តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ធ្លាក់ឈាមអំឡុង៣ខែដំបូង នៃការពពោះ អាចជាសញ្ញាគំរាមទាំងនេះ

ធ្លាក់ឈាមអំឡុង៣ខែដំបូង នៃការពពោះ អាចជាសញ្ញាគំរាមទាំងនេះ

ស្រីៗ​មាន​ផ្ទៃពោះ​ដែល​ជួប​បញ្ហា​ធ្លាក់​ឈាម​នៅ​ក្នុង​អំឡុង​ត្រីមាស​ដំបូង ជា​រឿង​គួរ​បារម្ភ​បំផុត ដោយសារ​តែ​វា​ជា​សញ្ញា​អាសន្ន ចាំបាច់​ត្រូវ​​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ បើ​តាម​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ស្រ្តី​ប្រហែល ២០-៣០% ជួប​បញ្ហា​ធ្លាក់​ឈាម​នៅ​ត្រីមាស​ដំបូង។

១. ប្រភេទ​នៃ​ការ​ធ្លាក់​ឈាម

– ធ្លាក់​រម្អិលឈាម​ក្រហម ឬ​ក្រមៅ (កករ ឃ្លោក ឬ​កាក​កាហ្វេ)
– ធ្លាក់​ឈាម​ដូច​កណ្តាល​រដូវ ពណ៌ក្រហម ឬ​ក្រមៅ
– ការ​ធ្លាក់​កំណក​ឈាម ក្រហម ឬ​ក្រមៅ។

២. រោគ​សញ្ញា​នៃ​ការ​ធ្លាក់​ឈាម

– ឈឺ​ពោះ ឬ​ឈឺ​លើ​ថ្ងាស​ផ្នែក​ខាង​ក្រោម​នៃ​ពោះ
– កម្រិត​ឈឺ តិច ឬខ្លាំង
– រួយ​ចង្កេះ
– អស់​កម្លាំង ល្ហិតល្ហៃ។

៣. មូលហេតុ​នៃ​ការ​ធ្លាក់ឈាម

មូលហេតុ​ដែល​ស្រីៗ​មាន​ផ្ទៃពោះ​​ជួប​ប្រទះ​បញ្ហា​ធ្លាក់​ឈាម​នៅ​ក្នុង​អំឡុង​ត្រីមាស​ដំបូង​ញឹក​ញាប់ មាន​ច្រើន ពី​ស្រាល​ទៅ​ធ្ងន់ ក្នុង​នោះ​រួម​មាន៖
– ការ​ប៉ះទង្គិច ឬ​កកិត​មាត់​ស្បូន (ការ​រួមភេទ ការ​ពិនិត្យ​មាត់ស្បូន)
– ការ​បង្ក​កំណើត​របស់​គភ៌​ក្នុង​ស្បូន (ការ​កាច់​សំបុក)
– ការ​គំរាម​រលូត ឬ​រលូត
– កូន​ក្រៅ​ស្បូន
– កូន​ពង
– ការ​រលាក​មាត់​ស្បូន ។

៤​. ប្រការគួរចៀសវាង

ដោយ​ហេតុ​ថា ធ្លាក់​ឈាម​នៅ​ត្រីមាស​ដំបូង​ជា​រឿង​គ្រោះថ្នាក់ ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង តាម​ដាន​សុខភាព​នៅមន្ទីរពេទ្យ​ឲ្យ​​ទៀង​ទាត់ និង​ចៀស​នូវ​ចំណុច​មួយ​ចំនួនខាង​ក្រោមនេះ។
– រួមភេទខ្លាំងៗ
– ហែលទឹក
– ធ្វើដំណើរឆ្ងាយ
– ធ្វើការងារធ្ងន់ៗ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

health-tool-icon

ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

28

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 09/01/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត