backup og meta

មូលហេតុធ្វើឲ្យស្រីៗមានផ្ទៃពោះចេះតែស្ពឹកដៃជើង និងវិធីដោះស្រាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 08, 2020

    មូលហេតុធ្វើឲ្យស្រីៗមានផ្ទៃពោះចេះតែស្ពឹកដៃជើង និងវិធីដោះស្រាយ

    ក្រៅ​ពី​ហើម​ដៃ​ហើម​ជើង ស្ត្រី​មាន​ផ្ទៃពោះ​ក៏​តែ​ជួប​អាការៈ​ស្ពឹក​ដៃ​ជើង​ញឹក​ញាប់​ដែរ ជា​ពិសេស​នៅ​ពេល​ក្រោយ​ពី​ដំណេក​​ព្រឹក​ព្រលឹម។ តើ​អាការៈ​ស្ពឹក​ដៃ​ជើង​របស់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អ្វី​ពាក់​ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ហើម​ដៃ​ជើង? កើត​ឡើង​ដោយសារ​អ្វី? ត្រូវ​ធ្វើ​បែប​ណា?

    បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ស្រីៗ​មាន​ផ្ទៃពោះ​ដែល​ជួប​បញ្ហា​ស្ពឹក​ដៃ​ជើង​ដោយសារ​មូល​ហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​ក៏​មាន​អាការៈ​ហើម​ដៃ​ជើង​ដែរ។ ក្រៅ​ពី​បញ្ហា​នេះ នៅ​មាន​មូល​ហេតុ​សំខាន់ៗ​២​ទៀត គឺទម្រង់​នៃ​ការ​គេង​របស់​ស្ត្រី​មាន​ផ្ទៃពោះ​មិន​បាន​ត្រឹម​ត្រូវ (គេង​ផ្កាប់ ឬ​គេង​ផ្អៀង​ទៅ​ខាង​ស្តាំ) និង​សម្ពាធ​នៃ​ពោះ​កាន់​តែ​ធំ កាន់​តែ​សង្កត់​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ និង​សរសៃ​ឈាម។

    លោក​វេជ្ជបណ្ឌិត​ថា ភាគ​ច្រើន​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ស្ពឹក​ដៃ​ជើង​នៅ​ត្រីមាសទី២ ឬទី៣ គឺ​ពេល​គភ៌​កាន់​តែ​ធំ ធ្វើ​ឲ្យ​សម្ពាធ​នៃ​ពោះ​ប្រមូល​ផ្តុំ​ទៅ​ជើង​កាន់​តែ​ខ្លាំង។

    ចំពោះ​ដំណោះស្រាយ​វិញ លោក​វេជ្ជបណ្ឌិត​ថា នៅ​ពេល​ពោះ​កាន់​តែ​ធំ គ្រូពេទ្យ​ណែនាំ​ឲ្យ​គេង​ទៅ​ខាង​ឆ្វេង កុំ​លើក​ដាក់​របស់​ធ្ងន់ៗ មិន​ត្រូវ​អង្គុយ ឬ​ឈរ​យូរ​ពេក ព្យាយាម​ធ្វើ​ចលនា​រាងកាយ​តិចៗ​កុំ​ឲ្យ​ស្ពឹក​ស្រពន់ បើ​អាច​ពាក់​ស្រោម​ដៃ​ស្រោម​ជើង​ពេល​ចូល​គេង ត្រូវ​ញ៉ាំ​អាហារ​សម្បូរជីវជាតិ កុំ​ញ៉ាំ​ប្រៃ​ពេក ផ្អែម​ពេក និង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម