home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពេលពពោះ មានបញ្ហាទាំងនេះ បើចង់ច្បាស់ត្រូវបូមទឹកភ្លោះយកទៅវិភាគ

ពេលពពោះ មានបញ្ហាទាំងនេះ បើចង់ច្បាស់ត្រូវបូមទឹកភ្លោះយកទៅវិភាគ

ទឹក​ភ្លោះ​កើត​ឡើង​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្តាយ​ដែល​ជ្រាប​ចូល​តាម​រយៈ​សុក វា​​ជួយ​ការពារ​កូន​ក្នុង​ពោះ​ពី​ការ​ប៉ះ​ទង្គិច​ផ្សេងៗ រក្សា​​សីតុណ្ហភាព​របស់​គភ៌ ការពារ​កូន​ពី​ជាតិ​ពុល ឬ​ការ​បង្ក​រោគ​ផ្សេងៗ និង​ជួយ​ឲ្យ​សរីរាង្គ​ទារក​លូត​លាស់​បាន​ល្អ។

ក្នុង​ករណី​មាន​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ គ្រូពេទ្យ​អាច​បូម​ទឹក​ភ្លោះ​យក​ទៅ​ពិនិត្យ​ដែរ គឺ​នៅ​ពេល​គភ៌​អាយុ​បាន ១៥-១៨ សប្តាហ៍ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន សុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត

ករណី​ត្រូវ​បូម​ទឹក​ភ្លោះ​យក​ទៅ​វិភាគ៖

– ធ្វើ​តេស្ត​ឈាម​អំឡុង​ពពោះ កូន​មាន​ប្រឈម​ខ្ពស់​នឹង​ជំងឺ​មិន​ប្រក្រតី​ពី​កំណើត
– ពិនិត្យ​អេកូ​ឃើញ​រូបរាង​កូន​មិន​ប្រក្រតី
– ក្រុម​គ្រួសារ​មាន​ជំងឺ​តំណពូជ
– ធ្លាប់​មាន​កូន​មិនប្រក្រតី​ពី​កំណើត។

ប្រភេទ​ជំងឺ​ពី​កំណើត​ដែល​ពិនិត្យ​ឃើញ​តាម​រយៈ​ការ​បូម​ទឹក​ភ្លោះ​ទៅ​វិភាគ៖

ការ​បូម​ទឹក​ភ្លោះ​យក​ទៅ​វិភាគ​មិន​អាច​ដឹង​ពី​ជំងឺ​ពី​កំណើត​គ្រប់​ប្រភេទ​នោះ​ទេ តែ​អាច​ដឹង​ពី​ជំងឺ​សំខាន់ៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ។

– ជំងឺ Down Syndrome
– ជំងឺ​គ្រាប់​ឈាម​រាង​កណ្តៀវ
– ជំងឺ​តំណ​ពូជ​ដែល​ប៉ះពាល់​ដល់​សាច់ដុំ ធ្វើ​ឲ្យ​សាច់​ដុំ​ទន់ ពិបាក​​ធ្វើ​ចលនា
– ភាព​មិន​ប្រក្រតី​នៃ​ឆ្អឹង​កង​ខ្នង និង​​ខួរក្បាល
– ធ្វើ​តេស្ត​សួត​ទារក តើ​ទុំ​អាច​សម្រាល​បាន​ឬនៅ? (នៅត្រីមាសទី៣)
– រក​មេរោគ​ដែល​កូន​អាច​ឆ្លង​ពី​ម្តាយ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 06/01/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x