តពូជ
    – ការរលាកស្រោមទឹកភ្លោះ
    – ស្អូច Toxoplasmose cytomegalovirus herpès រលាកសួត ស្រឡទែន រលាកថ្លើមប្រភេទ B ,C, របេង listeriose ជំងឺអេដស៍
  • មូលហេតុ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​វះកាត់​បន្ទាន់​មាន​ដូចជា៖
    – រលាក​ខ្នែង​ពោះ​វៀន
    – រលាក​ថង់​ទឹក​ប្រមាត់

ពពោះ

២- រោគសញ្ញា​ដែល​អាច​កើត​មាន​ឡើង​គួបផ្សំ​ជាមួយ​ការ​កើន​ឡើង​កម្ដៅ

  • សញ្ញា​នៃ​ការ​ពិបាក​បត់ជើង​តូច​មាន​ដូចជា
    – នោមពិបាក នោមមិនអស់ នោមក្រហាយ នោមមានឈាម
    – ឈឺចង្កេះ
  • សញ្ញា​ផ្នែក​ប្រដាប់​រំលាយ​អាហារ
    – រាក
    – ក្អួត ចងោ្អរ
    – ចុកពោះ
  • សញ្ញា​ផ្លូវ​ដង្ហើម
    – ក្អក ហត់ ពិបាក​ដក​ដង្ហើម
    – ថប់​ដើមទ្រូង
  • សញ្ញា​ប្រដាប់​បន្ត​ពូជ
    – ធ្លាក់​ស​ខ្លាំង មាន​ក្លិន​ស្អុយ
    – ការ​ធ្លាក់​ឈាម និង​ការ​ហូរ​ខ្ទុះ

បញ្ជាក់៖ ចំពោះ​ការ​បង្ក​រោគ​ដោយ ប៉ារ៉ាស៊ីត វីរុស ឬ​បាក់តេរី​មួយ​ចំនួន​ធំ​មិន​បណ្ដាល​ឲ្យ​មាន​សញ្ញា​ដូច​រៀបរាប់​ខាងលើ​ឡើយ ដូច្នេះ​ទាមទារ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ ត្រូវ​មក​ពិនិត្យ​ផ្ទៃ​ពោះ និង​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​មួយ​ចំនួន​ឲ្យ​បាន​ទៀងទាត់ និង​ទាន់​ពេលវេលា។

៣- កត្តា​ប្រឈម​នៅ​ពេល​មាន​អាការៈ​គ្រុនក្ដៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​មាន​ដូចជា

  • អាច​បណ្ដាល​ឲ្យ​រលូត​កូន
  • កូន​កើត​មិន​គ្រប់ខែ
  • ទារក​ស្លាប់​ក្នុង​ពោះ
  • ជំងឺ​ដែល​អាច​កើត​មាន​លើ​ទារក​បណ្ដាល​មកពី​ការ​ឆ្លង​រោគ​ពី​ម្ដាយ​ទៅ​កូន

៤- វិធី​ការពារ និង​ព្យាបាល

  • ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​ឆ្មា ឬ​សត្វ​អាច​បង្ក​រោគ​មួយ​ចំនួន​ទៀត
  • មិន​ត្រូវ​បរិភោគ សាច់ ឬ​បន្លែ​ឆៅ ដែល​លាង​សម្អាត​មិន​បាន​ស្អាត​ល្អ
  • មិន​ត្រូវ​បរិភោគ អាហារ​ផ្អាប់ ឬ​អាហារ​រក្សា​ក្នុង​ទូទឹកកក​រយៈ​ពេល​យូរ ព្រោះ​វា​មាន​ផ្ទុក​នូវ​ប៉ារ៉ាស៊ីត​មួយ​ចំនួន
  • ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្មេង ឬ​កុមារ​ដែល​កើត​អុតស្វាយ ឬ​ស្អូច​ព្រោះ​បណ្ដាល​ឲ្យ​ឆ្លង​បាន
  • ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ និង​ពិនិត្យ​ឈាម ដើម្បី​ស្វែងរក​មេរោគ​មួយ​ចំនួន ដែល​អាច​បង្ក​ហានិភ័យ​ដល់​ទារក​ក្នុង​ផ្ទៃ
  • បើ​មាន​អាការៈ​ក្ដៅ​ខ្លួន កម្ដៅ​លើស ឬ​ស្មើ ៣៧.៨ អង្សាសេ ត្រូវ​មក​មន្ទីរ​ពេទ្យ ដើម្បី​ទទួល​បាន​ការ​ព្យាបាល និង​ស្វែង​រក​មូលហេតុ ឲ្យ​បាន​ទាន់​ពេល​វេលា ចៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ដល់​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ។

អត្ថបទពាក់ព័ន្ធហានិភ័យទាំងនេះ ស្រីៗពពោះជួបប្រទះញឹកញាប់

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 03/01/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x